Home / Cars / ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ក្នុង​កម្មវិធី​បច្ចេកវិទ្យា CES ឆ្នាំ​ ២០១៨ ​ក្រុមហ៊ុន​ Honda បាន​ដាក់​តាំង​បង្ហាញ​ម៉ូតូ​ PCX ប្រភេទ​អាគុយ​ (PCX Electric) និង​បង្ហាញ​ពី​អាគុយ​ដែល​នឹង​ប្រើ​ជា​មួយ​ម៉ូតូ​នេះ​ថែម​ទៀត​ផង។

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ម៉ូតូ​ PCX អាគុយ​នេះ​បាន​បង្ហាញ​វត្តមាន​ដំបូង​តាំង​ពី​ខែ​តុលា​ ឆ្នាំ​ ២០១៧ ក្នុង​កម្មវិធី​ Tokyo Motor Show ឆ្នាំ​ ២០១៧ ​មាន​ដំណើរ​ការ​​ដោយ​ម៉ូទ័រ​អេឡិចត្រូនិក​ដែល​ផ្គត់ផ្គង់​ថាមពល​ដោយ​អាគុយ​ចំនួន​ពីរ​គ្រាប់។

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ក្នុង​កម្មវិធី​ CES ក្រុមហ៊ុន​បាន​បង្ហាញ​អំពី​អាគុយ​​ដែល​អាច​ដោះ​ចេញ​ និង​ដាក់​ចូល​បាន​យ៉ាង​ងាយ​ ដែល​វា​មាន​ឈ្មោះ​ថា​ “Mobile Power Packs”។ ហុងដា​បាន​បង្កើត​អាគុយ​នេះ​ដោយ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ថ្ម​ប្រើ​សម្រាប់​ដំណើរ​ការ​តេឡេ​ទូរទស្សន៍​ដែរ។

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

Honda Mobile Power Pack 4W-Vehicle Concept ATV

អាគុយ​នេះ​​មិន​ត្រឹម​តែ​អាច​ប្រើ​ជា​មួយ​ PCX Electric នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​នឹង​​ម៉ាស៊ីន​អគ្គិសនី​ Concept របស់​ Honda ដទៃ​ទៀត​​ដូច​ជា​ Honda Mobile Power Pack 4W-Vehicle Concept ATV, 3E-B18 និង​ 3E-D18 រួម​នឹង​យានយន្ត​អគ្គិសនី​នា​ពេល​អនាគត​របស់​ Honda ផង​ដែរ។

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

3E-B18

យានយន្ត​ទាំង​អស់​នឹង​ត្រូវ​ដំណើរ​ការ​ដោយ​អាគុយ​នេះ​មួយ​ ឬ ច្រើន​គ្រាប់​ ដូច​ជា​ការ​ប្រើ​​ថ្ម​ AA ឬ AAA លើ​ឧបករណ៍​អគ្គិសនី​ដទៃ​ទៀត​ដែរ។ Honda បាន​ឲ្យ​ដឹង​ទៀត​ថា​ អាគុយ​ប្រភេទ​នេះ​នឹង​អាច​រក​បាន​ពី​ទូ​​ប្ដូរ​អាគុយ​របស់​ Honda ឈ្មោះ​ថា​ “Mobile Power Pack Exchangers” ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ (ប្រទេស​ជប៉ុន) និង​​ដំណើរ​ការ​​ ២៤ ម៉ោង​លើ​ ២៤ ម៉ោង។ ​​

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ទូ​ “Mobile Power Pack Exchangers” នឹង​ផ្ដល់​អាគុយ​ថ្មី​ នៅ​ពេល​ដែល​អ្នក​ដាក់​អាគុយ​ដែល​អស់​ថាមពល​ចូល​ទៅ។ បន្ទាប់​មក​​ឆូត​កាត​ដើម្បី​ទូទាត់​ប្រាក់ ​រួច​ក៏​​ដាក់​​អាគុយ​ដែល​មាន​ថាមពល​ពេញ​​ចូល​ម៉ូតូ​របស់​អ្នក។ នៅ​ពេល​​ផុត​ម៉ោង​មមាញឹក​ ទូ​នេះ​នឹង​សាក​បញ្ចូល​ថាមពល​ដល់​អាគុយ​ដែល​អស់​ថាមពល​ ដើម្បី​ប្រាកដ​ថា​​នឹង​មិន​ដាច់​ស្តុក។

ហុងដា បង្ហាញ​ព័ត៌មាន​លម្អិត​ពី​អាគុយ​ ប្រើ​ជា​មួយ​ PCX ប្រភេទ​អាគុយ

ត្បិត​ថា​​នេះ​ជា​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មួយ​ដែល​​ជួយ​​ថែ​រក្សា​បរិស្ថាន​ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​អាច​ឲ្យ​ Honda ​ផលិត​បច្ចេកវិទ្យា​នេះ​បាន​ពេញ​លេញ​ និង​អាច​ប្រើ​ប្រាស់​បាន​ច្រើន​ទម្រង់៕ ​​

ដោយ ៖ ទេពច្យុតិ

ប្រភព ៖ Top Speed 

បញ្ចេញមតិ

comments

Check Also

តិច​ទៀត រថយន្ត Prius នឹង​ប្រើ​ថាមពល​ព្រះអាទិត្យ​សុទ្ធសាធ​តែ​ម្ដង

ក្រុមហ៊ុន Toyota Motor Corp កំពុង​​ពិសោធ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​មួយ​នៅ​លើ​ប្រភេទ​រថយន្ត Prius ដែល​នេះ​​គឺ​ជា​ការ​ប្រើប្រាស់​ថាមពល​​ព្រះ​អាទិត្យ​សុទ្ធសាធ​តែម្ដង ដែល​មិន​ចាំ​បាច់​សាក​បំពេញ​ថាមពល​អគ្គិសនី​ទៀត​ឡើយ។ នៅ​ក្នុង​គម្រោង​​ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ រថយន្ត Toyota Prius ​ត្រូ​វ​បាន​បំពាក់​ផ្ទាំង​សូឡា​​ផលិត​ដោយ​ក្រុមហ៊ុន Sharp Corp …

Leave a Reply

Your email address will not be published. Required fields are marked *