Home / Cars / BMW បញ្ជាទិញថ្មអាគុយអគ្គិសនីក្នុងតម្លៃជាង 11 ពាន់លានដុល្លារ ពី Samsung

BMW បញ្ជាទិញថ្មអាគុយអគ្គិសនីក្នុងតម្លៃជាង 11 ពាន់លានដុល្លារ ពី Samsung

ក្រុមហ៊ុន CATL និង Samsung SDI នឹងផ្គត់ផ្គង់ថ្ម lithium-ion ដែលមានតម្លៃជាង 11 ពាន់លានដុល្លារ ត្រឹមឆ្នាំ 2031 នេះ។ ក្រុមហ៊ុន BMW គ្រុប បានប្រកាសនៅថ្ងៃនេះថាការបញ្ជារទិញថ្ម lithium-ion នេះគឺក្រុមហ៊ុនមានបំណងចង់អោយរថយន្តអគ្គិសនីរបស់ខ្លួនមានសមត្ថិភាពខ្ពស់នឹងការផ្គត់ផ្គង់បានយូអង្វែង។

BMW បញ្ជាទិញថ្មអាគុយអគ្គិសនីក្នុងតម្លៃជាង 11 ពាន់លានដុល្លារ ពី Samsung

ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់មួយនេះ បានជ្រើសរើសក្រុមហ៊ុនផលិតចំនួនពីរជាដៃគូសហការគឺមានដូចជា ក្រុមហ៊ុនចិន Contemporary Amperex Technology Co. Limited (CATL) នឹង ក្រុមហ៊ុន Samsung SDI របស់កូរ៉េខាងត្បូង ដែលសរុបជាទឹកប្រាក់ចំនួនជាង 11 ពាន់លានដុល្លារ។

ក្នុងករណីក្រុមហ៊ុន CATL ក្រុមហ៊ុន BMW Group បង្កើនការបញ្ជាទិញដែលបានប្រកាសពីពាក់កណ្តាលឆ្នាំ 2018 ពី 4 ពាន់លានអឺរ៉ូ ដល់ 7,3 ពាន់លានវិញ ដោយសារតែ 4.5 កោដិ នឹងធ្លាក់មកផ្ទាល់ទៅលើក្រុមហ៊ុន BMW គ្រុប ចំណែកឯ 2,8 ពាន់លានទៀតដែលនៅសល់នឹងត្រូវប្រើដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ចិន BMW Brilliance Automotive Ltd (BBA) នៅទីក្រុងសិនយ៉ាង។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន BMW មានបំណងប្រើប្រាស់ថ្មអាគុយអគ្គិសនីរបស់ក្រុមហ៊ុនទាំងពីរនេះ សម្រាប់រថយន្តជំនាន់ទី 5  របស់ខ្លួនចាប់ពីឆ្នាំ 2021 នេះតទៅ។ ថ្មអាគុយអគ្គិសនីនេះ ក៏នឹងត្រូវចែកចាយទៅដៃគូតំឡើងរបស់ខ្លួនតាមប្រទេសផ្សេងៗដូចជា Dingolfing នៅប្រទេសអាល្លឺម៉ង់ នៅទីក្រុងសិនយ៉ាងប្រទេសចិននៅឯរោងចក្រ BMW Brilliance Automotive Ltd. (BBA) នឹងនៅប្រទេសថៃក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Dräxlmaier Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរយៈពេលវែងរបស់ខ្លួន៕

អានបន្ត ៖

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *