Home / Cars (page 10)

Cars

អត់ខ្វល់! ​​​Tesla តម្លើងថ្លៃភាគហ៊ុន 30% ធ្វើព្រងើយ!

យើងឃើញថាមួយរយៈមុនភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការធ្លាក់ចុះដោយសារតែមានបញ្ហាផ្សេងៗចូលមក ក៏ដូចជាមានដៃគូប្រកួតប្រជែងច្រើនផងដែរ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲយើងនឹងស្មានមិនដល់នោះគឺថា ក្រុមហ៊ុន Tesla បានតម្លើងថ្លៃភាគហ៊ុនរហូតទៅដល់ 30% ដែលនេះជាចំនួនច្រើនខ្លាំងមែនទែន។ តើមូលហេតុអ្វីបានជាធ្វើឲក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះហ៊ានតម្លើងថ្លៃភាគហ៊ុនច្រើនយ៉ាងនេះ? ដូចដែលយើងបានដឹងហើយថាមួយឆ្នាំមកហើយដែលក្រុមហ៊ុននេះបានវិនិយោគបង្កើតរោងចក្រថ្មីនៅឯទីក្រុងសៀងហៃប្រទេសចិន ដែលបានផលិតនឹងចែកចាយរថយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកប្រើប្រាស់។ កត្តានេះហើយដែលអ្នកវិភាគជំនាញរបស់ក្រុមហ៊ុននេះហ៊ានវិភាគថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ក្រុមហ៊ុននឹងអាចលក់បានរហូតទៅដល់ 650,000 គ្រឿងដោយគ្មានបញ្ហា។ ហេតុនេះហើយបានជាក្រុមហ៊ុនហ៊ានតម្លើងថ្លៃភាគហ៊ុនបែបនេះ។ គួបញ្ជាក់ថាភាគហ៊ុនដើមរបស់ក្រុមហ៊ុននេះមានតម្លៃត្រឹមតែ $423 ហើយឥឡូវនេះ វាមានតម្លៃរហូតទៅដល់ $553 ឯណោះ។ប្រធានគ្រប់គ្រងការលក់របស់ Tesla បាននិយាយថា “ប្រសិនបើម៉ូឌែល 3 អាចយកមកធ្វើនៅប្រទេសចិនហើយដូចគ្នាទាំងស្រុងទាំងគុណភាពនឹងរូបរាង ព្រមទាំងម៉ូឌែល Y ទៀតដែលកំពុងផលិតនៅប្រទេសចិន តើយើងមានអ្វីដែលត្រូវព្រួយបារម្ភទៀត។” គួឲដឹងផងដែលថា កាលពីប៉ុន្នានថ្ងៃមុននេះ លោក Elon Musk ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន Tesla ក៏បានមកដល់ទីក្រុងសៀងហៃក្នុងកម្មវិធីសម្ភោធរថយន្តម៉ូឌែល Y ផងដែរ៕ អានបន្ត៖ កំពូលរថយន្ត Flying Spur ​​2020 ចូលទីផ្សាអាស៊ាន …

Read More »

ជាប់គុកព្រោះយកឡានក្រុមហ៊ុនបើកលេង!

ជាការពិតណាស់ ក្រុមហ៊ុននីមួយៗតែងតែចង់រក្សានូវអាថកំបាំងនូវរូបរាងក៏ដូចជាលក្ខណៈពិសេសរបស់រថយន្តខ្លួនមុនពេលដាក់បង្ហាញជាផ្លូវការ។ នេះក៏ដោយសារតែ ប្រសិនបើបញ្ជេញឲសាធារណជនបានឃើញដោយគ្មានការគិតពិចារណានោះរថយន្តនោះ នឹងប្រែជាអស់តម្លៃហើយ។ ចុះប្រសិនបើមានមនុស្សលួចយករថយន្តដែលមិនទាន់ត្រូវបានដាក់បង្ហាញយកទៅបើកបរនៅលើដងផ្លូវ តើនឹងមានអ្វីកើតឡើងទៅ? វាបានកើតឡើងនៅក្រុមហ៊ុនរថយន្តល្បីមួយរបស់ពិភពលោក General Motors ដែលមានបុគ្គលិកក្រុមហ៊ុនពីរនាក់បានយករថយន្ត C8 stingray Corvettes ដែលមិនទាន់បានសម្ភោធជាផ្លូវការទៅបើកប្រណាំងធ្វើព្រងើយនៅលើដងផ្លូវ។ បុគ្គលិកទាំងពីរនោះមានឈ្មោះថា Alexander Thim នឹង Mark Derkatz ដែលបុរសទាំងពីរបានយករថយន្តម៉ាក  C8 stingray Corvettes មកជិះប្រណាំងនៅយប់ថ្ងៃទី 8 មករា ឆ្នាំ 2020 នេះ ក្នុងល្បឿនប្រហែល 120 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរដ្ឋមួយឈ្មោះ Kentucky ។ ការយករថយន្តទៅប្រណាំងឫជិះលេងដោយគ្មានការអនុញ្ញាតិបែបនេះ ត្រូវបានចោទប្រកាន់ជាទោសមួយដែលមិនអាចលើកលែងបាន អាស្រ័យហេតុនេះ បុរសទាំងពីរក៏ត្រូវបញ្ជូនទៅកាន់តុលាការភ្លាមៗនឹងឃុំខ្លួនក្នុងគុករង់ចាំការកាត់ទោស៕ អានបន្ត៖ Tesla ជិតដាច់បាយដោយសារ Porsche ហើយ! Chevrolet Suburban ឆ្នាំ 2021 …

Read More »

Tesla នឹងបង្កើតរថយន្តដែលអាចនិយាយជាមួយមនុស្សបានដូចក្នុងរឿង Hollywood

ក្រៅពីជារថយន្តដំណើរការដោយអគ្គិសនីកំពូលរបស់ពិភពលោកហើយ Tesla ក៏បានធ្វើរឿងមួយទៀតដែលបានធ្វើឲមានការផ្ញាក់ផ្អើលក្នុងបណ្តាញសង្គមថែមទៀតផង នោះគឺឡាន​ Tesla អាចនិយាយមកកាន់អ្នកធ្វើដំណើរតាមផ្លូវបាន។ បើយើងមើលទៅ Video មួយដែលបានបែកធ្លាយក្នុងបណ្តាញសង្គម យើងនឹងលឺរថយន្ត Tesla មួយនេះ និយាយថា​  “But don’t just stand there staring, hop in,” ដែលក្នុងភាសាខ្មែរមានន័យថា “កុំគ្រាន់តែឈរនៅទីនោះសំឡឹងអី លោតចូលមក” ដែលជាសំលេងចេញពីក្នុងរថយន្ត Tesla តែម្តងគ្មានការបញ្ជារណាមួយទេ។ សំនួរសួរថា តើរថយន្ត Tesla អាចនិយាយមកកាន់មនុស្សពិតមែនដែលឫទេ? ជាការពិតណាស់ ក្រុមហ៊ុន Tesla ពិតជាចង់ឲមានប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅក្នុងរថយន្តរបស់ខ្លួនមែន។ កាលពី 2 ឆ្នាំមុន ក្រុមហ៊ុននេះបានជួល Andrej Karpathy ដើម្បីមកអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រព្រមទាំងប្រព័ន្ធ AI ហើយក្រោយមកក៏បានអភិវឌ្ឍល្អទៅៗ។ ហើយអ្វីដែល Tesla ចង់បានជាងនេះនោះគឺ អភិវឌ្ឍរថយន្តរបស់ខ្លួនឲដូចទៅនឹងក្នុងរឿង Hollywood អញ្ជឹងដែរ ពោលគឺចង់ឲរថយន្តអាចនិយាយឆ្លើយឆ្លងមកកាន់មនុស្សបាន។ …

Read More »

ចប់បាត់! ខំចាំ 5 ឆ្នាំ តែចុងក្រោយ​ Aston Martin លុបចោលគម្រោងអត់ខ្វល់

ក្រុមហ៊ុន Aston Martin បានលុបចោលគម្រោងផលិតរថយន្តអេឡិចត្រូនិចដំបូងរបស់ខ្លួនដោយសារតែមានបញ្ហា ហិរញ្ញវត្ថុ។ បើយោងតាមទស្សនាវត្តីមួយរបស់ចក្រភពអង់គ្លេស Autocar បាននិយាយថា ក្រុមហ៊ុនរថយន្តលំដាប់ថ្នាក់កំពូលមួយនេះបានលុបចោលគម្រោងផលិតរថយន្តអេឡិចត្រូនិចដំបូងរបស់ខ្លួន ដោយបង្វែរលុយរបស់ខ្លួនសម្រាប់ផលិត SUV ដំបូងវិញដែលមានឈ្មោះថា DBX ដែលគេជឿថា DBX នេះនឹងក្លាយជាគ្រាប់ពេជ្ររបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ 2020 នេះ។ ក្រៅពីគម្រោង SUV នេះ ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រមួយផងដែរដែលមានឈ្មោះថា Airbus ក្នុងការផលិតឧទ្ធម្ភាគចក្រ សម្រាប់ថ្នាក់អភិជនផ្សេងៗ។ ដូចនេះយើងអាចសន្និដ្ឋានបានថា  the RapidE រថយន្តអេឡិចត្រូនិចដែលបានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូនេះ​ ប្រហែលជាលែងនឹងបានឃើញទៀតហើយ។ គួរបញ្ជាក់ថា គម្រោងផលិតរថយន្តអេឡិចត្រូនិចដំបូងរបស់ខ្លួន  the RapidE នេះ បានមានវត្តមានតាំងពីឆ្នាំ 2015 មកម្លេះ។ ប្រសិនបើ​ the RapidE អាចផលិតបានមែននោះ វានឹងមានម៉ាស៊ីន V12 ចំណុះ  6.0 លីត្រ​ បំពាក់ដោយអាគុយ 65 គីឡូវ៉ាត់ម៉ោង ដែលអាចបង្កើនកម្លាំងបានរហូតទៅដល់ …

Read More »

មកមើល Shelby Baja Raptor តម្លៃ 12 ម៉ឺនដុល្លារបន្តិចមើល!

លោកអ្នកប្រហែលជាបានឃើញរូបរាងស្រស់ស្អាតនឹងដឹងពីកម្លាំងដ៏ខ្លាំងរបស់ Ford F-150 ហើយមែនទេ?​ ថ្ងៃនេះ Autobodia សូមនាំអារម្មណ៍លោកអ្នកមកមើលរថយន្ត Ford មួយទៀតដែលមានរូបរាងស្រស់ស្អាតមិនចាញ់រថយន្ត Ford ដទៃដែលត្រូវបានធ្វើការកែច្នៃឡើងវិញបន្តិចបន្តួច។ Ford F-150 ឆ្នាំ 2019 មួយនេះត្រូវបានគេឲឈ្មោះថា Shelby Baja Raptor ដែលត្រូវបានបញ្ជូនទៅឲក្រុមហ៊ុន Shelby ធ្វើការកែច្នៃបន្ថែម ដើម្បីឲដំណើរការរបស់រថយន្តល្អលើសមុនថែមមួយកម្រិតទៀត។ ដូចដែលយើងបានឃើញហើយ Shelby Baja Raptor មួយនេះមានពណ៌ខៀវស្រស់ លាយជាមួយនឹងផ្នែកខាងក្នុងពណ៌ខ្មៅឆ្អិត ដែលមើលទៅមានរាងកាចជាងមុនបន្តិច។ អ្វីដែល Shelby បានធ្វើការកែច្នៃនោះគឺការបន្ថែមកង់ទំហំ 35 អ៊ីញ ព្រមទាំងមានកង់សាគួរចំនួន 2 នៅខាងក្រោយផងដែរ។ ចំពោះម៉ាស៊ីនវិញ ក៏ត្រូវបានកែច្នៃបំពាក់ជាមួយម៉ាស៊ីន  EcoBoost V6 ដែលអាចបង្កើនកម្លាំងបាន 525 សេះ ជាមួយនឹងកម្លាំងបង្វិល 610។ ផ្នែកខាងក្នុងក៏ត្រូវបានរចនាជាមួយនឹងជាតិសរសៃរ fiber។ ផ្នែកខាងមុខនៃរថយន្តក៏ត្រូវបានរចនាជាមួយដែកថែប រន្ធខ្យល់ចេញចូល អមជាមួយនឹងអំពូលភ្លើង 40 អ៊ីញជាដើម។ …

Read More »