Home / Cars (page 2)

Cars

Mazda ប្រកាសចេញលក់រថយន្តស៊េរី ២០២០ ម្ដងពីរម៉ូដែលនៅកម្ពុជាជាមួយនឹងប្រ៉ូម៉ូសិនមាសដ៏អស្ចារ្យ

កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅនេះក្រុមហ៊ុន HGB Group ដែលនាំចូលផ្តាច់មុខនូវរថយន្ត Mazda បានប្រារព្ធកម្មវិធីធំមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីឆ្នាំ ២០២០ ចំនួនពីរម៉ូដែលគឺ The All New Mazda 3 ជំនាន់ទី ៧ និង Mazda BT-50 Thunder ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តយស។ The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង និងមុខមាត់ថ្មីទាំងស្រុង កាន់តែទំនើប ទាក់ទាញ ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយះការផ្លាស់ប្តូររូបរាង ភាពទំនើបនៃគំនិតរចនាបថ និង បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត ។ ផ្នែកប៉ាណាខាងមុខមានលក្ខណះជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៍លេចធ្លោ និង …

Read More »

Suzuki ចេញ Nex, Let’s និង Address Playful 2020

ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Cambodia Suzuki បានសំរុកចេញម៉ូដែលថ្មីបន្តបន្ទាប់ពិសេសប្រភេទលេខអូតូច្រើនម៉ូដែលតាំងពីដើមឆ្នាំ២០១៩នេះ។ ជាក់ស្តែង Suzuki nex, Let’s និង Address Playful 2020 បានលេចវត្តមានបន្ថែមទៀតកាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩ ក្នុងកម្មវិធីឡង់សេនៅសណ្ឋាគារទំនើបសុខាអូតែលភ្នំពេញ។ ទោះបីជា Nex, Let’s ជាម៉ូដែលពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ក៏ពិតមែនប៉ុន្តែ Suzuki នៅតែខិតខំធ្វើការអភិវឌ្ឍន៏ម៉ូតូរបស់ខ្លួនដោយបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើប និងផ្តោតការយកចិត្តទុកដាក់ទាំងគុណភាព សន្តិសុខ និងសុវត្តិភាពដល់អ្នកប្រើប្រាស់គ្រប់រូប ។ នេះបើតាមការបញ្ជាក់របស់លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki ប្រចាំប្រទេសកម្ពុជា។ លោកបន្ថែមថាៈ Suzuki នឹងបន្តធ្វើអោយកាន់តែប្រសើរឡើងមិនត្រឹមតែបច្វេកវិទ្យា ប៉ុន្តែផ្នែកសុវត្តិភាពផងដែរ។ ជាមូយម៉ូដែលថ្មីឆ្នាំ ២០២០ Suzuki Nex & Let’s បានបន្ថែមនូវមុខងារសំខាន់ៗដូចជាៈ …

Read More »

ហេតុអ្វីត្រូវប្តូរប្រេងម៉ាស៊ីន? ហើយគួរប្តូរពេលណា?

ចំនុចដែលសំខាន់ជាងគេក្នុងការថែទាំម៉ាស៊ីនរថយន្តគឺ ប្រេងម៉ាស៊ីន។ ការប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធនិងត្រឹមត្រូវជួយអោយម៉ាស៊ីននៅតែរក្សារដំណើរការល្អនិងយូរអង្វែង។ ប្រេងម៉ាស៊ីនជួយផ្សើមរំអិល កាត់បន្ថយសំណឹកផ្សេងៗដែលជួយអោយគ្រប់កន្លែងក្នុងម៉ាស៊ីនដំណើរការបានល្អ ជាមួយគ្នានោះដែរប្រេងម៉ាស៊ីនក៏ជាចំណែកមួយជួយបញ្ចុះកំដៅម៉ាស៊ីនដែលអនុញ្ញាតអោយរថយន្តនៅតែដំណើរការបានល្អទោះជិះផ្លូវឆ្ងាយច្រើនគីឡូម៉ែត្រក៏ដោយ។ ការប្រើប្រាស់រថយន្តជាប្រចាំក្តី ពុំប្រើប្រាស់សោះក្តី ប្រេងដែលស្ថិតក្នុងម៉ាស៊ីននឹងមានប្រតិកម្ម ចុះខ្សោយលទ្ធភាពទៅតាមចម្ងាយចរឬរយៈពេលដែលយើងប្រើប្រាស់ឬទុករថយន្ត ដែលធ្វើអោយពេលបើកបរម៉ាស៊ីនកើនកម្តៅជាងមុន ឬឈានដល់ដំណាក់កាលលែងដំណើរការតែម្តង Engine Stuck (គប់ប៉េ) បើយើងប្រើប្រាស់លើសកាលកំណត់យូរពេក។ បើយោងតាមការសិក្សារបស់អ្នកជំនាញ៖ ស្ថានភាពផ្លូវ និងអាកាសធាតុក្នុងប្រទេសកម្ពុជា យើងគួរផ្លាស់ប្តូរប្រេងនិងពិនិត្យលក្ខណបច្ចេកទេសទូទៅ (គ្រឿងក្រោម) រៀងរាល់ 3ខែឬ5,000គីឡូម៉ែត្រម្តង។ ការធ្វើបែបនេះជាប្រចាំ រថយន្តលោកអ្នកនឹងដំណើរការបានយូរអង្វែង និងសុវត្ថិភាពជានិច្ច។ (ប្តូរប្រេងរៀងរាល់ ៣ខែឬ៥,០០០គីឡូម៉ែត្រ) (ប្រេងអស់គុណភាព ប្រើប្រាស់យូរពេក) ទាំងនេះហើយដែលបញ្ជាក់ថា ការប្តូរប្រេង និងត្រួតពិនិត្យលក្ខណបច្ចេកទេសអោយបានទៀងទាត់តាមកាលកំណត់គឺសំខាន់។ ហើយបើចង់ដឹងថាតើរថយន្ត លោកអ្នកប្តូរប្រេងម្តងអស់ប៉ុន្មាន? លោកអ្នកអាចទំនាក់ទំនងមកយើងខ្ញុំដើម្បីសាកសួរតម្លៃ ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗបាន 017 333 719។ យានដ្ឋាន តូយ៉ូតា (កម្ពុជា) មានអ្នកជំនាញច្បាស់លាស់ដែលទទួលបានការហ្វឹកហ្វឺនដើម្បីថែទាំ និងជួសជុលគ្រប់ម៉ូដែលទាំងអស់នៃរថយន្ត TOYOTA & LEXUS មិនថារថយន្តថ្មី ឬក៏មួយទឹកក៏ដោយ។ …

Read More »

រថយន្ត BMW X7 និង BMW 7 Series ស៊េរីថ្មី មានលក់ជាផ្លូវការនៅកម្ពុជា

BMW Asia និង HGB Group ដែលជាក្រុមហ៊ុននាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានប្រកាសចេញនូវរថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរីថ្មីសម្រាប់ដាក់លក់នៅកម្ពុជាជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ សីហា នៅសណ្ឋាគារសូហ្វីថែល នាទីក្រុងភ្នំពេញ។ កម្មវិធីប្រកាសចេញរថយន្តដ៏ប្រណីតទាំងពីរម៉ូដែលនេះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង 25០ នាក់ ដែលក្នុងនោះមានការប្រគំតន្ត្រីពីក្រុមតន្ត្រី ទស្សនីយភាពភ្លើង LED និងការសម្ដែងក្បាច់រាំ Flash Mob ផងដែរ។ លោក ERKAN BILAL អ្នកតំណាង របស់ក្រុមហ៊ុន HGB Group បានលើកឡើងថា ៖ “ទីផ្សាររថយន្តកម្ពុជា បានផ្ដល់ជាសក្ដានុពលដ៏ធំមួយសម្រាប់រថយន្តប្រណីតឲ្យលូតលាស់បានល្អ ហើយយប់មិញនេះគឺជាឱកាសល្អមួយសម្រាប់ឲ្យពួកយើង អាចរក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនថ្មី”។ លោកបានបន្តនេះបន្តទៀតថា ៖ “ព្រោះថាជាកម្មវិធីប្រកាសចេញលក់រថយន្ត BMW …

Read More »

ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនូវប្រេងម៉ាស៊ីន Shell ប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ – ទាំងក្រុមហ៊ុន និងប្រជាជនកម្ពុជាកំពុងខាតបង់ប្រាក់រាប់លានដុល្លារ ទៅលើការប្រើប្រាស់គ្រឿងបរិក្ខារ និង ប្រេងម៉ាស៊ីនយានយន្តដែលគ្មានប្រសិទ្ធភាព។ លើសពីការសន្សំសំចៃ ការប្រើប្រាស់នូវប្រេងម៉ាស៊ីនដែលមានគុណភាពអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរចារណ៍ផងដែរ។ ស្របតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ ព្រមទាំងការអនុវត្ត នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទេនោះ ព្រះរាជាណាចក្រកម្ពុជានឹងមានករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ប្រមាណ ៣,២00 ករណីនៅឆ្នាំក្រោយនេះ។ ដោយសារមូលហេតុនេះហើយទើបក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាប្រធាន បាននាំចូលប្រេងម៉ាស៊ីន Shell មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាប្រេងម៉ាស៊ីន Shell កំពុងមានវត្តមាននៅក្នុងបណ្ដាប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោកអស់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា (យោងតាម Kline ២០១៨)។ សមិទ្ធិផលជាច្រើនរបស់ប្រេងម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់ដោយអតិថិជនដែលជាអ្នកប្រើប្រាស់យានយន្តទូទៅ ទាំងវិស័យដឹកជញ្ជូនធុនធ្ងន់ វិស័យរ៉ែ វិស័យផលិតអគ្គិសនី វិស័យវិស្វកម្ម …

Read More »