Home / Cars / រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!

រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!

រថយន្ត​សម្រាប់​ប្រធានាធិបតី​អាមេរិក​ស៊េរី​ថ្មី នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​ត្រូវ​បាន​គេ​រំពឹង​រង់ចាំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!
The Beast

រថយន្ត​ម៉ាក Cadillac តួ​វែង​ប្រភេទ Limousine នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា “The Beast 2.0” ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន លោក Donald Trump ប្រើប្រាស់​ជា​ផ្លូវការ នៅ​រដូវ​ក្ដៅ​នេះ។

រថយន្ត​សម្រាប់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង នៅ​ក្នុង​ថ្ងៃ​ឡើង​កាន់​តំណែង​របស់​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama កាល​ពី​ឆ្នាំ ២០០៩។ លោក Trump បាន​រំពឹង​ថា The Beast 2.0 នឹង​មក​ដល់​នៅ​ក្នុង​ថ្ងៃ​ឡើង​កាន់​តំណែង​របស់​ខ្លួន កាល​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​វា​មក​មិន​ទាន់​ឡើយ។

រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង! រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គំរូ​រថយន្ត​សម្រាប់​ប្រធានាធិបតី​អាមេរិក​ស៊េរី​ថ្មី​នេះ បច្ចុប្បន្ន​កំពុង​តែ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​សាកល្បង និង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ។

រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!
គំរូ The Beast 2.0

The Beast 2.0 ត្រូវ​បាន​ផលិត​ឡើង​លើ​តួ​ខ្លួន​រថយន្ត​ប្រភេទ Pickup ប៉ុន្តែ​មាន​រូបរាង​ដូច​រថយន្ត​ប្រភេទ Sedan។ មិនតែប៉ុណ្ណោះ វា​នឹង​ខ្ចី​រូបរាង​ពី​រថយន្ត Cadillac ម៉ូដែល Escalade និង CT6។ លើស​ពី​នេះ​ទៅ​ទៀត វា​នឹង​បំពាក់​ទ្វា និង​កញ្ចក់​ពិសេស ដែល​អាច​ការពារ​គ្រាប់ , បច្ចេកវិទ្យា​ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​នៃ​ការ​ផ្ទុះ EMP និង ប្រព័ន្ធ​តម្រង​ខ្យល់​ដើម្បី​ការពារ​ពី​ការ​វាយប្រហារ​ជីវសាស្ត្រ រួម​ទាំង​មុខងារ​ពិសេសៗ​ជា​ច្រើន​ផ្សេង​ទៀត។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​រថយន្ត​អាមេរិក Cadillac បាន​ផលិត​រាល់​រថយន្ត​សម្រាប់​ប្រធានាធិបតី​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ៕

រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង! រថយន្តប្រធានាធិបតីអាមេរិកស៊េរីថ្មី នឹងមកដល់ឆាប់ៗ មានលក្ខណៈពិសេសកប់ហ្មង!

ប្រភព ៖ carbuzz

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *