Home / Cars / ​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ម៉ូតូ​ Honda Cross Cub ​នឹង​ចេញ​លក់​​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​ខាង​មុខ។ ​​​​​

​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

ម៉ូតូ​ Cross Cub គឺ​ជា​បង​ប្អូន​របស់​ Super Cub ដោយ​វា​​មាន​​ប្រភេទ​ម៉ាស៊ីន​ទំហំ​ ៥០ សេសេ និង​ ១១០ សេសេ។ ចំពោះ​ Cross Cub ម៉ាស៊ីន ៥០ សេសេ នឹង​មាន​ជម្រើស​ពីរ​ពណ៌​​រួម​មាន​ពណ៌​-ស និង​ ពណ៌​ក្រហម​​ ដោយ​លក់​ក្នុង​តម្លៃ​ ២៩១ ៦០០ យេន (ប្រមាណ​ ២ ៦៧០ ដុល្លារ)។ ចំពោះ​ Cross Cub ម៉ាស៊ីន​ ១១០ សេសេ​វិញ​ មាន​លក់​ក្នុង​តម្លៃ​ ៣៣៤ ៨០០ យេន (ប្រមាណ​ ៣ ០៧០ ដុល្លារ) និង​មាន​ជម្រើស​ពណ៌​​លឿង, បៃ​តង​ចាស់​ និង​ ពណ៌​ក្រហម។

​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

ដោយ​សារ​តែ​ជា​បង​ប្អូន​របស់​ Super Cub ហេតុ​នេះ​រូបរាង​របស់​វា​មាន​លក្ខណៈ​បុរាណ​​បែក​​សម័យ​ ​ស្រដៀង​គ្នា​ដែរ។ វា​មាន​​ចំណុច​ពិសេសៗ​ដូច​ជា​មាន​ចង្កៀង​ LED និង​មាន​ម៉ាស៊ីន​ប្រើ​ប៊ិច​ PGM-Fi បញ្ចុះ​កម្ដៅ​​ដោយ​ខ្យល់។ ​​​​

​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

គួរ​ដឹង​ថា​​ប្រទេស​ថៃ​អាច​ជា​ទីផ្សារ​បន្ទាប់​ដែល​​នឹង​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ​ ដោយ​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​ប្រទេស​ជប៉ុន​ ដូច​ជា​ម៉ូតូ​ Super Cub ស៊េរី​ឆ្នាំ​ ២០១៨ ចេញ​លក់​កន្លង​ទៅ​ដែរ៕

​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត ​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត ​ម៉ូតូ​បង​ប្អូន​អាគុប​ ស៊េរី​ឆ្នាំ​ ២០១៨​ លក់​ថ្លៃ​​ជាង​ Zoomer-X ទៅ​ទៀត

ដោយ ៖ ទេពច្យុតិ

ប្រភព ៖ Great Biker

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *