Home / Entertainment / 3AM ភាពយន្តបែបរន្ធត់ ដែលធ្លាប់ល្បីខ្លាំងតាមបណ្តារោងកុន នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន! (មានវីដេអូ)

3AM ភាពយន្តបែបរន្ធត់ ដែលធ្លាប់ល្បីខ្លាំងតាមបណ្តារោងកុន នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន! (មានវីដេអូ)

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១ ខែកញ្ញា នេះតទៅ ទស្សនិកជននឹងទទួលបានអារម្មណ៍ប្លែកជាមួយការចាក់ផ្សាយរឿងបែបថ្មី ដោយស្ថានីយទូរទស្សន៍ ភី អិន អិន នឹងនាំយករឿង 3AM បែបព្រឺព្រួច ភ័យរន្ធត់ លស់ព្រលឹង មកចាក់ផ្សាយជូនទស្សនា នាពេលចុងសប្តាហ៍។

ខ្សែភាពយន្តដែលនឹងត្រូវចាក់ផ្សាយក្នុងខែកញ្ញានេះរួមមាន៖

រឿង 3AM វគ្គ ស្ទូឌីយោព្រឺព្រួច ចាក់ផ្សាយនៅថ្ងៃទី ០១ ខែកញ្ញា

រឿង 3AM វគ្គ វិញ្ញាណស្រីរបាំ ចាក់ផ្សាយនៅថ្ងៃទី ០៨ ខែកញ្ញា

រឿង 3AM វគ្គ បន្ទប់ចិញ្ចឹមខ្មោច ចាក់ផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា

រឿង 3AM វគ្គ វិចិត្រករពាក់មុខ ចាក់ផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា

រឿង 3AM វគ្គ គ្រឿងសម្អាងខ្មោច ចាក់ផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា

3AM ភាពយន្តបែបរន្ធត់ ដែលធ្លាប់ល្បីខ្លាំងតាមបណ្តារោងកុន នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន! (មានវីដេអូ)

ភាពយន្តរាត្រីលស់ព្រលឹង

កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ភី អិន អិន បានមានប្រសាសន៍ថា៖

«មូលហេតុដែល ភី អិន អិន នាំយករឿងទាំងនេះមកចាក់ផ្សាយ ដោយសារតែពីមុនរឿងទាំងអស់នេះគឺជារឿងដុំ ដែលបានចាក់ផ្សាយនៅតាមរោងកុន និងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ដោយឡែកសម្រាប់ផលិតករក៏មានបំណងក្នុងការបំបែករឿងមួយនេះឱ្យមានចំនួន ១០ វគ្គផ្សេងគ្នា ហើយនេះក៏ជាឱកាសល្អដែល ភី អិន អិន ទទួលបានឱកាសសហការជាមួយ Westic នាំយករឿងនេះមកចាក់ផ្សាយនៅលើប៉ុស្តិ៍របស់ខ្លួន ដោយជ្រើសរើសយកម៉ោង ១០:០០-១១:០០យប់ ដើម្បីឱ្យត្រូវជាមួយរឿងបែបភ័យរន្ធត់នេះ»។

3AM ភាពយន្តបែបរន្ធត់ ដែលធ្លាប់ល្បីខ្លាំងតាមបណ្តារោងកុន នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន! (មានវីដេអូ)

ភាពយន្តរាត្រីលស់ព្រលឹង

ភាពយន្តរាត្រីលស់ព្រលឹង នឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ១០:០០-១១:០០ យប់ និងចាក់ផ្សាយឡើងវិញនៅថ្ងៃ អាទិត្យ វេលាម៉ោង ៤:០០-៥:០០ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ៕

ទស្សនាឈុតខ្លីសូមចុច៖

ប្រភព៖ https://www.khmerload.com/

Check Also

អតីត CEO ផលិតកម្ម YG កំពុងរងការចោទប្រកាន់ជុំទិស សូម្បីអ្នកធ្លាប់ធ្វើការជាមួយ ក៏ត្រូវប៉ូលិសសួរចម្លើយ…

កូរ៉េខាងត្បូង ៖ ការចាកចេញរបស់អ្នកកាន់ភាគហ៊ុនធំ អតីត CEO ផលិតកម្ម YG លោក Yang Hyun Suk មិនបានធ្វើឲ្យរឿងអាស្រូវរបស់លោក ស្ងប់ស្ងាត់សោះឡើយសូម្បីតែបន្តិច។ ផ្ទុយទៅវិញ ថ្មីៗនេះប៉ូលិសនៅតែបន្តការស៊ើប …

Leave a Reply

Your email address will not be published. Required fields are marked *