Home / Cars (page 20)

Cars

បុរស​​ម្នាក់​នេះ​ហើយ អ្នក​ទិញ​យក​ Bugatti តម្លៃ​ ១៨ លាន​ដុល្លារ​

រថយន្ត​ Bugatti La Voiture Noire​ បាន​ក្លាយ​ជា​រថយន្ត​ថ្មី​លក់​បាន​ថ្លៃ​ជាង​គេ​ក្នុង​លោក ដោយ​មាន​អ្នក​ហ៊ាន​ចំណាយ​ប្រមាណ ១៨ លាន​ដុល្លារ ​ធ្វើ​ជា​ម្ចាស់​រថយន្ត​មាន​តែ​មួយ​ក្នុង​លោក​នេះ។ គេ​ជឿជាក់​ថា ម្ចាស់​របស់​​រថយន្ត​នេះ​គឺ​ជា​​លោក​ Ferdinand Piëch ​ចៅ​ប្រុស​​របស់​លោក​ ​Ferdinand Porsche ដែល​ជា​​អ្នក​បង្កើត​ក្រុមហ៊ុន​​រថយន្ត​ Porsche ផ្ទាល់។ លោក​ Ferdinand Piëch ដែល​មាន​វ័យ ៨១ ឆ្នាំ ​​បាន​ចាប់​ផ្ដើម​ការងារ​ដំបូង​នៅ​ក្នុង​ក្រុមហ៊ុន​ Porsche រួច​ផ្លាស់​ទៅ​ក្រុមហ៊ុន​ Audi ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​ថា​មិន​ឲ្យ​សមាជិក​គ្រួសារ​លោក​​ Porsche ឬ​លោក​ Piëch ជាប់​ទាក់ទង​នឹង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន Porsche នោះ​ឡើយ។ ក្រោយ​មក​ទៀត​លោក​ Ferdinand Piëch បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​សម្ព័ន្ធ Volkswagen នៅ​ឆ្នាំ ១៩៩៣ ដល់ ២០០២ និង​នៅ​ឆ្នាំ ២០០២ ដល់ ២០១៥ …

Read More »

Kia Soul ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ១៨ ០០០ដុល្លារ

នៅ​ទី​បំផុត តម្លៃ​លក់​ផ្លូវការ​នៃ​រថយន្ត Kia Soul ស៊េរី​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​ហើយ គឺ​ចាប់​ពី ១៨ ៤៨៥ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។ រថយន្ត Kia Soul ប្រភេទ Base Model គឺ LX បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ១៤៧ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ FWD ជាមួយ​នឹង​ប្រអប់លេខ​ដៃ ៦ វគ្គ ខណៈ​លេខ​អូតូ​ជា Option តម្លៃ ១ ៥០០ ដុល្លារ​សម្រាប់​ម៉ូដែល​នេះ។ ជាមួយ​គ្នា​នេះ​ដែរ រថយន្ត Kia Soul ម៉ូដែល S មាន​តម្លៃ​ចាប់​ពី ២១ ២៨៥ ដុល្លារ ដោយ​បំពាក់​លក្ខណៈ​ពិសេស​ស្តង់ដារ …

Read More »

ឆ្ងល់ Mazda សម្បូរ SUV ហើយ នៅផលិត CX-30 មកទៀត មូលហេតុពិតគឺបែបនេះសោះ!

រថយន្ត Mazda CX-30 ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែក​លើ​ម៉ូដែល Mazda 3 និង​ស្ថិត​នៅ​ចន្លោះ​រថយន្ត CX-3 និង CX-5 ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ព័ព័រណ៍​រថយន្ត 2019 Geneva Motor Show នា​ពេល​កន្លង​ទៅ​នេះ។ រថយន្ត Mazda CX-30 ជា​ការ​ពិត​ណាស់ ការ​កែប្រែ​រថយន្ត Hatchback ទៅ​ជា SUV មិនមែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត។ ជាក់ស្តែង វា​ជា​វិធីសាស្រ្ត​ដ៏​ពេញនិយម​មួយ​ទៅ​ហើយ ដោយ​គ្រាន់តែ​ដំឡើង​កម្ពស់ និង​បន្ថែម​ការ​រចនា​បែប SUV ចូល​បន្តិច​ប៉ុណ្ណោះ។ រថយន្ត Mazda 3 Hatchback ក្រុមហ៊ុន​រថយន្ត​ជប៉ុន Mazda ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​លក់ SUV របស់​ខ្លួន ដូច​ជា​ម៉ូដែល CX-3, CX-5 និង CX-9 ប៉ុន្តែ​ឥឡូវនេះ​បាន​បន្ថែម ម៉ូដែល CX-30 ទៀត។ ប្រធានផ្នែក​រចនា​របស់​ម៉ូដែល …

Read More »

ទំនើបកប់! Mercedes-Benz CLA អាចលេងហ្គេមប្រណាំងឡាន លើប្រព័ន្ធកម្សាន្តបានទៀត!

ប្រព័ន្ធ​កម្សាន្ត MBUX របស់​ក្រុមហ៊ុន Mercedes-Benz ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ព្រមទាំង​ជួយ​លើក​កម្ពស់​ផ្នែក​ខាង​ក្នុង​រថយន្ត ឲ្យ​មាន​អារម្មណ៍​កាន់តែ​ទំនើប​ទៀត​ផង។ នៅ​ព្រឹត្តិការណ៍ Mobile World Congress ឆ្នាំ ២០១៩ ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​តាំង​បង្ហាញ​ម៉ូដែល CLA ថ្មី​របស់​ខ្លួន ដោយ​ប្រព័ន្ធ​កម្សាន្ត MBUX របស់​វា អាច​លេង​ហ្គេម​ប្រណាំង​ឡាន​ដ៏​ល្បី SuperTuxTart (ស្រដៀង Mario Kart)។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន Mercedes-Benz មិន​ត្រឹមតែ​ដំឡើង​កម្មវិធី​ហ្គេម​លើ MBUX ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​វា​ដំណើរការ​ជាមួយ​នឹង​ប៊ូតុង​បញ្ជា​របស់​រថយន្ត​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ អ្នក​លេង​អាច​ប្រើប្រាស់​ចង្កូត និង​ឈ្នាន់​ហ្គែរ​របស់ CLA ដើម្បី​លេង​ហ្គេម​នោះ។ លើស​ពី​នេះ ចង្កឹះ​លេខ​ដៃ​លើ​ដៃ​ចង្កូត (Paddles Shift) អាច​ប្រើ​ដើម្បី​អនុវត្ត​មុខងារ​ហ្គេម​ជា​ច្រើន។ អ្វី​ដែល​ពិសេស​នោះ​គឺ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ខាង​លើ បាន​រចនា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ឲ្យ​បាញ់​ខ្យល់​កាន់​តែ​ខ្លាំង​ក្នុង​កាប៊ីន​រថយន្ត …

Read More »

ត្រៀម! ឡាន SUV ភ្នែកសាអិថ្មីរបស់ Alfa Romeo នឹងផលិតលក់ឆ្នាំក្រោយនេះហើយ!

បច្ចុប្បន្ន​នេះ រថយន្ត SUV ខ្នាត​តូច​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ដូច​ជា Audi Q3, BMW X1, Cadillac XT4, Infiniti QX30, Jaguar E-Pace, Lexus UX, Mercedes GLA និង Volvo XC40 ជា​ដើម។ ទោះ​បី​ជា Alfa Romeo ហាក់​យឺត​ពេល​បន្តិច​ក្នុង​ការ​បញ្ចេញ SUV ខ្នាត​តូច​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​បាន​បញ្ជាក់​ហើយ​ថា ម៉ូដែល Tonale Concept នឹង​ផលិត​លក់​នៅ​ឆ្នាំ ២០២០ តែម្តង។ បើ​ទោះ​បី​ឥឡូវ​នេះ​វា​ជា​គំរូ​រថយន្ត​ក្តី ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Alfa Romeo បាន​និយាយ​ថា “គោលបំណង​ក្នុង​ការ​នាំ​វា​ចូល​សង្វាក់​ផលិតកម្ម គឺ​មិន​ផ្លាស់ប្តូរ​ឡើយ។ វា​នឹង​មាន​លក់​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ”។ គំរូ​រថយន្ត Alfa Romeo Tonale …

Read More »