Home / Tech / ​អីយ៉ាស់! Samsung លេង​កាមេរ៉ា​ Selfie ភ្លោះ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី

​អីយ៉ាស់! Samsung លេង​កាមេរ៉ា​ Selfie ភ្លោះ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី

​​​មុន​នេះ​មាន​ការ​លេច​ចេញ​ក្រដាស​ណែនាំ​ពី​ស្មាតហ្វូន​ Samsung ស៊េរី​ថ្មី​ គឺ​ Galaxy A8/A8+ ឆ្នាំ​ ២០១៨ ដែល​​មាន​បំពាក់​សុទ្ធ​តែ​កាមេរ៉ា​ភ្លោះ​សម្រាប់​ថត​ Selfie។

​អីយ៉ាស់! Samsung លេង​កាមេរ៉ា​ Selfie ភ្លោះ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី

ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​មុខ​នេះ​មាន​ន័យ​ថា​ Galaxy A8/A8+ អាច​ថត​រូបភាព​ច្បាស់​មុខ​ព្រាល​ក្រោយ​បាន​ (Live Focus) ស្រដៀង​គ្នា​នឹង​កាមេរ៉ា​ភ្លោះ​របស់​​ Galaxy Note 8 ដែរ។ ក្រៅ​ពី​កាមេរ៉ា​ភ្លោះ​នេះ​គេ​ក៏​ឃើញ​ថា​​មាន​វត្តមាន​អេក្រង់​ Infinity Display ដែល​មាន​ស៊ុម​អេក្រង់​ស្ដើង, មាន​រន្ធ​ដោត​កាស, រន្ធ​ត​ភ្ជាប់​ USB Type-C។

​អីយ៉ាស់! Samsung លេង​កាមេរ៉ា​ Selfie ភ្លោះ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី

គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គេ​ឃើញ​ថា​ទីតាំង​ទ្រនាប់​ស្កេន​​ម្រាម​ដៃ​របស់​ Galaxy A8/A8+ ឆ្នាំ​ ២០១៨ នេះ​ ស្ថិត​នៅ​ទីតាំង​ដែល​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​ចង់​បាន​ គឺ​ស្ថិត​នៅ​ចំ​កណ្ដាល​ ក្រោម​កាមេរ៉ា ខុស​ប្លែក​ពី​ Galaxy S8/S8+ និង Galaxy Note 8។ ចំពោះ​កាមេរ៉ា​ខាង​ក្រោយ​​វិញ​ឃើញ​ថា​ជា​កាមេរ៉ា​ទោល​ មិន​មាន​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដូច​​កាមេរ៉ា​ខាង​មុខ​ឡើយ។

​អីយ៉ាស់! Samsung លេង​កាមេរ៉ា​ Selfie ភ្លោះ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី

កាល​បរិច្ឆេទ​ដែល​ Samsung នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​ ​មិន​ទាន់​​មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​ធ្នូ​នេះ ឬ​អូស​បន្លាយ​ដល់​ខែ​មករា​ ឆ្នាំ​ក្រោយ៕​​

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *