Home / Tech / អ្នកគួរដឹង! អំពូលរថយន្តទាំង ៦​ ប្រភេទនេះមានគុណវិបិត្តនិងគុណសម្បត្តិផ្សេងគ្នា

អ្នកគួរដឹង! អំពូលរថយន្តទាំង ៦​ ប្រភេទនេះមានគុណវិបិត្តនិងគុណសម្បត្តិផ្សេងគ្នា

បច្ចេកវិទ្យានៅលើរថយន្ត មានការអភិវឌ្ឍឥតឈប់ឈរ មិនថាទាំងផ្នែកម៉ាស៊ីន ឬគ្រឿងបរិក្ខារខាងក្នុងឡើយ។ ក្នុងនោះផ្នែកចង្កៀងសម្រាប់បំភ្លឺផ្លូវ ក៏មានការវិវត្ត​ច្រើន​ដែរ ដោយសារ​មានការ​អភិវឌ្ឍ​តាម​សម័យ​កាល​រស់នៅ។

ខាងក្រោមនេះជាចង្កៀងរថយន្តទាំង ៦ ប្រភេទដែលមានប្រើប្រាស់មកដល់ពេលសព្វថ្ងៃនេះ ដោយវាមានសមត្ថភាពខុសគ្នា ហើយក៏ត្រូវបំពាក់លើរថយន្តប្រភេទខុសគ្នាដែរ៖

១. ចង្កៀង Halogen

ចង្កៀង Halogen មានផ្ទុកឧស្ម័ន ដែលភាគច្រើនវាជានីត្រូសែន និងអាកុង ហើយគេដាក់វានៅក្នុងកែវកញ្ចក់មួយដែលបិទជិត ជាមួយនឹងសរសៃឆ្មារ តង់ស្តែន ដែលកែវកញ្ចក់នោះអាចធន់នឹងសីតុណ្ហភាពខ្ពស់ខ្លាំងបាន។ នៅពេលដែលអំពូលទទួលចរន្តអគ្គិសនីចេញពីអាគុយមក វានឹងមកដុតកម្ដៅសរសៃឆ្មារ តង់ស្ដែននោះ ហើយវានឹងបញ្ចេញពន្លឺឡើង។

ចង្កៀង Halogen នេះត្រូវបានប្រើប្រាស់លើរថយន្តជាង ៨០ ភាគរយឯណោះក្នុងពិភពលោក ដោយសារតែតម្លៃរបស់វាថោក និងអាយុកាលវាប្រើបានយូរគួរសម អាចបានដល់ ១ ០០០ ម៉ោងសម្រាប់ចង្កៀង Halogen ប្រភេទល្អៗមួយចំនួន។ ប៉ុន្តែវាក៏មានគុណវិបត្តិមួយចំនួនដែរ ដែលធ្វើឲ្យចង្កៀងប្រភេទនេះ មិនសូវមានក្នុងរថយន្តស៊េរីថ្មី៖

  • វាមិនសូវភ្លឺខ្លាំងដូចចង្កៀងដទៃទៀតទេ

  • ពន្លឺវាងាយចាញ់នឹងសារធាតុនានា។ នៅពេលដែលយើងយកដៃទៅប៉ះនឹងគ្រាប់អំពូលផ្ទាល់
    ជាតិខ្លាញ់នៅលើដៃរបស់យើងនឹងប្រឡាក់ជាប់លើកែវចង្កៀងនោះ ដែលធ្វើឲ្យវាក្ដៅងំយូរជាងធម្មតាធ្វើឲ្យអាយុកាលចង្កៀង Halogen ថយចុះ។

  • វាស៊ីភ្លើងខ្លាំងជាងអំពូលធម្មតា ដោយសារវាត្រូវការថាមពលច្រើនដើម្បីដុតកម្ដៅ ហើយថាមពលទាំងនោះក៏មិនបានប្រើទាំងអស់ដែរ ធ្វើឲ្យវាស៊ីភ្លើងឥតប្រយោជន៍

  • វាក៏មានបញ្ហាមួយទៀតដែរគឺ ពន្លឺអំពូលបែកខ្ញែក មិនភ្លឺឲ្យចំមុខផ្លូវ អាចធ្វើឲ្យការបើកបរមានភាពលំបាក។

២. ចង្កៀង HID

ចង្កៀង HID (High Intensity Discharge) ឬដែលយើងហៅថា Xenon នេះប្រើប្រាស់ការលាយបញ្ចូលនៃប្រភេទឧស្ម័នផ្សេងៗដូចគ្នា បូករួមជាមួយនឹងលោហធាតុកម្រ ដែលវាមានដំណើរការស្រដៀងនឹងចង្កៀងប្រភេទ Halogen ដែរ។

យ៉ាងណាមិញ ចង្កៀង HID មានអាយុកាលជាមធ្យមដល់ទៅជាង ២ ០០០ ម៉ោងឯណោះ ហើយវាក៏ស៊ីភ្លើងតិចជាងដែរ ដោយវាស៊ីខ្លាំងតែពេលចាប់ផ្ដើមបើកប៉ុណ្ណោះតែពេលវាដំណើរការហើយ វាស៊ីភ្លើងតិច។ គុណវិបត្តិធំបំផុតរបស់ចង្កៀង HID នេះ គឺវាមានតម្លៃថ្លៃ ពេលបើកត្រូវការរយៈពេលយូរ ដើម្បីឲ្យអំពូលភ្លឺពេញលេញ ហើយត្រូវការកញ្ចក់គជ់ (Projector) ដើម្បីដាក់ចង្កៀងនោះថែមទៀត។

៣. ចង្កៀង Bi-Xenon

ជាធម្មតារថយន្តដែលប្រើចង្កៀង HID ត្រូវប្រើចង្កៀង Halogen មួយទៀតដើម្បីបើកហ្វាព្រោះថា ចង្កៀង HID (Xenon) អាចប្រើបានសម្រាប់ភ្លើងកូត ដោយវាត្រូវការពេលច្រើនសម្រាប់បិទបើក ដូចនេះពេលចង់ញាក់ហ្វា ចង្កៀង HID មិនអាចដំណើរការបានដូចចិត្តឡើយ។

ប៉ុន្តែចង្កៀង Bi-Xenon ជាចង្កៀងប្រភេទ Xenon ដូចគ្នា ខុសត្រង់ថាវាមានប្រើសន្ទះបើកបិទ សម្រាប់កំណត់កម្ពស់ពន្លឺរបស់ចង្កៀងដើម្បីបង្កើតជាហ្វានឹងកូត។

ដូចនេះ នៅពេលចង់ញាក់ ឬប្ដូរមកភ្លើងហ្វា សន្ទះនៅក្នុងចង្កៀង Bi-Xenon នឹងធ្វើការបិទបើកដូចគម្របអ៊ីចឹង ដោយមិនចាំបាច់ឲ្យគ្រាប់អំពូលបិទបើកឡើយ។

ម៉្យាងទៀត ចង្កៀង Bi-Xenon ប្រើគ្រាប់អំពូលតែ ២ គ្រាប់ប៉ុណ្ណោះ ខុសពីចង្កៀង HID (Xenon) ធម្មតាដែលប្រើ ៤។ យ៉ាងណាមិញ គុណវិបត្តិមួយរបស់ ចង្កៀង Bi-Xenon គឺសន្ទះបិទបើកនោះអាចខូចខាត នឹងលែងដំណើរការ ធ្វើឲ្យយើងបិទ/បើក ហ្វា កូត មិនបាន។

៤. ចង្កៀង LED

ចង្កៀង LED (Light Emitting Diode) ជាចង្កៀង ដែលស៊ីភ្លើងតិចបំផុត ហើយមានអាយុកាលដល់ទៅជាង ៤០ ០០០ ម៉ោង។ ភាពភ្លឺរបស់វា ស្ថិតនៅចន្លោះកណ្ដាលរវាង ចង្កៀង Halogen និង HID ប៉ុន្តែចង្កៀង LED អាចបើកឆេះបានលឿនជាងចង្កៀង Halogen ២៥០ ដង គឺត្រូវការពេលតែ ១ មីលីវិនាទី តែប៉ុណ្ណោះ។

គុណសម្បត្តិមួយទៀត គឺចង្កៀង LED មានអំពូលតូចដែលអាចឲ្យអ្នករចនារថយន្ត អាចកែច្នៃក្បាលចង្កៀងមុខបានតាមចិត្តចង់។ ប៉ុន្តែគុណវិបត្តិដ៏ធំមួយរបស់ចង្កៀង LED គឺដោយសារតែវាតូចនឹងហើយ ដែលអាចធ្វើឲ្យកម្ដៅចេញពីអំពូលអាចបំផ្លាញខ្សែភ្លើង និងសៀគ្វីខាងក្នុងបាន។ ដូចនេះ ចង្កៀង LED ត្រូវការប្រព័ន្ធត្រជាក់ ដូចជាកង្ហារ និងធុងទឹក ដែលធ្វើឲ្យវាមានតម្លៃថ្លៃខ្លាំង។

៥. ចង្កៀង LED Matrix

ចង្កៀង LED Matrix គឺជាចង្កៀង LED ដែលអាចឲ្យអ្នកបើកបរបើកហ្វាចោលបាន ដោយវានឹងទម្លាក់ភ្លើងមកកូតវិញដោយខ្លួនឯង នៅពេលមានអ្នកបើកបរមកពីទិសផ្ទុយគ្នា និងបើកហ្វាពេញវិញនៅពេលដែលផ្លូវទូលាយល្អ ដោយសារវាមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ ដែលទាញយកទិន្នន័យមកពីកាមេរ៉ាខាងមុខរថយន្ត។

ស្វ័យប្រវត្តិកម្មរបស់ចង្កៀង LED Matrix នេះ ធ្វើឲ្យគេជាប់មាត់ហៅវាថា ចង្កៀងឆ្លាតវៃ (smart lights) ព្រោះវាមានប្រយោជន៍ច្រើន មិនធ្វើឲ្យចាំងភ្នែកអ្នកបើកបរមកពីទិសផ្ទុយគ្នា ហើយវាក៏ងាករេទៅតាមទិសដៅចង្កូតបាន ដោយការបិទបើកភ្លើងក្នុងមួយដុំៗ (Grid ឬក៏ Matrix) មិនចាំបាច់ត្រូវការម៉ូទ័រជំនួយដែរ ដែលក្នុងមួយដុំមានអំពូល LED ប្រហែល ២៥ គ្រាប់ឯណោះ។

៦. ចង្កៀង Laser

ចង្កៀង Laser ជាចង្កៀងសម្រាប់រថយន្តទំនើបផុតលេខ និងសម្រាប់អនាគត ដោយសារតែពន្លឺដ៏ខ្លាំងអស្ចារ្យរបស់វា ដោយស៊ីភ្លើងតិច ហើយមានរូបរាងតូចខ្លាំង។ តាមការប្រៀបធៀបជាមួយចង្កៀង LED បានបង្ហាញថា ចង្កៀង Laser ភ្លឺខ្លាំងជាង LED ដល់ទៅ ១ ០០០ ដង។

វាស៊ីភ្លើងតិចជាង LED ដល់ទៅពាក់កណ្ដាល ពេលប្រើក្នុងរយៈពេលស្មើគ្នា។ ដោយសារតែពន្លឺដ៏ខ្លាំងក្លារបស់វា អំពូល Laser មានរូបរាងតូចខ្លាំង ងាយស្រួលរចនាជារាងផ្សេងៗ ព្រោះថាបើគេធ្វើឲ្យចង្កៀង Laser មានទំហំធំ កម្រិតពន្លឺក៏រឹតតែខ្លាំង និងជះក្នុងផ្ទៃធំដែរអាចប៉ះពាល់ដល់អ្នកបើកបរឯទៀតបាន។

ម៉្យាងទៀត ចង្កៀង Laser ជាចង្កៀងឆ្លាតវៃ ដែលវានឹងដំណើរការដរាបណា តែអ្នកបើកបរបង្កើនល្បឿនចាប់ពី ៦០ គ.ម/ម៉ ទៅតែប៉ុណ្ណោះ ដូចនេះហើយការបើកបរក្នុងក្រុង ចង្កៀង Laser នឹងមិនដំណើរការប៉ះពាល់អ្នកបើកបរឡើយ៕

ចុចអាន៖

  • មូលហេតុ ៤ ដែលធ្វើឲ្យលោតភ្លើង ABS ភ្លឹបភ្លែតៗក្នុងរថយន្ត
  • ចេញ​សញ្ញា​បែប​នេះ ដឹង​ភ្លាម​ថា​ហ្រ្វាំង​រថយន្ត​របស់​អ្នក​កំពុង​មាន​បញ្ហា

ប្រភព៖
micksgarage
 
អត្ថបទ៖ ផាត សុវត្ថិ

ប្រភព៖ http://news.sabay.com.kh

Check Also

បង្ហាញ​ពី​រូបរាង​និង​ចំណុច​ខ្លាំង​មួយ​ចំនួន​របស់ AirPods 3 មុន​ត្រៀម​ប្រកាស​ខែ​កញ្ញា

Advertisement កាស​ឥត​ខ្សែ AirPods 3 ​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ដាក់​បង្ហាញ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០១៩ ពោល​គឺ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កញ្ញា ជាមួយ​ការ​ប្រកាស iPhone XI។ តាម​រយៈ​ក្រុម​ការងារ EverythingApplePro ​បាន​បង្ហាញ​នូវ​ចំណុច​ខ្លាំង​និង​រូបរាង​មួយ​ចំនួន៖ មក​ជាមួយ​ការ​រចនា​រូបរាង​ថ្មី មាន​ជម្រើស​ពណ៌​ថ្មី …

Leave a Reply

Your email address will not be published. Required fields are marked *