Home / Cars / រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan

រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan


រថយន្ត​ SUV ប្រណីត​របស់​ក្រុមហ៊ុន​រថយន្ត​រុស្ស៊ី​ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​ស៊ុយអែត កាល​ពី​ថ្មីៗ​នេះ។

រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan

គេ​បាន​ដឹង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​​របស់​រុស្ស៊ី Aurus Motors គឺ​មាន​​ផែនការ​ធំ មិន​មែន​ត្រឹម​តែ​ផលិត​រថយន្ត​ Senat S600 ប្រភេទ Sedan និង Senat L700 ដែល​ជា​ប្រភេទ Limousine នោះ​ទេ។ ក្រុមហ៊ុន​គឺ​មាន​គោលដៅ​ផលិត​រថយន្ត​ប្រណីត​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន​ប្រភេទ SUV ដែល​មាន​ឈ្មោះ​ថា Komendant និង​រថយន្ត​ប្រភេទ Minivan ឈ្មោះ Arsenal ផង​ដែរ។

រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan

សម្រាប់​ប្រភេទ SUV ប្រណីត​ បើ​មើល​តាម​រូបរាង​ដែល​គេ​ថត​បាន​ គឺ​វា​មាន​ការ​រចនា​ផ្នែក​ខាង​មុខ​ស្រដៀង​នឹង​រថយន្ត Rolls-Royce ជា​ពិសេស​នៅ​ត្រង់​រន្ធ​ខ្យល់ និង​ភ្លើង LED។ មើល​ឃើញ​រូបរាង​នេះ​ធ្វើ​ឲ្យ​នឹក​ដល់​ Rolls-Royce Cullinan ដែល​ជា SUV ប្រណីត​និង​លក់​ដាច់​បាន​ច្រើន​បំផុត។

រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan

ផ្នែក​ខាង​ក្នុង​វិញ​ទំនង​ជា​​មាន​ការ​ឌីហ្សាញ​ដូច​នឹង​រថយន្ត​ Senat ប្រភេទ Sedan ដែរ។ SUV នេះ​រំពឹង​ថា​ប្រើ​​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​មាន​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៥៩០ សេះ។

រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan
រុស្ស៊ីត្រៀមឡាន SUV ប្រណីតមួយទៀត ប្រជែងនឹង Rolls-Royce Cullinan

ខណៈ​ដែល​ Aurus Senat នឹង​ចាប់​ផ្ដើម​ចេញ​លក់​នៅ​ឆ្នាំ ២០២១ អតិថិជន​នៅ​រុស្ស៊ី​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ ២០២២ ទើប​អាច​បាន​ជិះ​រថយន្ត Komendant នេះ។ នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​ Aurus Motors រំពឹង​ថា​ផលិត​រថយន្ត​​ប្រមាណ ២០០ គ្រឿង​ប៉ុណ្ណោះ ដែល​រថយន្ត​ទាំង​អស់​គឺ​សម្រាប់​​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល៕​

ប្រភព៖
carscoops
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

ឡានភីកអាប់ខ្នាតធំរបស់ Hyundai អាចប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង

Advertisement ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ​ ៣,០ លីត្រ ​៦ ស៊ីឡាំង​នៃ​រថយន្ត Genesis GV80 អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ​របស់ Hyundai (មិន​មែន​រថយន្ត​ភីកអាប់ Santa Cruz ឡើយ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត …

Leave a Reply

Your email address will not be published. Required fields are marked *