Home / Cars (page 11)

Cars

ឡូយបាត់! Land Cruiser ជំនាន់ក្រោយមាន Hybrid ទៀត

Land Cruiser ជារថយន្តប្រភេទធនធំមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាទាំងក្នុងប្រទេសឫក្រៅប្រទេសនោះទេ។ រថយន្តនេះបានប្រសូត្រតាំងពីឆ្នាំ 2008 មកម្លេះ បើគិតទៅគឺជាងមួយទស្សវត្សទៅហើយ។ ក្នុងពេលថ្មីៗ នេះក៏មានព័ត៌មានថ្មីលេចចេញមកពីក្រុមហ៊ុនថា Land Cruiser ជំនាន់ក្រោយនឹងមានការផ្លាស់ប្តូរម៉ាស៊ីនគួរអោយកត់សម្គាល់។ បើយោងតាមសារព័ត៌មានអន្តរជាតិមួយ Land cruiser ជំនាន់ក្រោយដែលនឹងធ្វើការដាក់បង្ហាញនៅក្នុងខែសីហា នឹងបំពាក់ជាមួយម៉ាស៊ីនសាំងអមមកជាមួយប្រព័ន្ធ Hybrid ថែមទៀតផង។ ប្រព័ន្ធ Hybridថ្មីនេះ នឹងត្រូវបំពាក់នៅលើ​2 ម៉ូឌែលរបស់ Land Cruiser គឺ Lexus LC 500h coupe នឹង LS 500h sedan។ ទាំងពីរម៉ូឌែលប្រើប្រាស់ម៉ាស៊ីន twin-turbo V6 ចំណុះ 3.5 លីត្រ ដែលមានកម្លាំង 354 សេះ។ រថយន្តថ្មីនេះនឹងមានប្រវែង 4950 មម ទទឹង  1980 មម កម្ពស់ …

Read More »

នោះ! Tesla ត្រូវដាំដើមឈើ 3 ដងជំនួសឲដើមឈើដែលបានកាប់!

ក្រុមហ៊ុន Tesla និងរដ្ឋ Brandenburg កំពុងត្រៀមសម្រាប់ដាំដើមឈើឡើងវិញនៅលើទឹកដីជុំវិញតំបន់ដី ដែលក្រុមហ៊ុនបានទិញសម្រាប់សាងសង់រោងចក្រ Gigafactory 4។មន្ត្រីផ្នែកអភិរក្ស Brandenburg BUND លោក Axel Heinzel-Berndt បានបញ្ជាក់ថា មន្រ្តីក្រុមហ៊ុន Tesla ត្រូវបានទាក់ទងដោយអ្នកបរិស្ថានជាច្រើនដងចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្តើមរលំដើមឈើចេញពីផ្នែកមួយនៃតំបន់នោះដែលគិតជាទឹកប្រាក់ប្រមាណជាង 5 ពាន់លានដុល្លារ ដែលមានទំហំផ្ទៃដីរហូតទៅដល់ 300 ហិកតាឯណោះ។ក្រុមហ៊ុនបានសន្យាថានឹងដាំកូនឈើចំនួន 3 ដងឡើងវិញជំនួសឲដើមឈើដែលបានឈូសឆាយនៅតំបន់ជុំវិញរោងចក្រ Gigafactory នេះ។ ទោះយ៉ាងណាលោក Heinzel-Berndt មានប្រសាសន៍ថាកិច្ចការនេះអាចនឹងមានការលំបាកជាងក្រុមហ៊ុនផលិតរថយន្តគិត ប៉ុន្តែក្រុមហ៊ុននឹងព្យាយាមធ្វើឲបាន។ ក្រុមហ៊ុន Tesla ក៏បានកោះហៅជំនួយពីក្រុមហ៊ុនក្នុងស្រុកមួយដើម្បីកំណត់ថាតើដើមឈើប្រភេទណាដែលនឹងដុះលូតលាស់នៅតំបន់ដែលពួកគេគ្រោងនឹងដាំឡើងវិញ។ ក្រុមហ៊ុនកំពុងស្វែងរកដើមឈើដែលនឹងសមស្របសម្រាប់សត្វប្រចៀវនិងសត្វប្រចៀវដែលជិតផុតពូជនៅក្នុងតំបន់ថែមទៀតផង។គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមកាប់ដើមឈើនៅលើដីទំហំ 90 ហិកតានៅថ្ងៃទី 6 ខែមករា។ ម្យ៉ាងវិញទៀតក្រុមហ៊ុនត្រូវតែបញ្ចប់ការដកដើមឈើនេះឲបានមុនថ្ងៃទី 27 ខែកុម្ភៈ ពីព្រោះរដូវបង្កាត់ពូជបក្សីរបស់ Brandenburg ចាប់ផ្តើមពីរបីថ្ងៃក្រោយថ្ងៃទី 1 ខែមីនា។គួឲដឹងផងដែរថា ក្រុមហ៊ុន …

Read More »

ទំនើបណាស់! ឡាន Tesla នឹងអាចនិយាយ ហើយបញ្ចេញសំឡេងផោម ទៅអ្នកថ្មើរជើង (វីដេអូ)

Advertisement កាលពីខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក បានចេញច្បាប់ថ្មីចំពោះរថយន្តដែលមានសំឡេងស្ងាត់ (រថយន្ត Hybrid និងអគ្គិសនី) ហើយឥឡូវនេះក្រុមហ៊ុនផលិតរថយន្តជាច្រើន បានបំពាក់ប្រព័ន្ធព្រមានដល់អ្នកដំណើរថ្មើរជើងថ្មី ដើម្បីឲ្យស្របទៅតាមច្បាប់។ ប្រព័ន្ធទាំងនោះជាទូទៅបានបំពាក់ឧបករណ៍បំពងសំឡេងមួយគូនៅខាងក្រៅ ដើម្បីបង្កើតសំឡេងព្រមានដល់អ្នកដើរ និងអ្នកជិះកង់ អំពីវត្តមាននៃរថយន្ត Hybrid និងអគ្គិសនី ដែលសឹងតែគ្មានសំឡេង។ ស្របពេលដែលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីសុវត្ថិភាព ក្រុមហ៊ុនមួយចំនួនបានប្រើវាក្នុងគោលបំណងផ្សេង។ ជាក់ស្តែង CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារលើ Twitter អះអាងថា រថយន្តរបស់ខ្លួននឹងអាចនិយាយទៅកាន់អ្នកដំណើរថ្មើរជើងបាន។ បើតាមវីដេអូខ្លីមួយបានបង្ហាញឲ្យឃើញ រថយន្ត Tesla Model 3 អាចនិយាយទៅកាន់អ្នកថ្មើរជើងថា "កុំនៅឈរសម្លឹងមើលអី ចូលក្នុងឡានមក”។ មិនតែប៉ុណ្ណោះ លោក Elon ក៏បានបន្ថែមឲ្យដឹងទៀតថា វាក៏អាចបញ្ចេញសំឡេងផោមទៅកាន់អ្នកថ្មើរជើងផងដែរ៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង …

Read More »

រថយន្ត MG ZS EV បានទទួលកិត្តិនាមដ៏ល្បីល្បាញពីក្រុមហ៊ុន Car & Van Awards

· រថយន្ត MG ZS EV បានឈ្នះគូប្រជែងពានរង្វាន់រថយន្តធុនមធ្យមប្រចាំឆ្នាំនៃពានរង្វាន់ក្រុមហ៊ុនរថយន្ត · ហើយត្រូវបានគេកោតសរសើរជាពិសេសចំពោះបច្ចេកវិទ្យាដែលងាយស្រួលប្រើ និងប្រព័ន្ធសុវត្ថិភាពគួរឱ្យចាប់អារម្មណ៍និងការបើកបរស្រួល · រថយន្តប្រភេទ SUV ជាលក្ខណៈគ្រួសារនេះត្រូវបានជួយបង្កើនវិស័យរថយន្តអគ្គីសនី EV ដោយផ្តល់ជូននូវតម្លៃពិសេស ប្រព័ន្ធសុវត្ថិភាពផ្កាយ ៥ និង ប្រព័ន្ធការមិនបំភាយឧស្ម័នដល់បរិស្ថាន។ · រថយន្ត ZS EV ផ្តល់ជូននូវការបើកបរប្រកបដោយទំនុកចិត្តនិងមានតំលៃសមរម្យសម្រាប់សាធារណៈជនដែលចង់ទិញរថយន្តធំទូលាយ។ ទីក្រុងឡុង ថ្ងៃទី 6 ខែ មករា ឆ្នាំ 2020, រថយន្ត MG ZS EV បានផ្តួលគូប្រជែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីម៉ូដែលដ៏វ័យឆ្លាតនេះត្រូវបានទទួលពានរង្វាន់ Medium EV ប្រចាំឆ្នាំ2020 នៅឯក្រុមហ៊ុនរថយន្ត Car & Van 2020 Awards ។ ក្រុមអ្នកជំនាញបានវាយតម្លៃរាល់មុខងារ លក្ខណៈពិសេស និងដំណើរការទាំងអស់របស់ …

Read More »

ម៉ូតូ Honda ADV 150 ដឹងស៊ីសាំងកម្រិតណាទេ?

Advertisement ដោយ​មាន​រូបរាង​ប្លែក និង​មាន​ម៉ាស៊ីន​ធំ​ផង​ដែរ​នោះ ធ្វើ​ឲ្យ​ម៉ូតូ Honda ADV 150 ​​ពេញ​និយម​ខ្លាំង​គួរ​សម​នៅ​កម្ពុជា។ ម៉ូតូ​នេះ​មាន​បំពាក់​ម៉ាស៊ីន​ ១៥០ សេសេ​ បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ដែល​មាន​កម្លាំង ១៤,៥ សេះ។ ម៉ាស៊ីន​ធំ​មែន​ ប៉ុន្តែ​​សន្សំសំចៃ​ប្រេង​ម៉ាស៊ីន​បាន​យ៉ាង​ល្អ ដោយ​ប្រេង​សាំង​មួយ​លីត្រ អាច​ជិះ​បាន​ចម្ងាយ ៤៦,៦ គីឡូម៉ែត្រ។ កម្រិត​ស៊ី​សាំង​នេះ​គឺ​នៅ​ពេល​​ដែល​ដំណើរ​ការ​នូវ​មុខងារ​ Idling Stop System ដែល​ជា​មុខងារ​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ពេល​ឈប់​មួយ​កន្លែង​រយៈពេល ៣ វិនាទី​ឡើង​ទៅ ដូច​ជា​ឈប់​ស្តុប​ជា​ដើម ហើយ​នឹង​ឆេះ​វិញ​ពេល​មួល​ហ្គែរ​។ គួប​ផ្សំ​នឹង​​ចំណុះ​ធុង​ប្រេង ៨ លីត្រ អាច​ឲ្យ​ម៉ូតូ​នេះ​ជិះ​បាន ៣៧០ គីឡូម៉ែត្រ ពេល​ចាក់​មួយ​ពេញ។ ​​​​​​​​Honda ADV 150 ក៏​មាន​​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត​រួម​មាន​​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​​ទំហំ ២៨ លីត្រ, នៅ​ផ្នែក​ខាង​ឆ្វេង​ក្រោម​ដៃ​ម៉ូតូ​មាន​រន្ធ​សាក​ថ្ម​ឧបករណ៍​អគ្គិសនី, ក្បាំង​ការពារ​ខាង​មុខ​អាច​ផ្លាស់​ប្ដូរ​​កម្ពស់ ២ តង់ និង​ចំណុច​ពិសេស​ច្រើន​ទៀត៕​​ ប្រភព៖ Zig Wheels …

Read More »