Home / Cars / BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

BMW បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភព​លោក ដែល​ផ្តល់​នូវ​មុខងារ​សាក​ថ្ម​រថយន្ត​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ (Wireless Charging) សម្រាប់​រថយន្ត​ប្រភេទ Plug-in Hybrid។

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

ផលិតកម្ម​សម្រាប់​ជម្រើស​រថយន្ត​សាក​ថ្ម​ឥត​ខ្សែ របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​កក្កដា សម្រាប់​ម៉ូដែល BMW 530e iPerformance។ វា​នឹង​ត្រូវ​ផ្តល់​ជូន​ដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​មក​មាន​ដូច​ជា ចក្រភព​អង់គ្លេស , សហរដ្ឋអាមេរិក , ជប៉ុន និង ចិន។

ម្ចាស់​រថយន្ត​ប្រភេទ Plug-in Hybrid នេះ អាច​សាក​ថ្ម​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់តែ​ចូល​ចត​រថយន្ត​របស់​ពួក​គេ នៅ​លើ​បន្ទះ​ក្តារ​សាកថ្ម GroundPad ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ​ឡើយ ដែល​វា​អាច​ដំឡើង​នៅ​ក្នុង​ហ្គារ៉ាស ឬ ខាង​ក្រៅ​ផ្ទះ​បាន។ បន្ទាប់​មក វា​នឹង​ធ្វើ​ការ​បញ្ជូន​ថាមពល រវាង​បន្ទះ​ក្តារ​សាក​ថ្ម GroundPad និង បន្ទះ CarPad ដែល​ជាប់​នៅ​ខាង​ក្រោម​រថយន្ត ក្នុង​រយៈ​ចម្ងាយ ៨ សង់ទីម៉ែត្រ។

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក ក្រុមហ៊ុន BMW បាន​និយាយ​ថា ប្រព័ន្ធ Wireless Charging របស់​ខ្លួន​មាន​ថាមពល​សាក​ថ្ម ៣,២ គីឡូវ៉ាត់ ដែល​អនុញ្ញាត​ឲ្យ​ថ្ម​របស់ BMW 530e iPerformance សាក​ពេញ​ក្នុង​រយៈពេល​ប្រហែល ៣ ម៉ោង​កន្លះ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​អ្នក​បើកបរ​ចត​លើ​បន្ទះ​បាន​ត្រឹមត្រូវ រថយន្ត និង​ឧបករណ៍​សាក​ថ្ម​ខាង​លើ ប្រើ​ការ​ត​ភ្ជាប់​ប្រព័ន្ធ WiFi ដើម្បី​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ទិដ្ឋភាព​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បង្ហាញ នៅ​លើ​អេក្រង់ Control Display ក្នុង​រថយន្ត ជាមួយ​នឹង​បន្ទាត់​ពណ៌​ដើម្បី​ជួយ​ណែនាំ​ការ​ចត​ផង​ដែរ។

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

ក្រុមហ៊ុន BMW បាន​បញ្ជាក់​ថា ការ​បើកបរ​លើ​បន្ទះ​ក្តារ​សាក​ថ្ម GroundPad នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​ឡើយ ហើយ​ថែម​ទាំង​អាច​ប្រើ​បាន​នៅ​ក្រៅ​ផ្ទះ​ទៀត​ផង៕

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

ប្រភព ៖ autoguide

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *