Home / Tech / អែម​ហួស! PUBG ចេញ​វីដេអូ​បង្ហាញ​ឈុត​សំលៀកបំពាក់​ថ្មី ត្រៀម​អបអរ​បុណ្យ Halloween

អែម​ហួស! PUBG ចេញ​វីដេអូ​បង្ហាញ​ឈុត​សំលៀកបំពាក់​ថ្មី ត្រៀម​អបអរ​បុណ្យ Halloween

ហ្គេម Playerunknown’s Battlegrounds បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​ខ្លី​ជាង​មួយ​នាទី​ជុំវិញ​ការ​អបអរ​សម្រាប់​បុណ្យ Halloween ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ទី ៣១ តុលា​ខាង​មុខ​នេះ។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក៏​ត្រូវ​បាន​ជឿជាក់​ថា ​នឹង​បង្ហាញ​នូវ​សំលៀកបំពាក់​ថ្មី​ចំនួន ៦ ឈុត (ដូច​បង្ហាញ​ក្នុង​វីដេអូ) ដែល​មាន​ភាព​ព្រឺព្រួច​ខ្លាំង​បំផុត។

បន្ថែម​ពី​នេះ​ PUBG ក៏​នឹង​រចនា​បន្ថែម​នូវ​ការ​តុបតែង​បរិយាកាស​ក្នុង​ផែនទី​ទាំង ៣ ឲ្យ​សក្ដិសម​ទៅ​នឹង​ពេលវេលា​នៃ​បុណ្យ​មាន​ដើម​កំណើត​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ។

អែម​ហួស! PUBG ចេញ​វីដេអូ​បង្ហាញ​ឈុត​សំលៀកបំពាក់​ថ្មី ត្រៀម​អបអរ​បុណ្យ Halloween

រំឭក​ថា​មុន​នេះ​បន្តិច PUBG ក៏​ធ្លាប់​ប្រកាស​ពី​ផែនការ​ដាក់​ដំណើរការ​វគ្គ​ថ្មី​ឲ្យ​ឈ្មោះ​ថា Platoon ដែល​ជា​ប្រភេទ​វគ្គ​ចាត់​មនុស្ស​ពី ៥ ទៅ ១០ នាក់​ក្នុង​ថេរវេលា​មាន​កំណត់ ប៉ុន្តែ​សោកស្តាយ​បែរ​ជា​ត្រូវ​ខកខាន Update ដោយ​សារ​មាន​កំហុស​បច្ចេកទេស​មួយ​ចំនួន។

ជុំវិញ​រឿងរ៉ាវ​នេះ​គណនី PUBG Help លើ​ Twitter ក៏​បង្ហោះ​សារ​សូម​អភ័យទោស ដោយ​បញ្ជាក់ថាវគ្គ Platoon នឹង​មិន​អាច Update នា​សប្តាហ៍​នេះ​ឡើយ ពោល​គឺ​រង់​ចាំ​ក្នុង​ពេលវេលា​បន្ទាប់​ទៀត៕

អែម​ហួស! PUBG ចេញ​វីដេអូ​បង្ហាញ​ឈុត​សំលៀកបំពាក់​ថ្មី ត្រៀម​អបអរ​បុណ្យ Halloween

ចុច Like និង See First
ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

ប្រភព៖
PCGamer
| futuregamereleases
 
ប្រែ​សម្រួល៖ កៅ រក្សា

ប្រភព៖ http://news.sabay.com.kh

Check Also

មក​ដឹង​តម្លៃ​​នៅ​ខ្មែរ OnePlus 7 Pro RAM ទំហំ ១២ GB

OnePlus 7 Pro បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​កន្លង​ទៅ​នេះ ហើយ​ពេល​នេះ​តម្លៃ​លក់​នៅ​ខ្មែរ​ត្រូវ​បាន​កំណត់​ដោយ​ហាង​លក់​ទូរសព្ទ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ ហាង​លក់​ទូរសព្ទ សុខ លី បាន​កំណត់​លក់ OnePlus 7 Pro RAM …

Leave a Reply

Your email address will not be published. Required fields are marked *