Home / Tech / ​​ដល់​ថ្នាក់​មាន​អ្នក​ហ៊ាន​បញ្ចាំ​ផ្ទះ​ ដើម្បី​ទិញ​ Bitcoin ទៀត​

​​ដល់​ថ្នាក់​មាន​អ្នក​ហ៊ាន​បញ្ចាំ​ផ្ទះ​ ដើម្បី​ទិញ​ Bitcoin ទៀត​

​បច្ចុប្បន្ន​នេះ​មួយ​ឯកតា​ Bitcoin មាន​តម្លៃ​​ប្រមាណ​ ១៦ ៥០០ ដុល្លារ​ឯណោះ ដោយ​ឡើង​ពី​តម្លៃ​​ ១ ០០០ ដុល្លារ​ក្នុង​មួយ​ឯកតា​នៅ​ដើម​ឆ្នាំ​ ២០១៧។ ការ​កើន​ឡើង​​ខ្លាំង​ថ្នាក់​នេះ បាន​ទាក់​ចិត្ត​សាមញ្ញជន​ជា​ច្រើន។

​​ដល់​ថ្នាក់​មាន​អ្នក​ហ៊ាន​បញ្ចាំ​ផ្ទះ​ ដើម្បី​ទិញ​ Bitcoin ទៀត​

​​ត្បិត​ថា​អ្នក​វិភាគ​ភាគ​ច្រើន​បាន​ណែនាំ​ឲ្យ​បុគ្គល​ធម្មតា​ មិន​មាន​ទឹក​ប្រាក់​វាល់​លាន​​ជៀស​ឆ្ងាយ​ពី​ Bitcoin នេះ​ក្ដី ប៉ុន្តែ​នៅ​តែ​មាន​បុគ្គល​មួយ​ចំនួន​ហ៊ាន​ដល់​ថ្នាក់​បញ្ចាំ​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន (ដូច​ជា​ផ្ទះ) ​ដើម្បី​ទិញ​ Bitcoin ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Joseph Borg និយតករ​​ផ្នែក​សុវត្ថិភាព។

​​ដល់​ថ្នាក់​មាន​អ្នក​ហ៊ាន​បញ្ចាំ​ផ្ទះ​ ដើម្បី​ទិញ​ Bitcoin ទៀត​

លោក Joseph Borg

លោក​ Joseph បញ្ជាក់​ថា​បច្ចុប្បន្ន​ Bitcoin ស្ថិត​ក្នុង​ដំណាក់​កាល​ឆ្កួត​មួយ ​ដោយ​​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​​ជំពាក់​ប្រាក់​គេ ដើម្បី​បណ្ដាក់​ទុន​លើ​វា។ លោក​បន្ថែម​ថា​ នេះ​មិន​មែន​ជា​អ្វី​ដែល​អ្នក​មាន​ចំណូល​ ១០០ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ, មាន​ទ្រព្យ​បញ្ចាំ និង​មាន​កូន​ពីរ​នាក់​កំពុង​នៅ​​រៀន​ គួរ​បណ្ដាក់​ទុន​ជា​មួយ​នោះ​ទេ៕​​​

ប្រភព៖
CNBC
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *