Home / Cars (page 250)

Cars

ក្រុមហ៊ុន​ចិន​ចេញ​ឡាន​កង់​ ៦ មិន​បាច់​សួរ​ក៏​ដឹង​ថា​ចម្លង​ Mercedes-Benz G 63

កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Beijing Motor Show ឆ្នាំ​ ២០១៨ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​នា​ថ្ងៃ​ស្អែក​នេះ​ ហើយ​ក្រុមហ៊ុន​ Beijing Auto International Corporation (ហៅ​កាត់ BAIC) ទំនង​ជា​​នឹង​បង្ហាញ​ចេញ​រថយន្ត​កង់​ ៦ ​ ដែល​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ BJ80 របស់​ខ្លួន។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ផ្នែក​មួយ​ចំនួន​ទំនង​ជា​បាន​គំនិត​មក​ពី​ Mercedes-Benz G 63 AMG​ ​ប្រភេទ​កង់​ ៦។ ​រថយន្ត​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ទីតាំង​​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ដោយ​មាន​បំពាក់​នូវ​អំពូល​ភ្លើង​មាន​រាង​មូលៗ។ នៅ​ផ្នែក​ខាង​មុខ​នេះ​ក៏​មាន​នូវ​អំពូល​ LED មួយ​ជួរ​ និង​មាន​ទំពក់​សម្រាប់​សណ្ដោង​ផង​ដែរ។ កញ្ចក់​​ឆ្វេង​ស្ដាំ​មាន​​ក្រូម៉េ​ដោយ​លោហៈ​ភ្លឺ​រលោង​ និង​មាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ដែល​មើល​ទិដ្ឋភាព​បាន​ ៣៦០ ដឺក្រេ​ផង​ដែរ។ ចំណុច​ពិសេស​ដទៃ​ទៀត​រួម​មាន​​កង់​សាគួរ​ទំហំ​ធំ, ភ្លើង​ស៊ីញ៉ូ​ខាង​ក្រោយ​មាន​លាយ​ជា​មួយ​ LED និង​មាន​បំពង់​ស៊ីមាំង​ចំនួន​ ៤។ ខាង​ក្រៅ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ G 63 AMG មែន​ពិត​ ប៉ុន្តែ​បើ​មើល​ផ្នែក​ខាង​ក្នុង​វិញ​ ឃើញ​ថា​ខុស​គ្នា​​ច្រើន​។ …

Read More »

Jaguar Land Rover កំពុងអភិវឌ្ឍប្រព័ន្ធពិសេស អាចឲ្យរថយន្តដឹងស្ថានភាពផ្លូវគ្រប់ជ្រុង

ដោយសារតែ​ការ​ទំនាក់ទំនង និង បច្ចេកវិទ្យា​ចាប់​សញ្ញា​ដ៏​ទំនើប នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ រថយន្ត​អាច​នឹង​ដឹង​ភ្លាមៗ​ថា​មាន​អ្វី​នៅ​ជុំវិញ​ខ្លួន សូម្បី​តែ​មាន​របស់​រារាំង ឬ បាំង ក្នុង​គោលបំណង​ធ្វើ​ឲ្យ​វា​អាច​មើល​ឃើញ​ស្ថានភាព​ផ្លូវ​គ្រប់​ជ្រុង​តែម្តង។ សមត្ថភាព​ដ៏​អស្ចារ្យ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​បើកបរ​ដោយ​ខ្លួនឯង ដែល​កំពុង​ត្រូវ​ក្រុមហ៊ុន Jaguar Land Rover បង្កើត​ឡើង​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​មួយនេះ បាន​ប្រកាស​ថា ខ្លួន​កំពុង​តែ​ដឹកនាំ​គម្រោង​មួយ ដែល​មាន​ឈ្មោះ​ថា Autoplex ដែល​មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​រួម​បញ្ចូល​គ្នា​នៃ​ទំនាក់ទំនង​រវាង “រថយន្ត​ទៅ​រថយន្ត” និង “រថយន្ត​ទៅ​ហេដ្ឋារចនាសម្ព័ន្ធ” ដោយ​ដំណើរការ​ជាមួយ​នឹង​ផែនទី​ដ៏​លម្អិត​បំផុត ដែល​អាច​​ធ្វើ​បច្ចុប្បន្នភាព​តាម​ពេល​វេលា​ជាក់ស្តែង (Real-Time Update) តែម្តង។ ប្រព័ន្ធ​មួយ​នេះ​មិនមែន​ជួយ​បាន​ត្រឹមតែ​ផ្លូវកែង​មើល​គ្នា​មិន​ឃើញ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ផ្លូវ​ប្រសព្វ , ផ្លូវ​រួម​តូច និង រង្វង់​មូល​ក៏​អាច​ជួយ​បាន​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​អាច​ជួយ​អ្នក​រក​កន្លែង​ចត​រថយន្ត​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ បណ្តាញ​អ៊ីនធឺណិត 5G ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ប្រើ​ជាមួយ និង​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ខាង​លើ​ជា​ចាំ​បាច់៕ ប្រភព ៖ motorauthority បញ្ចេញមតិ …

Read More »

ចំណេញលុយមិនចេះតិច បើដឹងល្បិចត្រឡប់កង់ឡាននេះ

​ការ​ត្រឡប់​កង់​រថយន្ត​ជា​វិធី​មួយ​ជួយ​ទប់​ស្កាត់​ការ​សឹក​មិន​ស្មើ​គ្នា​នៃ​​​កង់​រថយន្ត​ និង​ជួយ​ពន្យារ​អាយុ​កាល​របស់​​កង់​ ដែលធ្វើឲ្យ​ម្ចាស់​រថយន្ត​ចំណេញលុយគួរសមដែរ។ ​មាន​ការ​ណែនាំ​ជា​ទូទៅ​ថា​ គួរ​ត្រឡប់​​កង់​រថយន្ត​​រៀង​រាល់​ ៦ ខែ​ម្ដង​ ឬ ពេល​ជិះ​បាន​ ៦ ០០០ ម៉ាយ ឬ ស្មើ​នឹង ៩ ៦៥០ គ.ម។ ការ​ត្រឡប់​កង់​នេះ​ដែរ​ វា​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​ប្រព័ន្ធ​បើក​បរ​របស់​រថយន្ត និង​ប្រភេទ​កង់ ៖ ១. រថយន្ត​ប្រភេទ​ប៉ុង​មួយ​ Front Wheel Drive (វិល​កង់​មុខ) #កង់​មុខ​ ៖ ប្ដូរ​ទៅ​​ខាង​ក្រោយ​ នៅ​ខាង​ដូច​គ្នា (កង់​មុខ​ខាង​ឆ្វេង ប្ដូរ​​ទៅ​ដាក់​នៅ​កង់​ក្រោយ​ខាង​ឆ្វេង​) #កង់​ក្រោយ ៖ ប្ដូរ​ទៅ​ខាង​មុខ​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​ក្រោយ​ខាង​ឆ្វេង​ ប្ដូរ​ទៅ​ដាក់​នៅ​កង់​មុខ​ខាង​ស្ដាំ) ២. រថយន្ត​ប្រភេទ​ប៉ុង​មួយ​ Rear Wheel Drive (វិល​កង់​ក្រោយ) ​#កង់​មុខ​ ៖ ប្ដូរ​ទៅ​ខាង​​ក្រោយ​​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​​មុខ​​ខាង​ឆ្វេង​ …

Read More »

ប្រយ័ត្នផង! រដូវក្ដៅ ទុក​ដប​ទឹក​សុទ្ធ​ក្នុង​ឡាន​ អាច​ឆេះឡាន​​ខ្ទេច (មានវីដេអូ)

អ្នក​បើកបរ​មួយ​ចំនួន​ ​ពិត​ណាស់​ដែល​ធ្លាប់​ទុក​ដប​ទឹក​សុទ្ធ​ចោល​នៅ​ក្នុង​រថយន្ត​ ​ដោយ​គិត​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ ​ការ​រក​ឃើញ​មួយ​បង្ហាញ​ថា​ ​ការ​ទុក​ដប់​ទឹក​សុទ្ធ​ចោល​ក្នុង​រថយន្ត​ ​គឺ​អាច​បង្ក​ជា​អណ្ដាត​ភ្លើង​ដែល​អាច​ឈាន​ដល់​ការ​ឆេះ​រថយន្ត​ទាំង​មូល។ ដប​ទឹក​សុទ្ធ​ ​គឺ​អាច​បង្កើត​ជា​អណ្ដាត​ភ្លើង​ ​ព្រោះ​ទឹក​ក្នុង​ដប​ប្រៀប​បាន​នឹង​កញ្ចក់​កែវ​ពង្រីក​ ​ដែល​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ ​វា​បញ្ចេញ​ពន្លឺ​ដូច​កាំរស្មី​យ៉ាង​ខ្លាំង​ទៅ​ផ្ទៃ​ម្ខាង​ទៀត​ដែល​ងាយ​បង្កើត​ជា​អណ្ដាត​ភ្លើង។ ចំណុច​ខាង​លើ​នេះ​ ​គឺ​សំដៅ​លើ​ដប​ទឹក​សុទ្ធ​ដែល​ត្រូវ​ថ្ងៃ​ផ្ទាល់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ ​គួរ​ណាស់​តែ​កុំ​ដាក់​តែ​ម្ដង​ ​ខណៈ​ពេល​ខ្លះ​កម្ដៅ​ក្នុង​រថយន្ត​ដែល​ចត​ចោល​នោះ​មាន​ដល់​រាប់​សិប​អង្សា​សេ។ លើស​ពី​នេះ​ ​ក្នុង​រថយន្ត​នីមួយៗ​គួរ​ណាស់​តែ​មាន​បំពង​ពន្លត់​អគ្គិភ័យ​ខ្នាត​តូច​ ​សម្រាប់​បង្ការ​ករណី​ណា​មួយ​សម្រាប់​ឡាន​ខ្លួន​ ​ឬ​អាច​ជួយ​អ្នក​ដទៃ​បាន​ទាន់​ពេល៕ បញ្ចេញមតិ comments

Read More »

ចុះអ័ភ្ទកញ្ចក់ ពិបាកមើលផ្លូវ សាកល្បងវិធីនេះ ងាយស្រួលដូចបកចេក (មានវីដេអូ)

អ័ភ្ទ​លើ​កញ្ចក់​រថយន្ត គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រំខាន ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ឬ បើកបរ​នៅ​ពេល​ព្រឹក​ព្រលឹម ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​មើល​ផ្លូវ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​ដ៏​គួរ​ឲ្យ​រំខាន​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​បំផុត ដោយ​ប្រើប្រាស់​ត្រឹមតែ​ដំឡូង​ដែល​មួយ​ផ្លែ​មាន​តម្លៃ​ត្រឹម ៥០០៛ ទៅ ១ ០០០៛ ប៉ុណ្ណោះ។ ដំឡូង មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ ដូច្នេះ​ម្សៅ​នៅ​ក្នុង​ដំឡូង​នឹង​បង្កើត​ស្រទាប់​ដែល​បំបែក​សំណើម​ពី​កញ្ចក់​រថយន្ត។ វិធី​អនុវត្ត៖ យក​ដំឡូង​ល្អ​មួយ​ផ្លែ ប្រើ​ទឹក​លាង​សម្អាត​ឲ្យ​ស្អាត (ជា​ពិសេស​ដី) ទុក​វា​ចោល ឬ ជូត​វា​ឲ្យ​ស្ងួត រួច​កាត់​ជា ២ កំណាត់ (ចិត​សំបក​ចេញ​ពី​មុខ​វា​ផង) យក​ដំឡូង​មក​ដុះ​លើ​កញ្ចក់​រថយន្ត​ផ្នែក​ខាង​ក្នុង ទុក​ចោល​រយៈពេល​ប្រហែល ១៥ នាទី បន្ទាប់​ពី​អនុវត្ត​តាម​វិធី​ខាង​លើ​រួច នោះ​អ័ភ្ទ​នឹង​លែង​មាន​លើ​កញ្ចក់​រថយន្ត​របស់​អ្នក។ ចង់​ដឹង​កាន់​តែ​លម្អិត មក​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ប្រភព ៖ autoblog បញ្ចេញមតិ comments

Read More »