Home / Entertainment / ស្រណោះណាស់! Spectrum បញ្ចេញវីដេអូបទ «Fake Love» ដែលធ្លាប់ Cover រួមគ្នា មុនពេលសមាជិកម្នាក់ស្លាប់ (មានវីដេអូ)

ស្រណោះណាស់! Spectrum បញ្ចេញវីដេអូបទ «Fake Love» ដែលធ្លាប់ Cover រួមគ្នា មុនពេលសមាជិកម្នាក់ស្លាប់ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ វាមានរយៈពេលជិត ១ឆ្នាំទៅហើយ បន្ទាប់ពីការស្លាប់របស់ Kim Dong Yoon តារាប្រុសវ័យ ២០ឆ្នាំ សមាជិកក្រុម Spectrum ដែលទើបតែបង្ហាញខ្លួនជាតារា បានរយៈពេល ២ខែ ក៏ស្រាប់តែទទួលដំណឹងថា លោកបានទទួលមរណភាពទៅហើយ ប៉ុន្តែគ្មានអ្នកណាម្នាក់ អាចបញ្ជាក់ឲ្យច្បាស់ ពីមូលហេតុនៃការស្លាប់របស់លោកបានឡើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២០ ខែឧសភានេះ សមាជិកម្នាក់របស់ក្រុមចម្រៀង Spectrum គឺ Minjae ស្រាប់តែបានបង្ហោះវីដេអូមួយ ដែលលោកនិងសមាជិកក្រុមទាំងអស់ ធ្លាប់បានថតរួមគ្នា មុនពេលដែល Kim Dong Yoon បានស្លាប់ទៅ។

វីដេអូនោះ គឺជាវីដេអូដែលពួកគេរាំ Cover បទចម្រៀង «Fake Love» របស់ក្រុមចម្រៀង BTS ដោយ Minjae បានបង្ហោះវា ជាមួយនឹងសារខ្លីៗថា ៖

«នេះជាវីដេអូរាំចាស់ៗ ដែលពួកយើងធ្លាប់បានហ្វឹកហាត់ជាមួយគ្នា។ ដែលខ្ញុំបង្ហោះនេះ គឺដោយសារខ្ញុំស្រាប់តែនឹកដល់វាភ្លាមៗ»។

សារខ្លីៗដែលបង្កប់ទៅដោយ អត្ថន័យឈឺចាប់ទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ពួកគេបានបង្ហាញអារម្មណ៍សោកស្ដាយ សម្រាប់រឿងរ៉ាវអកុសល ដែលក្រុមតារាវ័យក្មេងមួយក្រុមនេះ ធ្លាប់បានជួបប្រទះ។ ទោះបីជាពេលវេលាកន្លងទៅ ជិត១ឆ្នាំទៅហើយក្ដី ប៉ុន្តែវានៅតែដិតដាមជាប់ នៅក្នុងការចងចាំរបស់អ្នកគាំទ្រ និងសមាជិកក្រុមជានិច្ច៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

ប្រភព៖ https://www.khmerload.com/

ស្រណោះណាស់! Spectrum បញ្ចេញវីដេអូបទ «Fake Love» ដែលធ្លាប់ Cover រួមគ្នា មុនពេលសមាជិកម្នាក់ស្លាប់ (មានវីដេអូ)

រូបភាព Spectrum

រូបភាព Kim Dong Yoon

Check Also

ចំណាត់​ថ្នាក់​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា

Korean Business Research Institute បាន​បញ្ចេញ​បញ្ជីឈ្មោះ​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា។ បើ​យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​គេ​យកទៅធ្វើ​វិភាគ​បាន​ឱ្យ​ដឹង​ថា Hwasa ក្រុម MAMAMOO រំកិល​តំណែង​ទៅកាន់​លេខ ១ ដោ​​​យ​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​ ៥.០៤៩.៨៩៧ ពិន្ទុ ខណៈ​ដែល​ …

Leave a Reply

Your email address will not be published. Required fields are marked *