Home / Cars / វៀតណាមផាកពិន័យ Volkswagen ដោយសារតែផែនទីរបស់ប្រទេសចិន

វៀតណាមផាកពិន័យ Volkswagen ដោយសារតែផែនទីរបស់ប្រទេសចិន

ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យចំពោះអ្នកចែកចាយក្នុងស្រុករបស់ក្រុមហ៊ុន Volkswagen AG និងអ្នកនាំចូលទាំងអស់ សម្រាប់ការរថយន្តទាំងឡាយណាដែលភ្ជាប់ជាមួយកម្មវិធីផែនទីដែលមានបញ្ជូលផែនទីទំនាស់រវាងចិននឹងវៀតណាម។

វៀតណាមផាកពិន័យ Volkswagen ដោយសារតែផែនទីរបស់ប្រទេសចិន

ក្រុមហ៊ុន VW Vietnam Auto Co នឹងប្រឈមនឹងការពិន័យពី 20 លានទៅ 40 លានដុង (860- 1,724ដុល្លារ) ខណៈដែលក្រុមហ៊ុនផលិតរថយន្តពិភពលោកនឹងត្រូវពិន័យជាប្រាក់ពី 40 លានទៅ 60 លានដុងនិងផ្អាកពីប្រតិបត្តិការរយៈពេល 6 ទៅ 9 ខែ នេះដោយសារតែម៉ូឌែល Touareg CR745J ដែលបានដាក់បង្ហាញនៅក្នុងពិព័រណ៍រថយន្តមួយនៅទីក្រុងហូជីមិញកាលពីខែមុនមានបញ្ជូលផែនទីទំនាស់រវាងចិននឹងវៀតណាម។

ដូចដែលយើងបានដឹងហើយថា ប្រទេសវៀតណាមនឹងប្រទេសចិនមានបញ្ហាទំនាស់រវាងដែនសមុទ្រអស់រយះពេលយ៉ាងយូណាស់មកហើយ ដែលប្រទេសវៀតណាមនិងប្រទេសចិនបានធ្វើសង្គ្រាមនៅតាមបណ្តោយព្រំដែនគោករបស់ពួកគេក្នុងឆ្នាំ 1979 ។ គេជឿថាក្នុងតំបន់នោះគឺពោលពេញទៅដោយសារធាតុ អ៊ីដ្រូកាបូន ដែលមានតម្លៃ 2,5 ពាន់ពាន់លានដុល្លារឯណោះ។

វៀតណាមផាកពិន័យ Volkswagen ដោយសារតែផែនទីរបស់ប្រទេសចិន

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យអង្គភាពក្នុងស្រុករបស់ខ្លួនបង្កើនការត្រួតពិនិត្យទំនិញនាំចូលដែលមានរូបភាពឬព័ត៌មាននៃខ្សែ ផែនទីនោះអោយបានតឹងរឹងជាទីបំផុត។ ក្រសួងបាននិយាយថាករណីរបស់ក្រុមហ៊ុនឬអ្នកនាំចូលត្រូវបានគេរកឃើញថាបញ្ជូលផែនទីទំនាស់រវាងចិននឹងវៀតណាម អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងអធិបតេយ្យភាពជាតិនិងរំលោភលើច្បាប់របស់វៀតណាម។

កាលពីខែមុនប្រទេសវៀតណាមបានបញ្ជាឱ្យរោងកុនបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តរឿង“ Abominable” របស់ក្រុមហ៊ុន  DreamWorks Animation ព្រោះភាពយន្តនេះបានបង្ហាញផែនទីទំនាស់នេះ។ មិនត្រឹមតែនៅប្រទេសវៀតណាមទេ នៅប្រទេសហ្វីលីពីននឹងប្រទេសម៉ាឡេស៊ីក៏ត្រូវបានបញ្ជាឱ្យរោងកុនបញ្ឈប់ការចាក់បញ្ចាំងផងដែរ៕

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *