Home / Entertainment / អត់ខ្វល់សំខាន់ Nancy នៅតែសើចស្រស់ ទោះកំពុងមានរឿងអាស្រូវស្នេហាជាមួយQ ក្រុម The Boyz ក៏ដោយ!

អត់ខ្វល់សំខាន់ Nancy នៅតែសើចស្រស់ ទោះកំពុងមានរឿងអាស្រូវស្នេហាជាមួយQ ក្រុម The Boyz ក៏ដោយ!

កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុននេះ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Nancy សមាជិកក្រុម Momoland បានជួបនូវរឿងអាស្រូវស្នេហា ដែលត្រូវបានគេសង្ស័យថា នាងកំពុងមានទំនាក់ទំនងស្នេហ៍ជាមួយនឹងតារាចម្រៀងប្រុស Q សមាជិកក្រុម The Boyz និងបានណាត់ជួបគ្នានៅក្នុងបារ៍មួយកន្លែង ជាមួយនឹងមិត្តភក្តិមិនប៉ុន្មាននាក់ផ្សេងទៀតផងដែរ។

ដោយឡែក ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះ គេបានចាប់អារម្មណ៍ឃើញថា សមាជិកក្រុម Momoland រូបនេះ បានបង្ហោះនូវរូបថត បង្ហាញពីស្នាមញញឹមរីករាយជាច្រើនសន្លឹក នៅក្នុងគណនីសង្គមអ៊ីនស្តារក្រាម និងថែមទាំងបានសរសេរអត្ថន័យនៅខាងក្រោមរូបថតនោះថា៖

«អគុណដែលអ្នកធ្វើឲ្យខ្ញុំញញឹម ខ្ញុំពិតជាមានអ្នកទាំងអស់គ្នា ជាមនុស្សល្អបំផុតនៅក្នុងជីវិតរបស់ខ្ញុំ»។

បន្ថែមពីនេះ Nancy ក៏បានបង្ហោះរូបថតជាក្រុមពោរពេញទៅដោយស្នាមញញឹម ជាមួយនឹងសមាជិកក្រុមទាំងអស់របស់នាង នៅតាមដងផ្លូវនៃទីក្រុង អូស្លូ ប្រទេសន័រវែសថែមទៀតផងដែរ។

ងាកក្រោយបន្តិច តាមរយៈការរាយការណ៍ចុងក្រោយបង្អស់ ពីខាងភ្នាក់ងាររបស់ក្រុម Momoland បានចេញថ្លែងការណ៍បដិសេធទាំងស្រុង ចំពោះរឿងអាស្រូវដែលថា Nancy និង Q បានកំពុងលួចលាក់ទាក់ទងស្នេហាគ្នា គឺមិនពិតឡើយ ពោលគឺអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ៕ 

ប្រភព៖ https://www.khmerload.com/

អត់ខ្វល់សំខាន់ Nancy នៅតែសើចស្រស់ ទោះកំពុងមានរឿងអាស្រូវស្នេហាជាមួយQ ក្រុម The Boyz ក៏ដោយ!

Nancy បង្ហោះរូបនៅក្នុងអ៊ីនស្តារក្រាម

Nancy បង្ហោះរូបជាមួយសមាជិកក្រុម Momoland នៅក្នុងអ៊ីនស្តារក្រាម

អត់ខ្វល់សំខាន់ Nancy នៅតែសើចស្រស់ ទោះកំពុងមានរឿងអាស្រូវស្នេហាជាមួយQ ក្រុម The Boyz ក៏ដោយ!

Q សមាជិកក្រុម The Boyz

Check Also

Jackson ក្រុមGOT7 បង្ហោះរូបពាក់ខោរឹប ពេលកំពុងហាត់ប្រាណចេញតំបន់ពិសេស ធ្វើឲ្យហ្វេនក្តៅខ្លួន!

កូរ៉េខាងត្បូង៖ កន្លងមក តារាចម្រៀងKpopប្រុស Jackson Wang សមាជិកក្រុម GOT 7 ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺតារាចម្រៀងប្រុសមួយរូប ដែលមានរូបរាងទាក់ទាញ លេចធ្លោ មានសាច់ដុំ ៦កង់ណែនៗ អមជាមួយនឹងមុខមាត់ស្រស់សង្ហា …

Leave a Reply

Your email address will not be published. Required fields are marked *