Home / Cars / អ្នកជិះ Lamborghini នៅខ្មែរ អាចទទួលការពិនិត្យថែទាំរថយន្តឥតគិតថ្លៃចាប់ពីថ្ងៃនេះ

អ្នកជិះ Lamborghini នៅខ្មែរ អាចទទួលការពិនិត្យថែទាំរថយន្តឥតគិតថ្លៃចាប់ពីថ្ងៃនេះ

ក្រុមហ៊ុន​ Lamborghini Cambodia បាន​ប្រកាស​អំពី​ការ​ផ្តល់​ជូន​ពិសេស​ "សេវា​ពិនិត្យ​ថែទាំ​រថយន្ត​ដោយ​ឥត​គិតថ្លៃ" ដែល​នឹង​ចាប់​ផ្ដើម​ឡើង​ពី ថ្ងៃ​នេះ​ត​ទៅ រហូតដល់​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០១៩។

អ្នកជិះ Lamborghini នៅខ្មែរ អាចទទួលការពិនិត្យថែទាំរថយន្តឥតគិតថ្លៃចាប់ពីថ្ងៃនេះ

រថយន្ត Lamborghini របស់​លោក​អ្នក​នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​ថែទាំ​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ជំនាញ ដោយ​ផ្អែក​លើ​តារាង​ត្រួត​ពិនិត្យ​ដែល​មាន​ការ​កំណត់​ពី​រោងចក្រ​ដោយ​ផ្ទាល់។ ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Lamborghini Cambodia ក៏​មាន​ការ​ផ្ដល់​ជូន​យ៉ាង​ពិសេស​ទៅ​លើ​ឧបករណ៍​បំពាក់​លើ​រថយន្ត Lamborgini ជា​ច្រើន​មុខ​ផង​ដែរ ក្នុង​អំឡុង​ការ​ផ្ដល់​ជូន​សេវា​ពិនិត្យ​ថែទាំ​រថយន្ត​នេះ។

សូម​ទំនាក់​ទំនង​មក​កាន់ ភ្នាក់​ងារ​ប្រឹក្សា របស់​​​ Lamborghini Cambodia តាម​រយៈ​លេខ​ទូរសព្ទ 095 666 324 សម្រាប់​ការ​កក់​សេវា​ពិនិត្យ​រថយន្ត ក៏​ដូច​ជា​ព័ត៌មាន​ផ្សេងៗ។ អាសយដ្ឋាន ​៖ អគារ​លេខ ៣៧៩ សហព័ន្ធ​រុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុខហេង

ប្រភព៖ Sabay

Check Also

Jeep នឹងចេញម៉ូឌែលអគ្គិសនី 3 ក្នុងពេលតែមួយ!

Jeep ដែលក្រុមហ៊ុនរថយន្តមួយដែលមានភាពល្បីល្បាញនៅទូទាំងសាកលលោក ថ្មីៗនេះក៏បានងាកមកផលិតប្រភេទរថយន្តអគ្គិសនីដូចគេដូចឯងដែរ។ ក្រុមហ៊ុនបានងាកមកផលិតនៅប្រទេសចិនដែលជាបណ្តុំនៃផលិតកម្មរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីទូទាំងពិភពលោក។ លោក Christian Meunier នាយកប្រត្តិបត្តិរបស់ Jeep បាននិយាយថា Jeep នឹងចាប់ផ្តើមដាក់បង្ហាញនឹងចែកចាយឲប្រើប្រាស់នូវម៉ូឌែលចំនួន 3 ដំណាលគ្នានៅឆ្នាំក្រោយដែលរួមមានម៉ូឌែល Compass, …

Leave a Reply

Your email address will not be published. Required fields are marked *