Home / Cars (page 269)

Cars

ខ្លាំងមែន! Honda CR-V ជាប់ជារថយន្តឆ្នើមប្រចាំឆ្នាំនៅថៃ

រថយន្ត Honda CR-V បាន​ឈ្នះ​ពានរង្វាន់​រថយន្ត​ឆ្នើម​របស់​ប្រទេស​ថៃ​ប្រចាំ​ឆ្នាំ ២០១៧ (2017 Thailand Car of the Year) ដោយ​នាំមុខ​រថយន្ត Toyota Yaris Ativ និង BMW 5 Series។ 2018 Honda CR-V រថយន្ត SUV របស់​ក្រុមហ៊ុន​ជប៉ុន Honda នេះ​ទទួល​បាន​ពិន្ទុ​សរុប ២២៨ ដែល​ផ្តល់​ដោយ​អ្នក​សាកល្បង​រថយន្ត​ជា​ច្រើន​នាក់ មក​ពី​សមាគម​អ្នកកាសែត​រថយន្ត​ថៃ។ ចំណែក​ឯ Toyota Yaris Ativ ទទួល​បាន ១៩២ ពិន្ទុ និង BMW 5 Series ទទួល​បាន ១៥៧ ពិន្ទុ។ សូម​បញ្ជាក់​ថា​រថយន្ត​ដែល​បាន​ចូលរួម​ប្រកួត គឺ​ជា​រថយន្ត​ដែល​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​ថៃ និង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ តុលា …

Read More »

ឡានមេដឹកនាំកូរ៉េខាងជើងជិះ ទោះបែកកង់ក៏អាចបើកល្បឿន ១០០គ.ម ឯតម្លៃវិញញាក់សាច់

យោង​តាម​កាសែត​កូរ៉េខាងត្បូង Chosun បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un បាន​ទិញ​រថយន្ត​ម៉ាក Mercedes-Benz មួយ​គ្រឿង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០១៥។ កាសែត​ខាង​លើ​បញ្ជាក់​ថា រថយន្ត Mercedes-Benz នោះ​គឺ​ម៉ូដែល S600 Pullman Guard ដែល​ជា​រថយន្ត​ការពារ​គ្រាប់ ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង Pyongyang ផ្ទាល់​តែម្ដង។ ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​រាប់​ខែ ក្នុង​ការ​កែច្នៃ​រថយន្ត​តាម​លក្ខណៈ​ជាក់លាក់ ដែល​ផ្តល់​ដោយ​មន្រ្តី​សន្តិសុខ​របស់​កូរ៉េខាងជើង។ រថយន្ត​នេះ​បំពាក់​ដោយ​គ្រឿង​ការពារ​ដ៏​រឹង​មាំ​បំផុត ដែល​អាច​ទប់​ទល់​នឹង​គ្រាប់​កាំភ្លើង , គ្រាប់​កាំភ្លើង​ត្បាល់ និង​សូម្បីតែ​គ្រាប់​មីន​រថក្រោះ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​នៅ​ពេល​រថយន្ត​បែក​កង់ ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ ហើយ​ថែម​ទាំង​មាន​ទូរ​ទឹកកក​ទៀត​ផង។ រថយន្ត​ពាស​ដែក​ខាង​លើ​ត្រូវ​ប្រភព​ឲ្យ​ដឹង​ថា មាន​តម្លៃ​រហូត​ដល់​ទៅ ២ លាន​ដុល្លារ​ឯណោះ។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​​ស៊ីឡាំង​ ១២ ចំណុះ​ ៦,០ លីត្រ​ ដែល​បង្កើត​កម្លាំង​បាន​ ៥៣០ សេះ …

Read More »

មកមើលតម្លៃប្រេងសាំង នៅប្រទេសអាស៊ានទាំង ១០

តម្លៃ​ប្រេង​សាំង​ជា​មធ្យម​នៅ​ជុំវិញ​ពិភពលោក គឺ ១,១៥ ដុល្លារ​ក្នុង​មួយ​លីត្រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មាន​ភាព​ខុស​គ្នា ទៅ​តាម​បណ្តា​ប្រទេស​និមួយៗ។ តាម​ក្បួន​ទូទៅ បណ្តា​ប្រទេស​អ្នក​មាន គឺ​មាន​តម្លៃ​ប្រេង​សាំង​ខ្ពស់ ខណៈ​បណ្តា​ប្រទេស​ក្រីក្រ រួមទាំង​ប្រទេស​ផលិត និង នាំ​ចេញ​ប្រេង​មាន​តម្លៃ​ទាប។ (រូបតំណាង) យ៉ាង​ណា​ក៏​ដោយ មាន​ករណី​លើកលែង​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ប៉ុន្តែ​បែរ​ជា​មាន​តម្លៃ​ប្រេងសាំង​ទាប​ទៅ​វិញ។ ភាព​ខុស​គ្នា​នៃ​តម្លៃ​ប្រេង​សាំង គឺ ដោយសារតែ​ពន្ធ និង ឧបត្ថម្ភធន​ផ្សេងៗ​សម្រាប់​ប្រេង​សាំង។ ប្រទេស​ទាំង​អស់​អាច​ទទួល​បាន​តម្លៃ​ប្រេង​សាំង​ដូច​គ្នា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ដោយសារតែ​ការ​ដាក់​ពន្ធ​ផ្សេងៗ​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​លក់​រាយ​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ៕ ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​ប្រេង​សាំង​នៅ​ប្រទេស​អាស៊ាន​ទាំង ១០ គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែ មីនា ឆ្នាំ ២០១៨៖ ១) សិង្ហបុរី៖ តម្លៃ ១,៥៩ ដុល្លារ​ក្នុង​មួយ​លីត្រ ២) ឡាវ៖ តម្លៃ ១,២៣ ដុល្លារ​ក្នុង​មួយ​លីត្រ ៣) ថៃ៖ តម្លៃ ១,១១ ដុល្លារ​ក្នុង​មួយ​លីត្រ …

Read More »

គយ​កម្ពុជា​ ​គ្រោង​ដំឡើង​ពន្ធ​ឡាន​មួយ​ទឹក​ ​ខណៈ​ឡាន​ថ្មី​នាំ​ចូល​លែង​គិត​ពន្ធ

យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​បណ្ឌិត​ ​គុណ ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​មិន​ហាម​ឃាត់​ចំពោះ​ ​ការនាំចូល​រថយន្ត​មួយទឹក​នោះ​ទេ​ ​ប៉ុន្តែ​គ្រោង​នឹង​ដាក់​បន្ទុក​ខ្លះៗ​បន្ថែម​ ​ទៅ​លើ​រថយន្ត​ចាស់​ជ្រុល​ពេក​ ​ពោល​គឺ​រថយន្ត​ដែល​ផលិត​ក្រោម​ឆ្នាំ​ ​២០០០​ ​ដើម្បី​កុំ​ឲ្យ​បន្ត​នាំ​ចូល​ទៀត​ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ប្រឈម​ចំពោះ​បញ្ហា​សុវត្ថិភាព។ Camry ឆ្នាំ ១៩៩៩ ប្រតិភូ​រាជរដ្ឋាភិបាល​ដដែល​នៅ​បញ្ជាក់​ថា​ ​“រាជរដ្ឋាភិបាល​លើក​ទឹកចិត្ត​ឲ្យ​នាំ​ចូល​រថយន្ត​ប្រភេទ​ថ្មី​ ​ជា​ពិសេស​បន្ធូរបន្ថយ​ពន្ធ​ ​៥០% ចំពោះ​ការ​នាំ​ចូល​បំណែក​រថយន្ត​យក​មក​បង្គំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​បច្ចុប្បន្ន​ការ​នាំចូល​រថយន្ត​ថ្មី​ ​មាន​ការ​លើកទឹកចិត្ត​ជា​ច្រើន​ទម្រង់​ទាំង​ការ​ដំឡើង​រថយន្ត​ថ្មី​បន្ធូរបន្ថយ​ពន្ធ​ ​៥០%​ ​ខណៈ​ការ​នាំ​ចូល​រថយន្ត​ថ្មី​ពី​ប្រទេស​សមាជិក​អាស៊ាន​ពន្ធ​គយ​នឹង​ស្មើ​សូន្យ​ ​ស្របតាម​ទីផ្សារ​ ​និង​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អាស៊ាន។ ដោយ​ឡែក​ចំពោះ​កាលបរិច្ឆេទ​នៃ​ដំណើរការ​លែង​យក​ពន្ធ​នាំ​ចូល​រថយន្ត​ផលិត​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ចូល​ទីផ្សារ​កម្ពុជា​ ​គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​នោះ​ទេ​ ​ខណៈ​បច្ចុប្បន្ន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មាន​តែ​វៀតណាម​ ​និង​ថៃ​ប៉ុណ្ណោះ​ដែល​ផ្ដើម​អនុវត្ត​កាតព្វកិច្ច​នេះ៕ ថៃ​ ​និង​វៀតណាម​ ​រួម​ដៃ​គ្នា​លក់​ឡាន​មិន​គិត​ពន្ធ ទិដ្ឋភាព​ឡាន​រាប់ពាន់គ្រឿង​ដាក់ហាលថ្ងៃ​ ដែល​នាំ​ចូល​ពី​ថៃ​ទៅ​វៀតណាម​ មិន​គិត​ពន្ធ​ មើល​តម្លៃ​ឡាន​ Honda ​នៅ​វៀតណាម​ នាំ​ចូល​ពី​ថៃ​​មិន​គិត​ពន្ធ​ ​ឡាន​នាំ​ចូល​ពី​ជប៉ុន​ទៅ​វៀតណាម​ នឹង​លែង​យក​ពន្ធ​ ក្នុង​ពេល​ឆាប់ៗ ប្រភព៖ DAP បញ្ចេញមតិ …

Read More »

Lexus LX470 ឆ្នាំ២០០១ ជិះទើបតែបានជាង ១ពាន់គ.ម ដាក់លក់ថ្លៃជាង LX570 ឆ្នាំ២០១៨ ទៀត!

រថយន្ត​ចាស់​ដែល​មាន​ចម្ងាយ​បើកបរ​តិច និង​ស្ថិត​នៅ​ក្នុង​សភាព​ថ្មី ពិត​ជា​កម្រ​មាន​ណាស់។ ផ្ទុយ​ទៅ​វិញ រថយន្ត Lexus ម៉ូដែល LX470 ស៊េរី​ឆ្នាំ ២០០១ មួយ​គ្រឿង ដែល​ប្រើ​ទើប​តែ​បាន​ចម្ងាយ ១ ០៤៣ ម៉ាយ (១ ៦៧៨ គីឡូម៉ែត្រ) ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៣៩ ០០០ ដុល្លារ​ឯណោះ ពោល​គឺ​ថ្លៃ​ជាង ម៉ូដែល LX570 ស៊េរី​ឆ្នាំ ២០១៨ ទៅ​ទៀត ដែល​វា​មាន​តម្លៃ​ត្រឹម ១០០ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស។ អ្វី​គ្រប់​យ៉ាង​នៅ​លើ Lexus LX470 នេះ មើល​ទៅ​ស្រស់​ស្អាត ខណៈ​ប៊ូតុង​ប្លាស្ទិក​នៅ​លើ​ផ្ទៃ​តាប្លូ​មាន​សភាព​ថ្មី​ស្រឡាង​តែម្តង ហាក់​បី​ដូច​ជា​មិន​ធ្លាប់​បាន​ប្រើ​ពី​មុន​មក​អីចឹង។ អ្នក​លក់​រថយន្ត SUV ខាង​លើ បាន​រៀបរាប់​ដំណើរ​រឿង និង​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ត្រូវ​គេ​ប្រើ​តិច​បំផុត​បែប​នេះ​ថា វា​ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​កន្លែង​លក់​រថយន្ត Lexus មួយ​កន្លែង កាល​ពី​ឆ្នាំ ២០០១ មុន​ពេល​រថយន្ត​ត្រូវ​ដឹក​ទៅ​ឲ្យ​ម្ចាស់​វា។ …

Read More »