Home / Entertainment / អាណិតខ្លោចចិត្ត! ពេលដឹងថា V ប្រឈមមុខនឹងជំងឺនេះតែម្នាក់ឯងរហូតមក គ្មានហ្វេនណាម្នាក់ដឹង

អាណិតខ្លោចចិត្ត! ពេលដឹងថា V ប្រឈមមុខនឹងជំងឺនេះតែម្នាក់ឯងរហូតមក គ្មានហ្វេនណាម្នាក់ដឹង

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី V សមាជិកក្រុម BTS បានទម្លាយអាថ៌កំបាំងមួយ ប្រាប់អ្នកគាំទ្រធ្វើឲ្យពួកគេ ដល់ថ្នាក់និយាយមិនចេញតែម្ដង។

ជាការពិតណាស់ ជាច្រើនដងរួចមកហើយ ដែលអ្នកគាំទ្របានកត់សម្គាល់ឃើញថា V ជាមនុស្សមិនចូលចិត្តពាក់ស្បែកជើង ត្រឹមត្រូវដូចជាមនុស្សទូទៅឡើយ ផ្ទុយទៅវិញលោកតែងតែដោះវាចេញ ឬពាក់វាដោយមិនស៊កឲ្យពេញជើង ធ្វើឲ្យអ្នកគាំទ្រ លើកយកមកបង្អាប់លោក ជារឿយៗនៅក្នុងបណ្ដាញអ៊ីនធើណែត ដោយចាត់ទុកថា ទម្លាប់ចម្លែករបស់លោកមួយនេះ ជារឿងដ៏គួរឲ្យអស់សំណើច។ 

ប៉ុន្តែគ្មានអ្នកណាស្មានដល់នោះទេថា V ធ្វើបែបនេះ ព្រោះតែមានជម្ងឺប្រចាំកាយម៉្យាង រហូតដល់ថ្ងៃមួយដែលលោកព្រមទម្លាយការពិត។

កាលពីថ្ងៃទី១៤ ខែកក្កដា V បានឆ្លើយតបនៅ ក្នុងការបង្ហោះមួយរបស់ហ្វេនថា ហេតុផលដែលលោកពាក់ស្បែកជើង មិនពេញជើងបែបនេះ ព្រោះតែលោកមានជម្ងឺ ប្រតិកម្មអាលែកហ្ស៊ីម៉្យាង ដែលមានឈ្មោះថា Cholinergic Urticaria។ វាធ្វើឲ្យលោករមាស់នៅតាមស្បែក និងរាងកាយរាល់ពេលដែល ក្នុងខ្លួនឡើងកម្ដៅ និងបែកញើស។

គួរបញ្ជាក់ផងដែរថា ជម្ងឺប្រភេទនេះ មិនមែនជាជម្ងឺដែលងាយនឹងព្យាបាលឲ្យបានជាដាច់ឡើយ ទោះបីមិនបានបង្ករគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែវាអាចធ្វើឲ្យអ្នកជម្ងឺ មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ពិបាកដកដង្ហើម ធុញថប់ ឈឺពោះ រាគ និងចង់ក្អួតជាដើម។ 

មិនត្រឹមតែប៉ុណ្ណោះទេ នៅលើដងខ្លួន ពិសេសទ្រូង និងដៃជើង នឹងកើតមានកន្ទួលរមាស់ក្រហមៗ ដែលវាអាចកើតឡើងរយៈពេលជាច្រើនម៉ោង ទើបបាត់ទៅវិញ។ រោគសញ្ញាទាំងនេះ នឹងកើតមាននៅពេលដែលអ្នកជម្ងឺ ធ្វើលំហាត់ប្រាណ ឬបែកញើសនៅលើដងខ្លួន។

ជាការពិតណាស់ ដំណឹងនេះត្រូវបានបង្ហោះចែកចាយជាច្រើនភាសា ទូទាំងពិភពលោក។ ហ្វេនៗពីម្នាក់ទៅម្នាក់ បានចែករំលែកដំណឹងនេះ ទៅកាន់មិត្តៗ ជាមួយនឹងសារបញ្ជាក់ពីក្ដីអាណិតអាសូរចំពោះ V។ មិនយូរប៉ុន្មាន ឈ្មោះនៃជម្ងឺនេះ បានក្លាយជាពាក្យដែលមានមនុស្ស ស្វែងរកច្រើនបំផុត នៅក្នុងអ៊ីនធើណែត ព្រោះតែចង់ដឹងពីសភាពជម្ងឺ និងផលវិបាកដែល V ធ្លាប់បានជួបប្រទះកន្លងមក ដោយសារតែវា៕

ទស្សនារូបភាពខាងក្រោម ៖ 

ប្រភព៖ https://www.khmerload.com/

អាណិតខ្លោចចិត្ត! ពេលដឹងថា V ប្រឈមមុខនឹងជំងឺនេះតែម្នាក់ឯងរហូតមក គ្មានហ្វេនណាម្នាក់ដឹង

រូបភាព V

រូបភាព ស្បែកពេលដែលឡើងកម្តៅ

អាណិតខ្លោចចិត្ត! ពេលដឹងថា V ប្រឈមមុខនឹងជំងឺនេះតែម្នាក់ឯងរហូតមក គ្មានហ្វេនណាម្នាក់ដឹង

រូបភាពដែលអ្នកគាំទ្របង្ហោះ

Check Also

ញាក់សាច់! គ្រាន់តែស្ទាយ៍ថតកាន់នំ របស់ វីរៈ និច ស៊ិចស៊ី ស៊ីអារម្មណ៍អ្នកគាំទ្រមិនតិចទេ!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយ ពីតារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច ក្នុងផលិតកម្ម សាន់ដេ ដែលទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើបទចម្រៀងបែបមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើបទចម្រៀងនោះទេ តែសូម្បីតែរូបរាងខាងក្រៅរបស់នាង …

Leave a Reply

Your email address will not be published. Required fields are marked *