Home / Tech / រុស្ស៊ី​​​មាន​ OS មួយ ចង់​ឲ្យ​ Huawei ពិចារណា​ប្រើជំនួស Android

រុស្ស៊ី​​​មាន​ OS មួយ ចង់​ឲ្យ​ Huawei ពិចារណា​ប្រើជំនួស Android

រុស្ស៊ី​បាន​​ឲ្យ​ Huawei ធ្វើ​ការ​ពិចារណា​នូវ​ជម្រើស​​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​របស់​រុស្ស៊ី​។ នេះ​បើ​​​តាម​ប្រភព​មួយ​ដែល​បាន​ដឹង​ច្បាស់​អំពី​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី​លោក​ Konstantin Noskov និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ Huawei លោក​ Guo Ping។

​​​ក្រៅ​ពី​ផ្ដល់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ផលិត​ដោយ​រុស្សី​ដែល​មាន​ឈ្មោះ​ថា​ Aurora ហើយ​នោះ អំពី​បណ្ដាញ​សង្គម, ប្រព័ន្ធ Search, កម្មវិធី​កម្ចាត់​មេរោគ​ក៏​ត្រូវ​បាន​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​​ដែរ។ យ៉ាងណាក្ដី​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី​មិន​​ទទួល​ស្គាល់ ឬ ក៏​ច្រានចោល​ដំណឹង​នេះ​ឡើយ។ ចំណែក​ Huawei ក៏​​មិន​បាន​​ឆ្លើយ​តប​នឹង​បញ្ហា​ក្ដៅ​មួយ​នេះ​ដែរ។

​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់ Huawei និង​ក្រុមហ៊ុន​ប្រមាណ ៧០ ទៀត ចូល​ក្នុង​បញ្ជី​ខ្មៅ​កាល​ពី​ខែ​ឧសភា។ ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទិញ​ផលិតផល ឬ​សេវាកម្ម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក។

គួរ​ដឹង ​​Aurora ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ដោយ​យក​ Sailfish OS ជា​មូលដ្ឋាន រួម​បង្កើត​ដោយ​​ក្រុមហ៊ុន​ Open Mobile Platform និង​ក្រុមហ៊ុន​ Jolla។ គួរ​ដឹង​ថា​ Open Mobile Platform មាន​​ចំណែក​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី Rostelecom ចំនួន ៧៥% ហើយ​​ក្រុមហ៊ុន​ Jolla​ មាន​សហគ្រិន​រុស្ស៊ី​ Grigory Berezkin ជា​ម្ចាស់​ភាគហ៊ុន​ធំ៕

  • Huawei ទារ​ ១ ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក ​លើ​ការ​ប្រើ​ប៉ាតង់
  • ច្រឡំ​ធំ​ហើយ បើ​គិត​ថា Apple ឬ Google ជា​ក្រុមហ៊ុន​មាន​យីហោ​ថ្លៃ​ដាច់​គេ​នៅ​ឆ្នាំ ២០១៩

ប្រភព៖
TASS
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ http://news.sabay.com.kh

Check Also

Facebook លេង​ធម៌​ក្តៅ​ដាក់​ប្រទេស ២ នៅ​អាស៊ី ​ក្រោយ​បន្តបំពាន​ឥត​ឈប់

Advertisement ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ Facebook ​បាន​ប្រកាស​ពី​ការ​ដាក់សម្ពាធ​លើ​ប្រទេស ២ ក្នុង​តំបន់​អាស៊ី​មាន​ប្រទេស​ស្រីលង្កា​និង​មីយ៉ាន់ម៉ា ដែល​បង្ក​នៅ​បញ្ហា​ជម្លោះ​ទាស់ទែង​គ្នា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នៅ​ស្រីលង្កា​បាន​មាន​ការ​ចែកចាយ​នៅ​មាតិកា​ជា​ច្រើន​ទាក់ទិន​អំពើ​ហិង្សា​ប្រឆាំង​នឹង​សាសនា​មូស្លីម ជា​ហេតុ​ធ្វើ​ឲ្យ Facebook ​សម្រេច​ដាក់​កំហិត​លើ​ចំនួន​នៃ​ការ​បញ្ជូន​សារ (Forward) របស់​អ្នក​ប្រើប្រាស់ ​ដែល​ការ​កែប្រែ​នេះ​ក្រុមហ៊ុន​ក៏​ធ្លាប់​ធ្វើ​លើ​កម្មវិធី WhatsApp …

Leave a Reply

Your email address will not be published. Required fields are marked *