Home / Entertainment / អ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំលែងបាន ទម្លាយពីហេតុផលពិតដែលខ្លួន និងគូស្នេហ៍ មិនទាន់គិតគូរថ្ងៃល្អ

អ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំលែងបាន ទម្លាយពីហេតុផលពិតដែលខ្លួន និងគូស្នេហ៍ មិនទាន់គិតគូរថ្ងៃល្អ

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាស្រីជើងចាស់មួយរូបក្នុងវិស័យសិល្បៈ ដែលទទួលបានការកោតសរសើរជាខ្លាំង ជាពិសេសក្រោយពេលតារាស្រីរូបនេះបានក្លាយជាប្រធានសមាគមសិល្បៈ។ ក្នុងនោះមហាជនជាច្រើនបានដឹងផងដែរថា អ្នកនាងកំពុងបន្តចចំនងស្នេហ៍ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍បច្ចុប្បន្ន។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនបានសម្ដែងចម្ងល់នឹងជីវិតគូស្នេហ៍មួយគូនេះថាពេលណាទើបជ្រើសថ្ងៃល្អ។

អ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំលែងបាន ទម្លាយពីហេតុផលពិតដែលខ្លួន និងគូស្នេហ៍ មិនទាន់គិតគូរថ្ងៃល្អ

ថ្មីៗ នេះ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារឆ្លើយតបទៅវិញយ៉ាងក្បោះក្បាយថា៖ «អ្នកណាថាអ្វី និយាយអ្វី ឬ យល់យ៉ាងមេចមកលើពួកខ្ញុំ ខ្ញុំមិនខ្វល់ សូម្បីតែរឿងរៀបការ សំខាន់ពួកខ្ញុំយល់ពីគ្នា។ ការរៀបការក៏មិនសន្មតថាមានសុភមង្គលដែរ ហើយរឿងអ្នកណាយោងអ្នកណាក៏មិនមែនជាចំណោទដែលយើងត្រូវយកមកគិតនោះដែរ សម័យនេះ ស្រី និង ប្រុស គឺមានសមត្ថភាពស្មើរគ្នា ហើយរឿងចង់បានផលប្រយោជន៍ពីគ្នាក៏រិតតែឆ្ងាយ គាត់ស្គាល់ចរិកខ្ញុំច្បាស់ថាខ្ញុំជាមនុស្សស្រីយ៉ាងមេច តែអ្វីដែលពួកយើងត្រូវធ្វើ គឺខំប្រឹងធ្វើការរកសុីសាងសុភមង្គល និងអនាគតកូនៗអោយថ្កុំថ្កើង បានរៀនសាលាល្អ ដោយប្រើប្រាជ្ញា និងកំលាំងញើសឈាមរបស់ខ្លួនឯង។ ខ្ញុំដើរដល់ចំណុចនេះក៏ព្រោះតែហេតុផលឈឺចាប់ជាច្រើនដែលបណ្តាលមកពីការមើលងាយជាន់ឈ្លីរបស់មនុស្សដែលមិនស្គាល់ប្រវត្តិ និង ផ្លូវជីវិតរបស់យើងច្បាស់ ទាំងនេះគឺជាការជួយជំរុញពីមនុស្សដែលគេស្រលាញ់យើងចង់អោយយើងខ្ពង់ខ្ពស់ដើម្បីអោយអ្នកទាំងនោះយល់ពីតំលៃនៃស្ត្រីលែងលះ ។ ការខំប្រឹងធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ក្លាយទៅជាមនុស្សដែលសង្គមមួយចំនួនទទួលស្គាល់និងផ្តល់កិត្តិយសទើបជាចំណុចដែលយើងអាចគិតថាអស្ចារ្យ ។ អរគុណគ្រប់យ៉ាងដែលធ្វើអោយខ្ញុំដើរដល់ចំណុចនេះ ថ្វីត្បិតតែបងមិនធ្វើអោយខ្ញុំរស់ជាស្រីដែលមានសំណាងរស់ក្នុងភាពស្រណុកសុខស្រួលផ្លូវកាយ ឬ ដេកលើគំនរលុយ មាស ពេជ្រ តែអ្វីដែលខ្ញុំមាន អាច អ្នកផ្សេងគ្មាន» ៕

ប្រភព៖ https://komsan.khmernotes.com/

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *