Home / Cars (page 12)

Cars

កុំទាន់ភ្ញាក់! Subaru ចេញឡានថ្មី ម៉ូដែល FUCKS តែមានន័យពិសេសផ្សេង!

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Subaru បានដាក់បង្ហាញរថយន្ត Forester ម៉ូដែលពិសេសថ្មីរបស់ខ្លួន ហៅថា FUCKS Edition នៅក្នុងព្រឹត្តិការណ៍ Singapore Auto Show ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឈ្មោះរបស់វាតែម្តង។ កុំទាន់អាលយល់ច្រលំអី ព្រោះឈ្មោះ FUCKS នេះ មកពីពាក្យថា Forester Ultimate Customized Kit Special ហើយមានលក់តែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។ ជាក់ស្តែង រថយន្ត Subaru FUCKS នេះ មិនមែនបង្កើតឡើងដោយក្រុមហ៊ុន Subaru ផ្ទាល់នោះទេ ប៉ុន្តែវាត្រូវបានបង្កើតដោយអ្នកចែកចាយឯករាជ្យមួយ នៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។ ក្រៅពីមានឈ្មោះរៀងប្លែក ធ្វើឲ្យគេយល់ច្រលំបន្តិច រថយន្ត Subaru FUCKS នេះក៏បានលេងគ្រឿងតុបតែងខ្លួនយ៉ាងពិសេស គួរឲ្យទាក់ទាញផងដែរ៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង …

Read More »

Honda Civic ស៊េរី ១៩៩៧ លេងរូបរាងយ៉ាងឡូយ មើលដូចឡានសម័យថ្មី

ចូល​រួម​ក្នុង​កម្មវិធី Tokyo Auto Salon នា​ឆ្នាំ​នេះ Honda មិន​ត្រឹម​តែ​នាំ​យក​រថយន្ត​ស៊េរី​ថ្មី​ដែល​មាន​លេង​រូបរាង​យ៉ាង​ពិសេស​នោះ​ទេ ប៉ុន្តែ​ក៏​បាន​យក​រថយន្ត​ស៊េរី​ចាស់​​មក​តាំង​បង្ហាញ ដោយ​មាន​កែច្នៃ​រូបរាង​​ប្លែក​ភ្នែក។ រថយន្ត​​ស៊េរី​ចាស់​ដែល Honda បាន​បង្ហាញ​គឺ Honda Civic Type R EK9 ស៊េរី​ឆ្នាំ ១៩៩៧ ហើយ​ឈ្មោះ​ផ្លូវ​ការ​ថ្មី​របស់​វា​គឺ Honda Civic Cyber Night Japan Cruiser ឆ្នាំ ២០២០។ វា​ជា​អ្វី​ដែល​ Honda ស្រមៃ​ចេញ​ប្រសិន​បើ​​រថយន្ត Hatchback ស៊េរី​ចាស់​នេះ​ ត្រូវ​បាន​ឌីហ្សាញ​ក្នុង​សម័យ​កាល​ទំនើប​។ ក្រៅ​ពី​ផ្លាស់​ប្ដូរ​រូបរាង​នេះ Honda មិន​បាន​រំឭក​អំពី​ការ​ផ្លាស់​ប្ដូរ​ផ្នែក​គ្រឿង​ម៉ាស៊ីន​នោះ​ទេ។ រថយន្ត Type R ស៊េរី​ដើម​គឺ​មាន​ម៉ាស៊ីន​ដែល​បង្កើត​កម្លាំង​បាន​ ១៨២ សេះ៕ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

ក្រុមហ៊ុនរថយន្តអាមេរិកខ្នាតយក្ស ជះលុយ៨២លានដុល្លារ ពង្រីករោងចក្រនៅវៀតណាម

ក្រុមហ៊ុន Ford Vietnam បានបណ្តាក់ទុករហូតដល់ទៅ ៨២លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន ដោយបន្ថែមការសាងសង់លើផ្ទៃដី ៦០ ០០០ម៉ែត្រការ៉េទៀត សរុប ២២៦ ០០០ម៉ែត្រការ៉េ នៅភាគខាងជើងប្រទេសវៀតណាម ដើម្បីបង្កើនការផលិតរបស់ខ្លួន។ Ford Vietnam ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ អះអាងថា ការពង្រីករោងចក្រនេះនឹងជួយបង្កើនការផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ពី ១៤ ០០០គ្រឿង ទៅ ៤០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះបានរាយការណ៍ថា ពួកគេបានលក់រថយន្តដាច់ចំនួន ៣២ ១៧៥គ្រឿងក្នុងឆ្នាំ២០១៩ កើនឡើង ៣១% ឯណោះ។ រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានរំពឹងថា ការពង្រីករោងចក្រខាងលើ នឹងជួយកាត់បន្ថយការពឹងផ្អែកលើរថយន្តនាំចូល ហើយកាត់បន្ថយឱនភាព​ពាណិជ្ជកម្មរបស់វៀតណាមផងដែរ៕ ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សេង ឡុង ប្រភព៖ Sabay

Read More »

មកដឹងតម្លៃ និងចំណុចខ្លាំង ឡានអត់ប្រើសាំងដំបូងបង្អស់របស់ Lexus

Lexus បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ UX 300e នៅក្នុងប្រទេសចិន កាលពី២ខែមុន ហើយពេលនេះក៏បានបង្ហាញពីលក្ខណៈពិសេសរបស់វាទៀតផង។ Lexus នឹងដាក់លក់ UX 300e នៅលើទីផ្សារអឺរ៉ុបនៅពាក់កណ្តាលឆ្នាំ២០២០។ រថយន្ត SUV ខ្នាតតូចនេះប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង ២០១សេះ និងអាគុយកម្លាំង ៥៤,៣គីឡូវ៉ាត់ម៉ោង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ Lexus អះអាងថា រថយន្តអគ្គិសនីរបស់ខ្លួននឹងអាចបើកបរបានលើសពី ៣០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដោយប្រើប្រាស់ដុំសាកកម្លាំង ៦,៦គីឡូវ៉ាត់ និងចំណាយពេល ៧ម៉ោង។ ដោយឡែក វាអាចសាកភ្លើងបានដល់ ៨០% ត្រឹម ៥០នាទីប៉ុណ្ណោះ បើប្រើដុំសាកកម្លាំង ៥០គីឡូវ៉ាត់។ Lexus UX 300e ប្រើគ្រោងឆ្អឹង GA-C ខណៈក្រុមហ៊ុនរថយន្តជប៉ុននេះអះអាងថា វាត្រូវបានផលិតសម្រាប់ការបើកបរដ៏ល្អឥតខ្ចោះលើដងផ្លូវ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានកាប៊ីនដ៏ស្ងាត់បំផុត …

Read More »

​រថយន្ត​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​មនុស្ស ៤១០ ០០០ នាក់​គ្មាន​ការងារ​ធ្វើ​នៅ​អាល្លឺម៉ង់

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បច្ចេកវិទ្យា​កាន់​តែ​អភិវឌ្ឍ ឈរ​លើ​គោលដៅ​ជួយ​ឲ្យ​ការ​រស់នៅ​របស់​មនុស្ស​មាន​ភាព​ងាយ​ស្រួល សន្សំសំចៃ​ពេលវេលា បូក​ផ្សំ​នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ទន្ទឹម​នោះ​ការ​អភិវឌ្ឍ​ទាំង​នេះ​ក៏​ជា​កត្តា​ជះ​ផល​ប៉ះពាល់​ដល់​តម្រូវ​ការ​កម្លាំង​ពលកម្ម​ចេញ​ពី​មនុស្ស​ផ្ទាល់​ផង​ដែរ។ តាម​របាយការណ៍​ព្យាករណ៍​ចុង​ក្រោយ​មួយ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ មាន​ការ​ប៉ាន់ប្រមាណ​ថា​នៅ​ឆ្នាំ ២០៣០ ខាង​មុខ ដោយ​សារ​ភាព​ពេញ​និយម​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី នោះ​កម្លាំង​ពលកម្ម​ប្រមាណ ៤១០ ០០០ នាក់​នឹង​ត្រូវ​បាន​កាត់​បន្ថយ។ នោះ​ក៏​ដោយ​សារ​ម៉ាស៊ីន​របស់​រថយន្ត​អគ្គិសនី​ផ្គំ​ចេញ​ពី​គ្រឿង​បន្លាស់​តិច​ជាង​និង​ងាយ​ស្រួល​ដំឡើង​ជាង​ប្រភេទ​ម៉ាស៊ីន​ប្រើ​សាំង​ឬ​ម៉ាស៊ូត​ធម្មតា។ ត្បិត​បច្ចុប្បន្ន​មិន​ទាន់​មាន​តួ​លេខ​បង្ហាញ​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​ណា​មួយ​ក្តី តែ​វា​ជា​សញ្ញា​អវិជ្ជមាន​ព្រមាន​ដ៏​គ្រោះថ្នាក់​មួយ​ទៅ​ថ្ងៃ​ខាង​មុខ។ គួរ​បញ្ជាក់​ថា​ការ​ព្យាករណ៍​កន្លង​ទៅ​មិនមែន​ផ្តោត​តែ​លើ​វិស័យ​រថយន្ត​អគ្គិសនី​នេះ​មួយ​ឡើយ ទៀត​សោត​សូម្បី​តែ​មុខ​តំណែង​ផ្សេងៗ​ទៀត​ដូច​ជា​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម អ្នក​វិភាគ​ទីផ្សារ និង​អ្នក​លក់​នៅ​តាម​ហាង​លក់​រាយ​តូចៗ​ក៏​ប្រឈម​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឬ​មនុស្ស​យន្ត AI ទាំង​ស្រុង​ផង​ដែរ៕ ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា ប្រភព៖ Sabay

Read More »