Home / Tech / អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន

អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន

អស់​រយៈពេល​មួយ​ឆ្នាំ​ ដែល​ហ្គេម​ជា​ច្រើន​ Instant Game នៅ​លើ Messenger ត្រូវ​បាន Facebook ប្រកាស​​ឲ្យ​​អ្នក​​​អាច​លេង​ដើម្បី​កែ​អផ្សុក។ ដោយ​ឡែក​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ Facebook ក៏​​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត អាច​អនុញ្ញាតិ​ឲ្យ​អ្នក​លេង​ហ្គេម​ក្នុង Messenger អាច Live ​ក៏​បាន Video Chat ក៏​បាន។

អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន

មុខងារ​ថ្មី​នេះ​អាច​ប្រើ​បាន​ទាំង iOS និង Android ដោយ​គ្រាន់​តែ​ចុច​បើក Messenger ចុច​លើ​រូប​កាមេរ៉ា​ខាង​លើ អ្នក​អាច​លេង​ហ្គេម អាច Live ឬ Video Chat ក៏​បាន​ក្នុង​ពេល​តែ​មួយ។ ជាង​នេះ​ទៀត អ្នក​ក៏​អាច​ថត​វីដេអូ​ទាំង​នោះ​ទុក​ក្នុង​ទូរសព្ទ​បាន​ផង​ដែរ។

មុខ​ងារ​នេះ​អាច​នឹង​មិន​ទាន់​មាន​សម្រាប់​គណនី​អ្នក​ប្រើ​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា តែ​អាច​នឹង​មាន​ឆាប់ៗ។ Facebook ក៏​បាន​បន្ថែម​ហ្គេម​ចំនួន ២០ ទៀត​សរុប​ទាំង​អស់ ៧០ ហ្គេម​ក្នុង​ Messenger។ ការ​បង្កើត​មុខងារ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​ចំណាយ​ពេល​កាន់តែ​ច្រើន​ក្នុង Messenger ជា​ជាង​គ្រាន់​តែ​ជជែក​គ្នា​លេង​ធម្មតា។

ឆ្នាំ ២០១៨ ខាង​មុខ​នេះ Facebook ក៏​ត្រៀម​នឹង​ប្រកាស​ហ្គេម Angry Bird សម្រាប់​លេង​នៅ​ក្នុង Messenger ផង​ដែរ៕

អាន​អត្ថបទ៖

  • កម្មវិធី​ Facebook Messenger អាប់ដេត​ថ្មី អាច​ផ្ញើ​រូប​ច្បាស់​ដល់​កម្រិត 4K
  • រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

ប្រភព៖
Mashable
ប្រែ​សម្រួល៖ រក្សា

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *