Home / Tech / ឥណ្ឌាបាត់បង់ទំនាក់ទំនង មុនយានអវកាសខ្លួនរៀបចុះចតនៅឋានព្រះចន្ទ

ឥណ្ឌាបាត់បង់ទំនាក់ទំនង មុនយានអវកាសខ្លួនរៀបចុះចតនៅឋានព្រះចន្ទ


​ទីភ្នាក់ងារ​អវកាស​របស់​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​ទី​ ៧ ​កញ្ញា​នេះ​បាន​បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​របស់​ខ្លួន មុន​ពេល​វា​ហៀបនឹង​ចុះចត​នៅ​ជិត​ប៉ូល​ខាងត្បូង​នៃ​ព្រះ​ចន្ទ​ ដែល​នេះ​ជា​ការ​វាយ​សំពង​មួយ​ទៅលើ​មហិច្ឆតា​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​នេះ​។​

​ឥណ្ឌា​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ដើម្បី​ចុះចត​លើ​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​។​

ឥណ្ឌាបាត់បង់ទំនាក់ទំនង មុនយានអវកាសខ្លួនរៀបចុះចតនៅឋានព្រះចន្ទ

​ប្រទេស​នេះ​ក៏​មាន​បំណង​ក្លាយ​ជា​អ្នក​ចុះចត​ដំបូង​គេ​នៅ​ក្នុង​តំបន់​ប៉ូល​ខាងត្បូង​ផង​ដែរ ដែល​ជា​តំបន់​មួយ​អង្គ​ការស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) និយាយ​ថា “​មិនទាន់​មាន​ការរុករក​នៅឡើយ​ទេ​”​។​

​ប្រធាន ISRO លោក កៃ​ឡា​សាវា​ឌី​វូ ស៊ី​វ៉ាន់ បាន​និយាយ​នៅ​ក្នុង​បន្ទប់​ត្រួតពិនិត្យ​នៅ​ឯ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​បង់​ហ្គា​ល័​រ ថា ៖ “​ការ​ចុះចត​របស់​យាន Vikram គឺ​កំពុង​បន្ត​តាម​ការ​គ្រោងទុក ហើយ​ការអនុវត្ត​ធម្មតា​ត្រូវ​បាន​អង្កេត​”​។​

​លោក​បន្ត​ថា ៖ “​បន្ទាប់មក ទំនាក់ទំនង​ពី​យានអវកាស​មក​ស្ថានីយ​លើ​ផែនដី​ត្រូវ​បាន​បាត់បង់​តែ​ម្តង​។ ទិន្នន័យ​កំពុង​ត្រូវ​បាន​វិភាគ​”​។​

ឥណ្ឌាបាត់បង់ទំនាក់ទំនង មុនយានអវកាសខ្លួនរៀបចុះចតនៅឋានព្រះចន្ទ

​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ត្រា ម៉ូ​ឌី ដែល​បានធ្វើ​ដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​បាង​ហ្គា​ល័​រ​ដើម្បី​មើល​ការ​ចុះចត​នេះ បាន​ប្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បន្ទាប់ពី​សេចក្តីប្រកាស​របស់លោក​ស៊ី​វ៉ាន់​ថា ៖ “​អ្វីដែល​អ្នក​បានធ្វើ (​រួចមក​នេះ​) មិនមែនជា​សមិទ្ធិផល​តូចតាច​ទេ​”​។​

​លោក​បាន​បន្ថែមថា ៖ “​ការឡើង​ចុះ​តែងតែ​កើតមាន​នៅក្នុង​ជីវិត​។ ការខិតខំ​របស់​អ្នក​បាន​បង្រៀន​យើង​ជាច្រើន ហើយ​ប្រទេស​ទាំងមូល​មាន​មោទនភាព​ចំពោះ​អ្នក​ទាំងអស់គ្នា​។ ប្រសិនបើ​ការប្រាស្រ័យ​ទាក់ទង (​ជាមួយ​យាន​) ចាប់​ផ្តើម​ម្តង​ទៀត​…​សង្ឃឹម​ថា​នឹង​ល្អ​ប្រសើរ​…​ដំណើរ​របស់​យើង​នឹង​បន្ត​។ សូម​រឹងមាំ​ឡើង​។ ខ្ញុំ​នៅ​ជាមួយ​អ្នក​”៕

ប្រភព ៖ rasmeinews.com

ប្រភព៖ http://news.sabay.com.kh

Check Also

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

Advertisement ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា …

Leave a Reply

Your email address will not be published. Required fields are marked *