Home / Cars (page 270)

Cars

ឡាន​ Honda ​ស៊េរី​ថ្មី បើក​ ១០០ គីឡូ​ដី ​ស៊ីសាំង​ត្រឹម​ ៥,១ លីត្រ​ប៉ុណ្ណោះ​

​​រថយន្ត​ Honda Insight ស៊េរី​ឆ្នាំ​ ២០១៩ កំណត់​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ New York Auto Show ​នៅ​អំឡុង​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​​ដោយ​សារ​រំភើប​នឹង​សមត្ថភាព​របស់​​រថយន្ត​ស៊េរី​ថ្មី Honda បាន​បង្ហាញ​ចេញ​រូបរាង​​រថយន្ត​នេះ​មុន​​ការ​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ។ រូបរាង​របស់​ Insight ស៊េរី​ថ្មី ពិត​ជា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ Honda Civic និង Honda Accord ហើយ​តម្លៃ​របស់​វា​ក៏​នឹង​ស្ថិត​នៅ​ចន្លោះ​ម៉ូដែល​ទាំង​ពីរ​នេះ​ដែរ។ រថយន្ត​នេះ​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ Hybrid ដែល​មាន​​ម៉ាស៊ីន​ធម្មតា​ស៊ីឡាំង​ ៤ ចំណុះ​ ១,៥ លីត្រ​ អម​ជា​មួយ​​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ បង្កើត​កម្លាំង​បាន​ ១៥១ សេះ ដែល​​ខ្លាំង​ជាង​ Toyota Prius និង Hyundai Ioniq។ គួប​ផ្សំ​នឹង​​តួ​ខ្លួន​ដែល​មាន​ទម្ងន់​ស្រាល​ ធ្វើ​ឲ្យ​រថយន្ត​ Honda ជំនាន់​ចុង​ក្រោយ​នេះ​សន្សំសំចៃ​​ប្រេង​ឥន្ធនៈ​បាន​ល្អ​បំផុត​ ដោយ​ចំពោះ​ការ​បើកបរ​នៅ​ទីក្រុង​ចម្ងាយ​ ១០០ គីឡូ​ម៉ែត្រ​​ប្រើ​ប្រេង​ឥន្ធនៈ​ត្រឹម​តែ​ ​៥,១ លីត្រ​ប៉ុណ្ណោះ។ …

Read More »

ចេញហើយ! Toyota RAV4 ស៊េរី ២០១៩ រាងអេមជាងមុនដាច់!

ក្រុមហ៊ុន Toyota បាន​បង្ហាញ​រថយន្ត RAV4 ម៉ូដែល​ថ្មី ជំនាន់​ទី ៥ របស់​ខ្លួន នៅ​ឯ​កម្មវិធី​ពិព័រណ៍​រថយន្ត New York Auto Show ឆ្នាំ ២០១៨ ដែល​មាន​រូបរាង​កាន់​តែ​ស្រស់​ស្អាត និង​ហំ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ជំនាន់​មុន​របស់​វា។ អ្វី​ដែល​សំខាន់​នោះ​គឺ រថយន្ត Toyota RAV4 ស៊េរី​ឆ្នាំ ២០១៩ នេះ បាន​ផលិត​ឡើង​នៅ​លើ​គ្រោងឆ្អឹង​ថ្មី TNGA (Toyota New Global Architecture) ដែល​ធ្វើ​ឲ្យ​វា​ធំ​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា ប្រវែង និង​កម្ពស់​សរុប គឺ ធ្លាក់​ចុះ​បន្តិចបន្តួច។ ក្រុមហ៊ុន Toyota បាន​អះអាង​ថា រថយន្ត RAV4 ថ្មី​នេះ មាន​ភាព​រឹងមាំ​ជាង​មុន​ដល់​ទៅ ៥៧ ភាគរយ។ វា​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​សាំង​ចំណុះ …

Read More »

ភ្នំពេញ​ ​នឹង​មាន​រោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ពេល​ឆាប់ៗ

យោង​តាម​ការ​ជូន​ដំណឹង​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ ​INTERNATIONAL VCV INDUSTRY CO., LTD​ ​ដើម្បី​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ ទីតាំង​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​របស់​ ​ក្រុមហ៊ុន​ ​INTERNATIONAL VCV INDUSTRY CO., LTD​ ​មាន​ទីតាំង​ ​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​បែក​ក្អម (អតីត​ភូម​ទឹកថ្លា សង្កាត់​ទឹកថ្លា) ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,០៧លានដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៨២០កន្លែង។ រូបតំណាង រូបតំណាង ទន្ទឹម​គម្រោង​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​នៅ​ភ្នំពេញ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ ​“HYUNDAI MAO LEGACY CO., LTD.”:គម្រោង​កសិ-ឧស្សាហកម្ម តាម​រូបភាព​កិច្ចសន្យា-ផ្គត់ផ្គង់ កសិផល “Contract Farming” និង​បង្កើត​រោងចក្រ​វេច​ខ្ចប់-កែច្នៃ​ផ្លែ​ឈើ​នាំ​ចេញ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ភូមិទី១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច …

Read More »

Cadillac បញ្ចេញ SUV ខ្នាតតូចដំបូងបង្អស់ តម្លៃជាង ៣ ម៉ឺនដុល្លារ

នៅ​មុន​ថ្ងៃ​ពិព័រណ៍​រថយន្ដ​ញូវយ៉ក​ឆ្នាំ ២០១៨ (2018 New York Auto Show) ក្រុមហ៊ុន​រថយន្ត​អាមេរិក Cadillac បាន​ដាក់​បង្ហាញ​រថយន្ត SUV ខ្នាត​តូច​ប្រភេទ​ថ្មី​មួយ​ទៀត ទៅ​ក្នុង​ត្រកូល​រថយន្ត​ប្រណីត​ជាច្រើន​ប្រភេទ​របស់​ខ្លួន។ រថយន្ត​តួ​ខ្ពស់​ខ្នាត​តូច (Campact SUV) ដំបូង​បង្អស់​របស់ Cadillac នោះ​គឺ​ម៉ូដែល XT4។ វា​នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ២៣៧ សេះ ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៩ វគ្គ និង ប្រព័ន្ធ​ប៊ូម Active Sport Suspension ផង​ដែរ។ XT4 ផលិត​ឡើង​នៅ​លើ​គ្រោង​ឆ្អឹង​ដែល Cadillac ហៅថា “all-new Compact SUV Architecture”។ វា​មាន​ចំនួន ៣ ជម្រើស …

Read More »

នេះនែក! កម្រិតស៊ីសាំង Lexus UX ទាំងប្រើម៉ាស៊ីនសាំង និង ម៉ាស៊ីន Hybrid

រថយន្ត​ប្រភេទ SUV ខ្នាត​តូច​ដ៏​ប្រណីត​របស់​ក្រុមហ៊ុន Lexus ម៉ូដែល UX ស៊េរី​ឆ្នាំ ២០១៩ កំពុង​រង់ចាំ​បង្ហាញ​ខ្លួន នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត 2018 New York International Auto Show ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ មីនា ដល់ ថ្ងៃ​ទី ០៨ ខែ មេសា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ លោក Chica Kako អគ្គនាយក​ក្រុមហ៊ុន Lexus បាន​ថ្លែង​ថា “រថយន្ត Lexus UX ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​រុករក​ទីក្រុង​សម័យ​ទំនើប ដែល​ស្វែងរក​ការ​បើកបរ​បែប​ទាន់​សម័យ”។ UX ត្រូវ​បាន​ផលិត​ឡើង​នៅ​លើ​គ្រោង​ឆ្អឹង​ថ្មី ហៅថា GA-C (Global Architecture – Compact) ដែល​មាន​នៅ​លើ​រថយន្ត Toyota Prius, …

Read More »