Home / Entertainment / អាល់​ប៊ុម​ថ្មី​របស់​ EXO ជោគជ័យ​ខ្លាំង​ដោយ​ការ​បង្ហាញ​មុខ​ក្នុង​តារាង​ iTunes នៅ​ជុំ​វិញ​ពិភព​លោក​

អាល់​ប៊ុម​ថ្មី​របស់​ EXO ជោគជ័យ​ខ្លាំង​ដោយ​ការ​បង្ហាញ​មុខ​ក្នុង​តារាង​ iTunes នៅ​ជុំ​វិញ​ពិភព​លោក​

យោង​តាម​ដំណឹង​បាន​មក​ពី​ផលិតកម្ម SM Entertainment ដែល​ប្រ​កាស​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា បាន​ឱ្យ​ដឹង​ថា អាល់​ប៊ុម​ទី៦ របស់​ EXO មាន​ឈ្មោះថា “Obsession” បាន​បង្ហាញ​មុខ​ក្នុង​តារាង​ iTunes Album នៅ ៦០ប្រ​ទេស​ជុំ​វិញពិ​ភព​លោក​។

អាល់​ប៊ុម​ថ្មី​របស់​ EXO ជោគជ័យ​ខ្លាំង​ដោយ​ការ​បង្ហាញ​មុខ​ក្នុង​តារាង​ iTunes នៅ​ជុំ​វិញ​ពិភព​លោក​

នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង​ ១០ នាទីព្រឹក អាល់​ប៊ុម​ទី៦ របស់​ EXO ដណ្ដើម​បានចំណាត់​ថ្នាក់​លេខ​១ ក្នុងតារាង​ iTunes នៅប្រទេស​ជា​ច្រើន​ដូច​ជា កាណាដា អារ៉ាប់រួម បារាំង អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៊ែលហ្សិក បូលីវី ដាណឺម៉ាក អេហ្ស៊ីប ហ្វាំងឡង់ ក្រិក ហុកុង ហុងគ្រី ឥណ្ឌូនេស៊ី អៀរឡង់ លីទុយអានី ម៉ាកាវ ម៉ិកស៊ិក ហូឡង់ ណូវែលហ្សេឡង់ ន័រវែស ហ្វីលីពីន តៃវ៉ាន់ ថៃ វៀតណាម និងប្រទេសជាច្រើនទៀត។ មិន​ត្រឹម​តែ​ប៉ុណ្នោះ អាល់​ប៊ុមថ្មី​របស់​ EXO ក៏​ឈរ​លើ​លេខ​រៀង​ទី១ ក្នុង​តារា​លក់​ប្រ​ចាំថ្ងៃ​ដែរ ដែល​ក្នុ​ងនោះមាន​ដូច​ជាតារាង Synara Records, Hanteo, Yes24 និង​ផ្សេង​​ទៀត​។

អប​អរសាទរ​សម្រាប់​ជោគ​ជ័យ​នេះ​ EXO!

 

ប្រ​ភព៖  allkpop

(Number Of Views: 1 times)

Check Also

CL សម្រេច​ពន្យារ​ពេល​ចេញ​ចម្រៀង​ថ្មី​ដើម្បីគោរព​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​ Hara

CL សម្រេច​ពន្យារ​ពេល​ចេញ​ចម្រៀង​ថ្មី​ដើម្បីគោរព​ដល់​វិញ្ញា​ណ​ក្ខន្ធ​របស់​ Hara។ ដើម​ឡើយ​ CL គ្រោង​នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ប៉ុន្តែ​ក៏​ប្រ​កាស​ពន្យារ​ពេល​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ដំណឹង​សោធនកម្ម​ដែល​ទើប​តែ​កើត​ឡើ​ងចំពោះ​ Hara។ ដោយ​ឡែក​ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ថ្ងៃ​គប្រប់​ខួប​លើក​ទី៣ ដែល​ 2NE1 ត្រូវ​បានរម្សាយ​ក្រុម​ជា​ផ្លូវ​ការ​។ …

Leave a Reply

Your email address will not be published. Required fields are marked *