Home / Cars / អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ប្រកាស​ថ្ងៃ​ចុះ​ចាប់​រថយន្ត​ដែល​មិន​បង់​ពន្ធ

អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ប្រកាស​ថ្ងៃ​ចុះ​ចាប់​រថយន្ត​ដែល​មិន​បង់​ពន្ធ

យោង​តាម​សេច​ក្តីជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោយបាយ​ដឹកជញ្ជូន​ ​និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ​២០១៩ ត្រូវដាក់​អនុវត្ត​ចាប់ពីថ្ងៃទី១ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ​តទៅ។

សម្រាប់​ការ​បង់ពន្ធ​ក្នុងឆ្នាំ​២០១៩​ ​ម្ចាស់​យានយន្ត​គ្រប់ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធនៅ​សាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅ​ធនាគារ​កាណាឌីយ៉ា ឬនៅ​ធនាគារ​អេស៊ីលីដា ឬនៅ​ធនាគារ​វឌ្ឍនៈ ឬនៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬនៅ​ធនាគារ​អេអិនហ្សិត រ៉ូយ៉ាល់ ឬ​នៅតាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់​ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២០​ ​តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ ការ​ប្រកាស​បង់ពន្ធ និង​ផាក​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា ដែលមិនទាន់​បាន​ប្រកាស​បង់ពន្ធក្នុងឆ្នាំ​កន្លងមក តាមច្បាប់​ស្តីពីរ​សារពើពន្ធជាធរមាន៕

អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ប្រកាស​ថ្ងៃ​ចុះ​ចាប់​រថយន្ត​ដែល​មិន​បង់​ពន្ធ

អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ប្រកាស​ថ្ងៃ​ចុះ​ចាប់​រថយន្ត​ដែល​មិន​បង់​ពន្ធ

Check Also

Subaru​ ​ដំឡើង​រោងចក្រ​នៅ​ថៃ​ ផលិត​រថយន្ត​លក់ដាច់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​

ក្រុមហ៊ុន​ ​Tan​ Chong​ International​ Limited​ (TCIL​) ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រោងចក្រ​រថយន្ត​ ​Subaru​ ​ដំបូង​របស់​ខ្លួន​នៅ​តំបន់ឧស្សាហកម្ម​ Ladkrabang​ ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ដោយមាន​ឈ្មោះថា​ ​Tan​ Chong​ …

Leave a Reply

Your email address will not be published. Required fields are marked *