Home / Tech / ឥណ្ឌា​បង្ហាញ​យាន​ សម្រាប់​ចុះចត​លើ​ព្រះចន្ទ

ឥណ្ឌា​បង្ហាញ​យាន​ សម្រាប់​ចុះចត​លើ​ព្រះចន្ទ

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ថា បាន​​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​ Chandayaan 2 ទៅ​កាន់​ឋាន​ព្រះចន្ទ​នៅ​ក្នុង​រយៈពេល ១ ខែ​ខាង​មុខ​ទៀត​នេះ។ ​ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​​ទី​បួន បន្ទាប់​ពី​អាមេរិក, សហភាព​សូវៀត និង ចិន ដែល​​បាន​ចុះ​ចត​លើ​ឋាន​មួយ​នេះ។

​​យាន​​ Chandayaan 2 ជា​យាន​ដែល​​ផលិត​ឡើង​ដោយ​​ឥណ្ឌា​ផ្ទាល់ ដែល​នឹង​​បាញ់​បង្ហោះ​ចន្លោះ​ថ្ងៃ​ទី ៩ ទៅ​ថ្ងៃ​ទី ១៦។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គភាព​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​ឥណ្ឌា ហៅ​កាត់​ថា ISRO។ បេសកកម្ម​លើ​​ឋាន​ព្រះចន្ទ​ រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ខាង​មុខ។

ក្នុង​បេសកកម្ម​នេះ​គេ​នឹង​សិក្សា​អំពី​ស្រទាប់​ខាង​ក្រៅ​របស់​ព្រះចន្ទ និង​ប្រមូល​យក​ទិន្នន័យ​ទាក់ទង​នឹង​ប្រភព​ទឹក ឬ រ៉ែ​សំខាន់​ដែល​មាន​លើ​ឋាន​នេះ រួច​បញ្ជូន​ទិន្នន័យ​និង​រូបភាព ត្រឡប់​ទៅ​កាន់​បន្ទប់​បញ្ជា​បេសកកម្ម​នៅ​ឥណ្ឌា។

បេសកកម្ម​ឋាន​ព្រះចន្ទ​​លើក​ដំបូង​របស់​ឥណ្ឌា​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០០៩ ដោយ​ប្រើ​ប្រាស់​យាន​ Chandrayaan 1 ប៉ុន្តែ​ពេល​នោះ មិន​មាន​ការ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នោះ​ទេ៕

ចុចអាន ៖

  • ធ្លាប់​តែ​​ឃើញ​សូរ្យគ្រាស​មើល​ពី​ផែន​ដី​ ឥឡូវ​មើល​សូរ្យគ្រាស​ពី​លំហអាកាស​វិញម្ដង​
  • ដើម​ខែ​នេះ បើ​ឃើញ​ពន្លឺ​​ប្លែក​ចាំង​ព្រាក​ៗ​លើ​មេឃ កុំ​ឆ្ងល់អី

ប្រភព៖
RT
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ http://news.sabay.com.kh

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *