Home / Cars (page 19)

Cars

Toyota គ្រោងសង់ទីក្រុងអនាគត នៅជើងភ្នំ Fuji ដំណើរការដោយថាមពលអ៊ីដ្រូហ្សែនសុទ្ធ

Advertisement ក្រុមហ៊ុន Toyota បានបង្ហើបពីគម្រោងសាងសង់ទីក្រុងអនាគត នៅជើងភ្នំ Fuji ក្នុងប្រទេសជប៉ុន ដោយឲ្យឈ្មោះទីក្រុងនោះថា "Woven City”។ ទីក្រុង Woven City នឹងឈរលើផ្ទៃដី ៧០ហិចតា ហើយភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូ (Ecosystem) ដែលដំណើរការដោយថាមពលអ៊ីដ្រូហ្សែនសុទ្ធតែម្តង។ មិនតែប៉ុណ្ណោះ ទីក្រុងខាងលើអាចនឹងត្រូវប្រើសម្រាប់ឲ្យអ្នកស្រាវជ្រាវរស់នៅ និងធ្វើការលើគម្រោងជាច្រើន ដូចជា ស្វ័យភាព, មនុស្សយន្ត, ផ្ទះវៃឆ្លាត និង AI ជាដើម។ គួរឲ្យដឹងថា គំរូទីក្រុងនេះត្រូវបានឌីហ្សាញដោយស្ថាបត្យករសញ្ជាតិដាណឺម៉ាក លោក Bjarke Ingels។ មិនតែប៉ុណ្ណោះ Woven City នឹងក្លាយជាទីក្រុង Eco-friendly ដោយសំណង់អគារនឹងត្រូវសង់ពីឈើ។ ក្នុងនោះ អគារទាំងអស់នឹងបំពាក់ផ្ទាំងសូឡា ដើម្បីបម្លែងយកថាមពលអគ្គិសនី និងជួយបំពេញបន្ថែមលើថាមពលអ៊ីដ្រូហ្សែន។ រឹតតែពិសេស Woven City នឹងអនុញ្ញាតឲ្យតែរថយន្តអាចបើកបរស្វ័យប្រវត្តិពេញលក្ខណៈ និងមិនបញ្ចេញផ្សែងពុល (fully-autonomous zero-emission) …

Read More »

កប់!  Hypersport ចំណាយតែ 4 ម៉ឺន ជិះបានមួយជីវិតមិនចាំបាច់ចាក់សាំង

ឃើញគេជិះម៉ូតូធំៗ បែបជាម៉ូតូប្រណាំង លោកអ្នកជាពិសេសប្អូនៗយុវវ័យប្រហែលជាមានអារម្មណ៍ថា​ បើបានជិះម៉ូតូនេះ មិនដឹងជាឡូយយ៉ាងណាទេ ហើយចំពោះអ្នកខ្លះមានលុយទិញម៉ូតូហើយនៅបារម្មណ៍ក្នុងចិត្តទៀតថា ខ្លាចពេលមានម៉ូតូជិះហើយ អត់មានលុយចាក់សាំង។ ជាមួយនឹង Damon Motorcycles ដែលជាក្រុមហ៊ុនម៉ូតូ របស់ប្រទេសកាណាដា លោកអ្នកលែងមានបញ្ហាខ្លាចអត់លុយចាក់សាំងហើយ។ ថ្មីនេះក្រុមហ៊ុនម៉ូតូដ៏ល្បីមួយនេះ បានបញ្ចេញនូវម៉ូតូម៉ាកថ្មីរបស់ខ្លួនដែលដែលមានឈ្មោះថា  Hypersport ដែលជាប្រភេទម៉ូតូដំណើរការដោយប្រព័ន្ធអគ្គិសនី ព្រមទាំងបំពាក់ដោយលក្ខណៈពិសេសឥតខ្ចោះដែលធ្វើអោយម៉ូតូនេះមានភាពទាក់ទាញ ស្រស់ស្អាត ពិតជាសាកសមសម្រាប់យុវវ័យនាយុគសម័យថ្មីនេះមែនទែន។ បើនិយាយពីកម្លាំងម៉ាស៊ីនរបស់ម៉ូតូនេះវិញ វាអាចបង្កើនកម្លាំងពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលមិនដល់ 3 វិនាទីផង ព្រមទាំងមានល្បឿនអតិបរមារហូតទៅដល់ 320 គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ កម្លាំងខ្លាំងរបស់ម៉ូតូនេះបានមកពី អាគុយអគ្គិសនីដែលមានកម្លាំង 20 គីឡូវ៉ាត់ម៉ោង នឹងម៉ូទ័រអគ្គិសនីមួយទៀតដែលបានបំពាក់ក្នុងម៉ូតូនេះ ហើយធ្វើអោយវាមានកម្លាំងរហូតដល់ 200   សេះឯណោះ។ ចំពោះការសាកថ្មវិញ ម៉ូតូនេះមិនត្រូវការចំនាយពេលវេលាយូទេ គឺមិនដល់ 3 ម៉ោងផង។ ចំពោះការបើកបរក្នុងក្រុងដែលជាផ្លូវមានលក្ខណៈចង្អៀត វាអាចរត់បានចម្ងាយ 320 គីឡូម៉ែត្រ ចំណែកឯផ្លូវក្រៅក្រុងវាអាចរត់បានចម្ងាយ 480 …

Read More »

ក្រុមហ៊ុន Toyota កំពុងផលិត Prius ដំណើរការដោយប្រព័ន្ធព្រះអាទិត្យមិនចាំបាច់សាកថ្ម មិនចាំបាច់ចាក់សាំង

ថ្មីៗនេះ ក្រុមហ៊ុន Toyota Motor Corp., Sharp Corp. នឹង អង្គការអភិវឌ្ឍន៍ថាមពលនិងឧស្សាហកម្មថ្មីរបស់ជប៉ុនដែលហៅកាត់ថា NEDO កំពុងស្រាវជ្រាវផលិតរថយន្ត Prius ដែលអាចដំណើរការដោយប្រព័ន្ធអគ្គិសនីបានជារៀងរហូត ដែលជាប្រភេទរថយន្ត solar-powered ដំណើរការដោយពន្លឺព្រះអាទិត្យ។ លោក Koji Makino អ្នកគ្រប់គ្រងគម្រោងនៅតូយ៉ូតាបានមានប្រសាសន៍ថា“ គុណប្រយោជន៍របស់រថយន្តពន្លឺព្រះអាទិត្យនេះគឺថា លោកអ្នកអាចបើកបរវាបានជារៀងរហូតហើយមិនចាំបាច់សាកថ្មនោះទេ ដោយសារតែវានឹងស្រូបយកពន្លឺព្រះអាទិត្យដោយខ្លួនឯងនៅពេលវាចតនៅស្ងៀម។ រថយន្តដែលបានផលិតហើយបន្ទាប់ពីការស្រាវជ្រាវមានតម្លៃ 27441 ដុល្លារដែលជាប្រភេទ Prius រួមបញ្ចូល hybrid តែជាមួយនឹងបន្ទះសូឡា តែវាអាចបើកបានត្រឹមតែប្រាំមួយគីឡូម៉ែត្រតែប៉ុណ្ណោះក្នុងការបើកម្តង។ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុនក៏កំពុងតែស្រាវជ្រាវផលិតរថយន្តដែលអាចបើកបានរយៈចម្ងាយឆ្ងាយជាងនេះ។ រថយន្តដែលកំពុងស្ថិតក្នុងការស្រាវជ្រាវនឹងអាចសាកថ្មតាមពន្លឺព្រះអាទិត្យដោយខ្លួនឯងនៅពេលកំពុងរត់លើដងផ្លូវ ហើយវានឹងអាចរត់បាន 4 ថ្ងៃក្នុងមួយសប្តាហ៍ក្នុងល្បឿនអប្បបរមា 50 គីឡូម៉ែត្រក្នុងមួយថ្ងៃ៕ សូមទស្សនាវីដេអូខាងក្រោម៖ អានបន្ត៖ ក្រុមហ៊ុន​ Ford មានគម្រោងទម្លាក់តម្លៃរថយន្ត អ្នកប្រើទូរស័ព្ទក្នុងពេលកំពុងបើកបរ ប្រឈមនឹងការផាកពិន័យជិត 500 ដុល្លារ ក្រុមហ៊ុន Mercedes-Benz ចំណាយលុយជាង …

Read More »

Tesla សម្រេចទម្លាក់តម្លៃឡាន Model 3 នៅចិន ៩ពាន់ដុល្លារ

Tesla បានសម្រេចចិត្តទម្លាក់តម្លៃរថយន្តអគ្គិសនី Model 3 ដែលផលិតនៅចិន ពីខ្ទង់ ៥១ ០០០ដុល្លារ មកសល់ត្រឹមតែ ៤២ ៩០០ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកខាងលើ បានដឹកជញ្ជូនរថយន្ត Model 3 ផលិតនៅចិន ឲ្យអតិថិជនរបស់ខ្លួន ចាប់ផ្តើមពីថ្ងៃទី៧ មករាមក។ មិនតែប៉ុណ្ណោះ Tesla បានដឹករថយន្ត Model 3 ចំនួន១៥គ្រឿងឲ្យបុគ្គលិករបស់ខ្លួនទៀតផង រយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រោយសាងសង់រោងចក្រ Shanghai Gigafactory ក្នុងទីក្រុងសៀងហៃ។ Tesla បានឲ្យដឹងថា គ្រឿងរថយន្ត ៣០% គឺផ្គត់ផ្គង់ក្នុងស្រុក ហើយសល់ប៉ុន្មានទៀត គឺដឹកពីក្រៅមកដើម្បីផលិតរថយន្ត Model 3 ប៉ុន្តែក្រុមហ៊ុនមានបំណងចង់ឲ្យមានការផ្គត់ផ្គង់គ្រឿងក្នុងស្រុក ១០០% តែម្តង នៅចុងឆ្នាំ២០២០។ គួរឲ្យដឹងថា Shanghai Gigafactory ដែលជារោងចក្ររបស់ Tesla ដំបូងបង្អស់ស្ថិតនៅក្រៅសហរដ្ឋអាមេរិក គ្រោងផលិតរថយន្តឲ្យបាន …

Read More »

មកមើល F-150 ដាក់ដំបូល Mustang Fastback បន្តិចមើល! ឡូយប៉ុណ្ណាទៅ!

សម្រាប់អ្នកដែលចូលចិត្តស្រលាញ់រថយន្ត Pick-up ប្រាកដ៏ជាមិនអាចបំភ្លេចបានទេនូវរថយន្តដ៏ល្បីមួយរបស់ពិភពលោកគឺ Ford។ Ford ដូចដែលយើងបានដឹងហើយថាវាជារថយន្តដែលមានរាងធំ ខ្ពស់កម្លាំងខ្លាំង ហើយក៏ត្រូវបានគេយកទៅច្នៃដោយបំពាក់ជាមួយគ្រឿងបរិក្ខារផ្សេងៗដែលមើលទៅកាន់តែប្លែកនឹងស្រស់ស្អាតរៀងៗខ្លួន។ នៅពេលថ្មីនេះៗ ក៏មានក្រុមហ៊ុនមួយដែលមានឈ្មោះថា Michigan Vehicle Solutions ស្ថិតនៅក្នុងទីក្រុង Southgate រដ្ឋ Michigan សហរដ្ឋអាមេរិក បានយក Ford-150 ទៅកែច្នៃថែមដំបូលពីក្រោយផងដែរ។ ចង់ដឹងថា Ford-150 ពេលដាក់ដំបូលទៅស្រស់ស្អាតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ លោក Rich Oliver ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ការបន្ថែមដំបូលនៅខាងក្រោយនេះគឺក្រុមហ៊ុនបានយកម៉ូតតាមរថយន្ត Ford Mustang Fastback ជំនាន់មុន។ ម៉្យាងវិញទៀត ក្រុមហ៊ុនក៏មានបំណងច្នៃអោយ Ford-150 នេះអាចផ្ទុកសម្ភារនៅក្លុបក្រោយបានច្រើនផងដែរ។ យើងសង្កេតឃើញថា ការរួមបញ្ជូលរវាងម៉ូឌែលចាស់ នឹងម៉ូឌែលថ្មីនេះ បានធ្វើអោយ Ford-150 មានសម្រស់គួរអោយទាក់ទាញថែមមួយកម្រិតទៀត នឹងជួយដល់ Aerodynamic ធ្វើឲ្យសន្សំសំចៃប្រេងផងដែរ។ បន្ទាប់ពីធ្វើការកែច្នៃរួចរាល់ រថយន្តនេះក៏ត្រូវបានដាក់ឈ្មោះអោយថ្មីផងដែរគឺ The Aero …

Read More »