Home / Cars / ឡាន Toyota Tundra ប្រវែង​ ​៨ ម៉ែត្រ លេច​មុខ​ផ្អើល​ភ្នំពេញ ឯ​តម្លៃ​វិញ…

ឡាន Toyota Tundra ប្រវែង​ ​៨ ម៉ែត្រ លេច​មុខ​ផ្អើល​ភ្នំពេញ ឯ​តម្លៃ​វិញ…

ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើប​មួយ​កន្លែង​នា​ទីក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ Toyota Tundra ប្រភេទ​ Limousine ដែល​មាន​ប្រវែង​វែង​ជាង​ប្រភេទ​ធម្មតា និង​មាន​ផ្នែក​ខាង​ក្នុង​ទំនើប ហើយ​ប្រណិត​មិន​ធម្មតា។

ឡាន Toyota Tundra ប្រវែង​ ​៨ ម៉ែត្រ លេច​មុខ​ផ្អើល​ភ្នំពេញ ឯ​តម្លៃ​វិញ…

រថយន្ត​ Tundra ប្រភេទ​ Limo នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៥ នៅ​ក្នុង​កម្មវិធី​ Specialty Equipment Market Association (SEMA)។ រថយន្ត​នេះ​ផលិត​ឡើង​​ដោយ​ផ្អែក​តាម​រថយន្ត​ Tundra 1974 Edition ដែល​មាន​កម្លាំង​ម៉ាស៊ីន​ដូច​គ្នា​ ពោល​មាន​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ និង​មាន​ស៊ីឡាំង​ចំនួន​ ៨ ប៉ុង​ពីរ បង្កើត​កម្លាំង​បាន​ ៣៨១ សេះ។

​​ចំពោះ​ការ​រចនា​រូបរាង​វិញ​ Toyota បាន​បន្ថែម​ទ្វារ​ចំនួន ៤ បន្ថែម​ទៀត​ដែល​សរុប​មាន​ទ្វារ​ដល់​ទៅ​ ៨។ ពេល​បើក​ទ្វារ​ឡើង ចូល​ដល់​ផ្នែក​ខាង​ក្នុង​គេ​នឹង​ឃើញ​មាន​កៅអី​អង្គុយ​​ស្រោប​ដោយ​ស្បែក និង មាន​ភាព​ប្រណិត​ដូច​ជា​​ផ្នែក​ខាង​ក្នុង​នៃ​យន្តហោះ​ឯកជន​អ៊ីចឹង​ដែរ។

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​នៅ​តែ​ប្រើ​រចនាបថ​ដូច​ជា​​ប្រភេទ​ធម្មតា​ដែរ ដោយ​ជា​រចនាបថ​រថយន្ត​ Pickup។ Toyota Tundra ប្រភេទ Limo នេះ​មាន​ទម្ងន់​ធ្ងន់​ដល់​ ៣,៦ តោន ហើយ​កម្ពស់​ និង បណ្ដោយ​នៃ​ដង​ខ្លួន​មិន​មាន​ការ​ប្រែ​ប្រួល​ខុស​ពី​ Tundra ធម្មតា​នោះ​ទេ។

ឃ្លាំង​លក់​ដែល​បាន​នាំ​ចូល​រថយន្ត​នេះ​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​កំណត់​តម្លៃ​លក់​នៅ​ខ្ទង់​ ២០ម៉ឺន​ដុល្លារ៕

ទស្សនាវីដេអូ Review រថយន្ត Ford Transit 2018 នៅភ្នំពេញ

ប្រភព៖ Toyota

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *