Home / Entertainment / អបអរសាទរចំពោះ Taecyeon ក្រុម 2PM ព្រឹកនេះ លោកបានបញ្ចប់ភារកិច្ចយោធា ជាផ្លូវការហើយ

អបអរសាទរចំពោះ Taecyeon ក្រុម 2PM ព្រឹកនេះ លោកបានបញ្ចប់ភារកិច្ចយោធា ជាផ្លូវការហើយ

កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ គឺជាថ្ងៃដែល Taecyeon សមាជិកក្រុមចម្រៀង 2PM ត្រូវបានរំសាយចេញពីយោធា ដោយសារតែភារកិច្ចរបស់លោក ត្រូវបានបញ្ចប់ជាផ្លូវការហើយ។

អ្នកគាំទ្រជាច្រើន បានមកជួបជុំគ្នានៅក្នុងខេត្ត Gyeonggi ដើម្បីធ្វើការអបអរចំពោះ Taecyeon។ ភ្លាមៗនោះលោកបានបញ្ចេញអារម្មណ៍ពិត ទៅកាន់អ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនថា លោកពិតជាព្រួយបារម្ភយ៉ាងខ្លាំង រហូតគេងមិនលក់ទេ កាលពីយប់មិញ ដោយសារតែភ័យ ព្រោះលោកមិនបាននៅមុខកាមេរ៉ាយូរហើយ។

Taecyeon បានបង្ហាញការដឹងគុណ ចំពោះអ្នកគាំទ្រដែលតាំងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់លោក ហើយរង់ចាំលោករហូតមកដល់ពេលនេះ។ លោកថែមទាំងបានសន្យាទៀតថា នឹងត្រលប់មក ជាមួយនឹងអ្វីដែលថ្មី ហើយប្លែក ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ សាជាថ្មីម្ដងទៀត។

Taecyeon បានបន្ថែមថា លោកពិតជាចង់ជួប សមាជិកក្រុម 2PM ខ្លាំងបំផុត ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលសមាជិក ២នាក់ទៀត កំពុងតែបំពេញភារកិច្ចនៅឡើយ។ យ៉ាងណាមិញ Taecyeon ក៏មិនភ្លេចថ្លែងអំណរគុណទៅកាន់ ក្រុមចម្រៀង TWICE ដែលជាក្រុមចម្រៀងស្រីដែលលោក នឹកដល់ខ្លាំងបំផុត។ ទោះបីជាពួកគេមិនបានមកចូលរួម ស្វាគមន៍លោកដោយផ្ទាល់ ប៉ុន្តែ TWICE ក៏បានផ្ញើវីដេអូមកអបអរលោក តាំងពីព្រឹកព្រលឹមផងដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖

ប្រភព៖ https://www.khmerload.com/

អបអរសាទរចំពោះ Taecyeon ក្រុម 2PM ព្រឹកនេះ លោកបានបញ្ចប់ភារកិច្ចយោធា ជាផ្លូវការហើយ

រូបភាព Taecyeon

Check Also

ពេជ្រ សោភា តុបតែងខ្លួនមួយឈុតនេះ ស្រស់ស្អាតខ្លាំង មើលមិនចង់ស្គាល់

ភ្នំពេញ៖ ខណៈពេលដែលចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា មានសន្ទុះយ៉ាងខ្លាំងក្នុងវិថីសិល្បៈនោះ គេសង្កេតឃើញថាមានវត្តមានរបស់នាង ស្ទើរតែគ្រប់ផលិតផលទាំងអស់កាលពីថ្មីៗនេះ មិនថាតូចឬធំទេ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ សុទ្ធចាប់បានក្នុងដៃ។ យ៉ាងណាមិញ ដោយឆ្នាំ២០១៩ នេះជាឆ្នាំមាស របស់ខ្លួន នោះអ្នកនាង …

Leave a Reply

Your email address will not be published. Required fields are marked *