Home / Tech / វៀតណាមចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទិញ iPhone 11 តម្លៃអាចដល់ ៤ ពាន់ដុល្លារ

វៀតណាមចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទិញ iPhone 11 តម្លៃអាចដល់ ៤ ពាន់ដុល្លារ


នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា​នេះ Apple នឹង​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី​ជា​ផ្លូវ​ការ ដែល​គេ​ជឿជាក់​ថា​នឹង​មាន​បី​ម៉ូដែល ហើយ​មាន​ឈ្មោះ iPhone 11/ 11 Pro និង 11 Pro Max។ ត្បិត​ថា​មិន​ទាន់​ចេញ​មុខ ប៉ុន្តែ​នៅ​​ប្រទេស​វៀតណាម​ឯណោះ បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ iPhone ស៊េរី​ថ្មី​បណ្ដើរៗ​ហើយ។

វៀតណាមចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទិញ iPhone 11 តម្លៃអាចដល់ ៤ ពាន់ដុល្លារ

លោក Hoang Giang ម្ចាស់​ហាង iPhone មួយ​កន្លែង​នៅ​ទីក្រុង​ហាណូយ បាន​​​ឲ្យ​ដឹង​ថា​​ហាង​របស់​ខ្លួន​បាន​​បើក​​ទទួល​កុម្ម៉ង់​ទិញ iPhone ថ្មី ជិត​មួយ​សប្ដាហ៍​មក​ហើយ។ លោក​បាន​បន្ថែម​ថា​ Apple មិន​ទាន់​បញ្ចេញ iPhone ជា​ផ្លូវ​ការ ហេតុ​នេះ​ចំនួន​កុម្ម៉ង់​ទិញ​នៅ​មាន​តិច​តួច​នៅ​ឡើយ។

ហាង​លក់​មិន​ទាន់​​​បញ្ជាក់​អំពី​តម្លៃ​នៅ​ឡើយ​ទេ។ ជា​ធម្មតា​ពួក​គេ​កំណត់​តម្លៃ​ដោយ​ផ្អែក​តាម​តម្លៃ​ផ្លូវ​ការ​របស់​ Apple និង​បូក​បញ្ចូល​កម្រៃ​ផ្សេងៗ រួម​ទាំង​ថ្លៃ​ចំណេញ​ផង​ដែរ។

វៀតណាមចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទិញ iPhone 11 តម្លៃអាចដល់ ៤ ពាន់ដុល្លារ

ម្ចាស់​ហាង​ទូរសព្ទ​មួយ​ទៀត​ឈ្មោះ Bui Quang Trung បាន​លើក​ឡើង​ថា iPhone លក់​ដំបូងៗ​អាច​នឹង​មាន​តម្លៃ​ខ្ពស់​ដូច​ឆ្នាំ​មុន​ដែរ។ គួរ​ដឹង​ថា​ iPhone XS Max លក់​នៅ​វៀតណាម​ឆ្នាំ​មុន​មាន​តម្លៃ​ដល់​ប្រមាណ ៨០ លាន​ដុង (ប្រមាណ ៣ ៤០០ ដុល្លារ) ហើយ​ឆ្នាំ​នេះ​គេ​រំពឹង​ថា iPhone 11 Pro Max ស៊េរី​ខ្ពស់​ជាង​គេ អាច​ឡើង​ថ្លៃ​ដល់ ១០០ លាន​ដុង (ប្រមាណ ៤ ៣០០ ដុល្លារ)។

ម្ចាស់​ហាង​ខាង​លើ​បន្ថែម​ថា​ក្រៅ​ពី Apple Store នៅ​ផ្លូវ​ Orchard នៅ​ឆ្នាំ​នេះ អ្នក​តម្រង់​ជួរ​ចាំ​ទិញ iPhone មាន​ជម្រើស​ថ្មី គឺ​ហាង​ Apple Store នៅ​ព្រលាន​យន្តហោះ​សិង្ហបុរី Changi ដែល​វា​អាច​កាត់​បន្ថយ​ពេល​វេលា​ក្នុង​​ការ​នាំ​ម៉ាស៊ីន​ទៅ​​លក់​នៅ​វៀតណាម។

គួរ​ដឹង​ថា​ iPhone ដែល​លក់​នៅ​វៀតណាម​ថ្ងៃ​ដំបូង ​ជា​ធម្មតា​មាន​តម្លៃ​លើស​តម្លៃ​ដើម ៣ ដង (មួយ​ទ្វេ​ជា​បី) ​ហើយ​នៅ​ថ្ងៃ​បន្ត​បន្ទាប់​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក៕​

ចុចអាន ៖ ប្លែក​ម្យ៉ាង! គំរូ​រាង​ថ្មី iPhone XE ​ប្រើ​អង្គ​ផ្ទុក 1TB ​តម្លៃ​ទាប​បំផុត ១ ១៩៩ ដុល្លារ

ប្រភព៖
Zing
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ http://news.sabay.com.kh

Check Also

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

Advertisement ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា …

Leave a Reply

Your email address will not be published. Required fields are marked *