Home / Cars (page 18)

Cars

Apple មានគោលដៅធំមួយ មិនច្បាស់ថាអាចជោគជ័យឬយ៉ាងណាទេ

Advertisement Apple បាន​ចាប់​ផ្ដើម​​​ដាក់​ដំណើរ​ការ​រ៉ូបូត​ Daisy នៅ​ឆ្នាំ ២០១៨ ដែល​ជា​វិធី​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ប្រមូល​យក​វត្ថុធាតុ​មាន​តម្លៃ​ពី iPhone ចាស់ៗ​យក​មក​ប្រើ​ឡើង​វិញ​ក្នុង​ការ​ផលិត iPhone ថ្មីៗ។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ Reuters កាល​ពី​ថ្មីៗ​នេះ​ Lisa Jackson ដែល​ជា​អនុ​ប្រធាន​ផ្នែក​បរិស្ថាន​របស់​ Apple បាន​​ឲ្យ​ដំណឹង​ថ្មីៗ​ជុំវិញ​​ដំណើរ​សម្រេច​ផែនការ​ធំ​របស់ Apple ទាក់ទងនឹងការកែច្នៃនេះ។ បច្ចុប្បន្ន​នេះ​ Daisy ផ្ដោត​លើ​ការ​បំបែក iPhone ដោយ​សារ iPhone ជា​ផលិតផល​ពេញ​និយម​ជាង​គេ​ ហើយ​ Daisy អាច​​បំបែក​គ្រឿង iPhone ចេញ​ពី​គ្នា​បាន ២០០ iPhone ក្នុង​មួយ​ម៉ោង។ ការ​ចុះ​ផ្សាយ​របស់ Reuters បាន​បន្ថែម​ថា​ Apple កំពុង​ពិចារណា​លើ​ការ​ចែក​រំលែក​បច្ចេកវិទ្យា​ Daisy ជា​មួយ​ក្រុមហ៊ុន និង​សហគ្រាស​ផ្សេង​ទៀត រួម​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី។ ​ប៉ុន្តែ​គេ​នៅ​ចាំ​មើល​សិន​ថា រឿង​នេះ​អាច​នឹង​កើត​ឡើង​ឬ​អត់។ បន្ថែម​ពី​លើ Daisy ក្រុមហ៊ុន​ …

Read More »

Toyota បង្ហាញ Concept រថយន្ត Prius មើលទៅដូចរថយន្តមកពីអនាគត

មាន​រថយន្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Tokyo Auto Salon នា​ឆ្នាំ​នេះ ហើយ​សម្រាប់ Toyota មាន​រថយន្ត​ Concept ឈ្មោះ​ថា​ Ambient RD Prius PHV Concept។ រថយន្ត Concept នេះ គឺ​ជា​ការ​សហការ​គ្នា​ជា​លើក​ដំបូង​រវាង​សាខា​របស់ Toyota គឺ​ Modellista និង TRD។ រថយន្ត​នេះ​ដែរ​ទំនង​ជា​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត Prius PHV ជំនាន់​បច្ចុប្បន្ន ឬ​ដែល​គេ​ស្គាល់​ថា​ជា​ Prius Prime នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ គួរ​បញ្ជាក់​​ថា​​ Ambient RD Prius PHV គឺ​ជា​ប្រភេទ​ Concept សម្រាប់​ដាក់​តាំង​បង្ហាញ ហើយ Toyota មិន​បាន​បញ្ជាក់​ថា​នឹង​ផលិត​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​ណា​នោះ​ទេ៕​​ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

ក្រុមហ៊ុន Aston Martin ងាកមកផលិតឧទ្ធម្ភាគចក្រតម្លៃជាង 3 លានដុល្លារ

ដូចដែរយើងធ្លាប់បានដឹងរួចមកហើយថា Aston Martin គឺជាក្រុមហ៊ុនផលិតរថយន្តមួយដ៏ល្បីរបស់ពិភពលោក។ តែអ្វីដែលធ្វើឲមានការភ្ញាក់ផ្អើលនោះគឺថា ស្ងាត់ៗក្រុមហ៊ុននេះបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតយន្តហោះមួយទៀតដែលមានឈ្មោះថា Airbus ដើម្បីផលិតឧទ្ធម្ភាគចក្រទៅវិញ។ ចង់ដឹងថា ឧទ្ធម្ភាគចក្រ ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនទាំងពីរនេះ មានរូបរាងនឹងចំនុចទាក់ទាញយ៉ាងណាខ្លះ? តោះ! អានទាំងអស់គ្នា។ ឧទ្ធម្ភាគចក្រដែលគ្រោងនឹងផលិតឡើងនេះមានឈ្មោះថា ACH130 ដែលត្រូវបានរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយវិស្វករក្រុមហ៊ុន Aston Martin ផ្ទាល់ ហើយវានឹងក្លាយជាឧទ្ធម្ភាគចក្រដំបូងបង្អស់សម្រាប់ក្រុមហ៊ុនមួយនេះ។ បើនិយាយពីម៉ូតនឹងលក្ខណៈពិសេសរបស់រថយន្តនេះក៏ត្រូវបានចម្លងតាមម៉ូតរថយន្ត Sport ល្បីៗរបស់ក្រុមហ៊ុនផងដែរ ដែលនឹងធ្វើឲឧទ្ធម្ភាគចក្រនេះស្រស់ស្អាតមិនធម្មតា សាកសមនឹងអភិជនខ្ពស់ៗក្នុងការយកទៅប្រើប្រាស់។ចំណែកឯផ្នែកខាងក្នុងវិញ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ព្រមទាំងប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលនឹងធ្វើឲការហោះហើរមានលំនឹងល្អ ប្រកបដោយផាសុកភាព។ កៅអីអង្គុយព្រមទាំងសម្ភារៈបរិក្ខារផ្សេងៗត្រូវបានជ្រើសរើសយកតែសារធាតុល្អដែលធ្វើឲការប្រើប្រាស់ធនល្អ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលត្រឹម12 ខែនេះ ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះបានសម្រេចផលិតផលជាច្រើនដែលរួមមាន រថយន្ត Valkyrie, រថយន្ត DBX SUV ព្រមទាំងម៉ូតូ limited edition motorcycle ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Brough Superior ផងដែរ។ចំពោះតម្លៃវិញក៏មិនទាន់មានការបញ្ជាក់ឲច្បាស់ពីក្រុមហ៊ុននៅឡើយទេ គ្រាន់តែគេបានដឹងតាមព័ត៌មានមិនច្បាស់ការថាប្រហែលជា ខ្ទង់ …

Read More »

មកមើលឡានចិនអត់ប្រើសាំង បំពាក់អេក្រង់ ៤៨អ៊ីង ធំបំផុតមិនធ្លាប់មាន (វីដេអូ)

ក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយមានឈ្មោះថា Byton បានដាក់បង្ហាញ SUV អត់ប្រើសាំងរបស់ខ្លួន នៅក្នុងកម្មវិធី CES ឆ្នាំ២០២០ នេះ ដោយហៅថា M-Byte SUV។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងបំផុតគឺ M-Byte បានបំពាក់អេក្រង់លើតាប្លូទំហំយក្ស រហូតដល់ទៅ ៤៨អ៊ីង ធំបំផុតមិនធ្លាប់មានពីមុនមក។ ថ្វីបើអេក្រង់មានទំហំធំ ប៉ុន្តែវាហាក់មិនធ្វើឲ្យរំខានដល់ការបើកបរឡើយ ដោយសារតែអេក្រង់នោះត្រូវបានរៀបបង្កប់ចូលទៅក្នុងតាប្លូបន្តិច មិនធ្វើឲ្យបាំងផ្លូវឡើយ។ ក្រៅពីអេក្រង់លើតាប្លូ M-Byte ក៏បំពាក់អេក្រង់លើដៃចង្កូត និងអេក្រង់ត្រង់ប្លុកកណ្តាលមួយទៀតផងដែរ។ គួរឲ្យដឹងថា បច្ចុប្បន្ននេះរថយន្តជាច្រើនបាននាំគ្នាងាកមកបំពាក់អេក្រង់ធំៗវិញ ជាក់ស្តែងរថយន្ត Tesla បានចាប់ផ្តើមគំនិតនេះមុនគេ ហើយឥឡូវនេះ Cadillac Escalade ស៊េរីថ្មី ក៏នឹងបំពាក់អេក្រង់ទំហំធំ រហូតដល់ទៅ ៣៨អ៊ីងផងដែរ៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ theverge   ប្រែ​សម្រួល៖ សេង ឡុង ប្រភព៖ Sabay

Read More »

Ford Ranger Raptor 2020 មានលក់នៅកម្ពុជាជាផ្លូវការហើយ

Advertisement ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី ២០២០ ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី – អ៊ីអន 2) កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០។ Ford Ranger Raptor បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance រួមជាមួយនឹងការច្នៃប្រឌិតថ្មី និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យ មិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សាររថយន្ត Pickup ផងដែរ។ រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team …

Read More »