Home / Tech / រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

Facebook បាន​ចេញរបាយការណ៍​ប្រចាំ​ឆ្នាំ សម្រាប់​រឿងរ៉ាវ​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០១៧។ ដោយ​​បែងចែក​ជា ៣ ប្រភេទ​រួម​មាន​ការ​​ជូន​ដំណឹង (Posts), ការ​ឆ្លើយតប​វិបត្តិ (Crisis Response) និង​ព្រឹត្តិការណ៍​នានា។ ក្នុង​នោះ​បញ្ហា​សិទ្ធិ​មនុស្ស សោកនាដកម្ម និង​គ្រោះ​ធម្មជាតិ​បាន​ក្លាយ​​ប្រធាន​បទ​រឿង ដែល​នាំ​ឲ្យ​មាន​ជជែកគ្នា​យ៉ាង​ច្រើន​ពី​អ្នក​ប្រើប្រាស់។

រឿង​ដែល​ទទួលការ​ចាប់អារម្មណ៍​បំផុត​គឺ​​ទិវា​​សិទ្ធិ​នារី​អន្តរជាតិ។ តាម Facebook វា​ក្លាយ​ជា​​ព្រឹត្តិការណ៍​ដែល​មាន​អ្នក​និយាយ​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​យក្ស​​ឆ្នាំ ២០១៧។

រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

តាម​ដោយ​ទិវា​សិទ្ធិ​មនុស្ស ក៏​ជា​ប្រធាន​បទ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រចាំ​ឆ្នាំ ២០១៧។ ដោយ​ឡែក​បញ្ហា​គ្រោះ​ធម្មជាតិ​រំជួយ​ដី​នៅ​ប្រទេស​មិកស៊ិក មាន​មនុស្ស​រាប់​លាន​នាក់​បាន​ឆ្លើយ​តប​បញ្ជាក់​ពី​សុវត្ថិភាព​និង​ការ​ផ្ដល់​ជំនួយ និង​ខ្យល់​ព្យុះ Hurricane Harvey នៅ​សហរដ្ឋអាមេរិក​ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​រៃ​អង្គាស​ធំ​បំផុត​លើ​បណ្ដាញ​សង្គម Facebook ប្រមូល​បាន​ជាង ២០ លាន​ដុល្លារ​ ក្រោយ​ពី​គ្រោះ​មហន្តរាយ​នេះ​បាន​បញ្ចប់។

រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

រូបតំណាង Hurricane Harvey

ដោយឡែក​ចំពោះ​ការ​ផ្សាយ​ផ្ទាល់​ដែល​មាន​សក្ដានុពល​ខ្លាំង​បំផុត គឺ​ព្រឹត្តិការណ៍ One Love Manchester ធ្វើ​ឡើង​ក្នុង​គោលបំណង​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​នៅ​ទឹកដី​អង់គ្លេស ប្រមូល​ថវិកា​បាន​ជាង ៤៥ មុឺន​ដុល្លារ និង​មាន​អ្នក​ទស្សនា​ប្រមាណ ៨០ លាន​ដង។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology…

អានអត្ថបទ:

  • iPhone X ធ្លាក់​លេខ ចាញ់​សិស្ស​ប្អូន iPhone 8 និង Galaxy S8

  • Lightyear One ​រថយន្ត​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​និង​បញ្ចូល​ភ្លើង​ដោយ​ខ្លួន​ឯង​

ប្រភព៖
DigitalTrends

ប្រែ​សម្រួល៖ កៅ រក្សា

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *