Home / Cars (page 260)

Cars

Subaru ចេញ Concept ថ្មី ទូលាយ និងសុវត្ថិភាព ស័ក្កសមសម្រាប់គ្រួសារសម័យថ្មី

ក្រុមហ៊ុន​រថយន្ត​ជប៉ុន Subaru បាន​ដាក់​បង្ហាញ Concept រថយន្តម៉ូដែល S ដំបូង​បង្អស់​របស់​ខ្លួន នៅ​ឯ​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Motor Show ដែល​ធ្វើ​ឲ្យ​ការ​សម្រាក​លំហែ​ថ្ងៃ​វិស្សមកាល​របស់​គ្រួសារ​សម័យ​ថ្មី​ កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ។ ជា​មួយ​គ្នា​នេះ Concept របស់​ថ្មី​ខាង​លើ បាន​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ប៉ុង ២ Symmetrical AWD និង​ម៉ាស៊ីន​ប្រភេទ Boxer ដែល​បង្កើន​ភាព​ស្រួល​ប្រើ និង សុវត្ថិភាព​ទៀត​ផង។ វា​មាន​ប្រវែង ៤,៧៧ ម៉ែត្រ , ទទឹង ១,៩៣ ម៉ែត្រ និង កម្ពស់ ១,៤៣៥ ម៉ែត្រ ហើយ​អាច​ផ្ទុក​មនុស្ស​ពេញ​វ័យ​បាន ៤ នាក់ រួម​ទាំង​ឥវ៉ាន់​ជា​ច្រើន ជា​មួយ​នឹង​រូបរាង​បែប​ទ្រវែង ប្រភេទ Wagon។ នៅ​ផ្នែក​ខាង​ក្រៅ វា​បាន​បំពាក់​ប៉ាណា និង​មាន​មុខ​យ៉ាង​ទាក់ទាញ។ ចំណែក​ឯ​ផ្នែក​សុវត្ថិភាព​វិញ វា​ក៏​បំពាក់​នូវ​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ដូចជា EyeSight …

Read More »

មកមើលរូបរាងពិត Lexus កូនកាត់ ម៉ូដែល UX ទើបបង្ហាញខ្លួន ស្អាតប្លែកភ្នែកហ្មង!

ក្រុមហ៊ុន Lexus បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ នូវ​រូបរាង ក៏​ដូច​ជា​លក្ខណៈ​សម្បត្តិ​របស់​ម៉ូដែល UX ឆ្នាំ ២០១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ Geneva Motor Show។ Lexus បាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ចំនួន​ពីរ​ប្រភេទ​នៅ​លើ​ម៉ូដែល​ UX រួម​មាន​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​ និង​ម៉ាស៊ីន​ Hybrid។ ម៉ូដែល​ UX 200 មាន​បំពាក់​ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ​​ មាន​ស៊ីឡាំង​ចំនួន​ ៤ ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៦៨ សេះ និង​រត់​ដោយ​រង្វិល​កង់​ខាង​មុខ (Front-Wheel Drive)។ ចំពោះ​ប្រព័ន្ធ​បើកបរ​ All-Wheel Drive មាន​បំពាក់​លើ​​ម៉ូដែល​ UX 250h ដែល​មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង ៤ អម​នឹង​ម៉ូទ័រ​​អគ្គិសនី​មួយ​ ដែល​បង្កើត​កម្លាំង​បាន​ ១៧៦ សេះ។ ត្រកូល​ UX នេះ​ក៏​មាន​ជា​ជម្រើស​​ F-Sport ​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន​ទាំង​ពីរ​ ដោយ​មាន​ប្រើ​ប្រាស់​កង់​ទំហំ​ …

Read More »

ឡានស៊ុយអែតកង់ ៦ ដ៏ចម្លែក សម្រាប់បើក Off-road កម្លាំងខ្លាំងកប់

នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Motor Show ឆ្នាំ ២០១៨ នេះ ពោរពេញ​ទៅ​ដោយ​រថយន្ត​ទំនើបៗ , ស្វ័យប្រវត្តិ និង អគ្គិសនី។ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត Sbarro បាន​បង្ហាញ Concept ម៉ូដែល 4×4+2 យ៉ាង​ចម្លែក មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ Concept រថយន្ត​នេះ​មើល​ទៅ​ពិត​ជា​ចម្លែក​ខ្លាំង ប៉ុន្តែ​វា​ជា​រថយន្ត​កង់ ៦ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បើកបរ​លើ​ផ្លូវ​លំបាក (off-road)។ Sbarro 4×4+2 មាន​រូបរាង​ប្រៀប​ដូច​ទៅ​នឹង រថយន្ត​មក​ពី​សម័យ​ឆ្នាំ ១៩៥០ អីចឹង ខណៈ​វា​មាន​តែ​កញ្ចក់​ខាង​មុខ និង​គ្មាន​កញ្ចក់​ចំហៀង​សង​ខាង​ឡើយ។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ វា​មាន​បំពាក់​កៅអី និង​ចង្កូត​នៃ​រថយន្ត​ប្រណាំង ហើយ​មាន​កៅអី​ក្រោយ​យ៉ាង​ធំ​តែ​មួយ​ប៉ុណ្ណោះ។ បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ខាង​លើ បាន​បង្ហាញ​ថា Concept រថយន្ត​ដ៏​ចម្លែក​នេះ​បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៥,០ លីត្រ មាន​កម្លាំង​រហូត​ដល់​ទៅ ៥៥០ សេះ ហើយ​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៦ វគ្គ។ …

Read More »

មិនចាំថ្ងៃអនាគត Audi ចូលដៃជាមួយ Airbus ផលិតបានរថយន្តហោះ

រថយន្ដ​ហោះ កំពុង​ក្លាយ​ជា​ការ​ចាប់អារម្មណ៍​មួយ​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​វា​ហាក់​ដូច​ជា​ការ​ភ្ញាក់ផ្អើល​មួយ ដែល​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Audi បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​យន្តហោះ Airbus និង​ក្រុមហ៊ុន​រចនា​ម៉ូដ​អ៊ីតាលី Italdesign ដើម្បី​ផលិត និង​ដាក់​បង្ហាញ Concept រថយន្ត​ហោះ Pop.Up Next នៅ​ក្នុង​ពិព័រណ៍​រថយន្ត Geneva Motor Show ។ Pop.Up Next គឺ​ជា​រថយន្ត​ហោះ​ដែល​មាន​ទម្ងន់​ស្រាល​ខ្លាំង​បំផុត ហើយ​ផ្ទុក​មនុស្ស​បាន​តែ ២ នាក់​ប៉ុណ្ណោះ។ ដើម្បី​អាច​ហោះ​ហើរ​បាន រថយន្ត​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​តាម​រចនាសម្ព័ន្ធ​ដូច​ទៅ​នឹង យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) អីចឹង ហើយ​មាន​ស្លាប​ចក្រ​ដល់​ទៅ ៨ ផ្លែ។ ស្លាបចក្រ​និមួយៗ ត្រូវ​បាន​បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី កម្លាំង ២៦ សេះ (២០ គីឡូវ៉ាត់) ដែល​ទទួល​ថាមពល​ពី​កញ្ចប់​ថ្ម​ទំហំ ៧០ គីឡូវ៉ាត់​ម៉ោង។ ការ​រៀបចំ​បែប​នេះ ផ្តល់​ឲ្យ​រថយន្ត​ហោះ​ខាង​លើ មាន​កម្លាំង​សរុប ២១៤ សេះ (១៦០ …

Read More »

Bugatti ចេញម៉ូដែល Chiron Sport តម្លៃថោកបំផុតត្រឹម ៣ លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​បារាំង Bugatti បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ដោយ​បង្ហាញ​ម៉ូដែល Chiron Sport នៅ​ឯ​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Motor Show។ Bugatti Chiron Sport ពណ៌ក្រហម (Italian Red) ដែល​ដាក់​បង្ហាញ​នោះ មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ម៉ាស៊ីន ឬ ដំណើរការ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បាន​កែលំអ​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​ការ​ប្រើ​ចង្កូត និង ភាព​ស្ទុះ។ រថយន្ត​ស្ព័រ​ល្បឿន​លឿន​បំផុត​នេះ មាន​តម្លៃ​លក់ (Base Price) ចាប់​ពី ៣,៣ លាន​ដុល្លារ​នៅ​លើ​ទីផ្សារ​អឺរ៉ុប (មិន​ទាន់​គិត​ពន្ធ) និង​ចាប់​ពី ៣,២៦ លាន​ដុល្លារ នៅ​សហរដ្ឋអាមេរិក បូក​រួម​ទាំង​ថ្លៃ​ពន្ធ , ថ្លៃ​សេវា និង ការ​ដឹក​ជញ្ជូន។ ការ​ចែកចាយ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។ Chiron Sport មាន​ទម្ងន់​ស្រាល​ជាង​ម៉ូដែល Chiron ធម្មតា ១៨ គីឡូក្រាម ដោយសារតែ ការ​ប្រើប្រាស់​កង់​ទម្ងន់​ស្រាល …

Read More »