Home / Cars (page 271)

Cars

អ្នកមានឡាន​ Rolls-Royceជិះ ភាគច្រើនមានអាយុ ៤៥ ឆ្នាំឡើងទៅ

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​​សារព័ត៌មាន​ Bloomberg លោក​ Torsten Müller-Ötvös ដែល​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Rolls-Royce បាន​បង្ហាញ​​ថា​អ្នក​ដែល​មាន​រថយន្ត​ Rolls-Royce ជិះ ជា​មធ្យម​មាន​អាយុ​ ៤៥ ឆ្នាំ។ ​តួ​លេខ​នៃ​អាយុ​នេះ​មាន​ការ​ថយ​ចុះ ១១ ឆ្នាំ បើ​ធៀប​នឹង​កាល​ពី​ ៧ ឆ្នាំ​មុន។ អតិថិជន​របស់​ Rolls-Royce គឺ​ក្មេង​ជាង​អតិថិជន​របស់​ម៉ាក​រថយន្ត​ប្រណិត​ដទៃ​ទៀត​ ដោយ​តាម​ការ​សិក្សា​របស់​​ Kelly Blue Book បាន​បង្ហាញ​ថា​អតិថិជន​ BMW ជា​មធ្យម​មាន​អាយុ​ ៥០ ឆ្នាំ ខណៈ​អតិថិជន​របស់​ Mercedes-Benz មាន​អាយុ​ ៥១ ឆ្នាំ និង​អតិថិជន​ Bentley ជា​មធ្យម​មាន​វ័យ​ ៥៦,២ ឆ្នាំ។ ការ​ថយ​ចុះ​នៃ​វ័យ​អតិថិជន​របស់​ Rolls-Royce គឺ​ដោយ​សារ​​តែ​មហាសេដ្ឋី​ដែល​មាន​បាន​​តាម​រយៈ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ មាន​ចំនួន​កើន​ឡើង។ លោក​ Torsten Müller-Ötvös បាន​និយាយ​ដូច​នេះ​ថា ៖ …

Read More »

ស្រឡាំងកាំង! ពេល​ដឹង​តម្លៃ​អាគុប​ឆ្នាំ ២០១៨ ម៉ាស៊ីន​ ១២៥ សេសេ លក់នៅវៀតណាម

ម៉ូតូ​អាគុប​ស៊េរី​ឆ្នាំ​មាន​ម៉ាស៊ីន​ ១២៥ សេសេ បាន​បង្ហាញ​មុខ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នៅ​ប្រទេស​ថៃ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ខណៈ​នេះ​អាគុប​ ១២៥ សេសេ បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ជា​មួយ​តម្លៃ​ថ្លៃ​កប់​ លើស​ម៉ូតូ​អាគុប​ដទៃ​ទៀត។ ត្បិត​ថា​ជា​ស៊េរី​ថ្មី​មែន​ ប៉ុន្តែ​អាគុប​ ១២៥ សេសេ នៅ​មាន​រក្សា​រចនាបថ​បុរាណ​ខ្លះៗ​ដោយ​អំពូល​ខាង​មុខ​មាន​រាង​មូល ប៉ុន្តែ​​​មាន​លាយ​ឡំ​នឹង​ភាព​ទាន់​សម័យ​​​ដូច​ជា​ការ​ប្ដូរ​មក​​​ប្រើ​អំពូល​ប្រភេទ​ LED ជា​ដើម។ ចំណុច​គួរ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​គឺ​កុងទ័រ​ឌីជីថល​កូន​កាត់​, កែប​ស្រោប​ដោយ​សារធាតុ​ស្បែក​គុណភាព​ខ្ពស់ និង​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​សោ​ Smart Key ដូច​ជា​ម៉ូតូ​ Honda PCX និង Honda Click ស៊េរី​ចុង​ក្រោយ​ដែរ។ តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ចូល​ម៉ូតូ​នេះ​មក​លក់​នៅ​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ Super Cub 125 នេះ​លក់​នៅ​ប្រទេស​ថៃ​ដោយ​មាន​ចំនួន​កំណត់​ ហើយ​អតិថិជន​​ម្នាក់ៗ​អាច​ទិញ​បាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។ តម្លៃ​ Super Cub 125 លក់​នៅ​ប្រទេស​វៀតណាម​គឺ​ប្រមាណ​ ៤ ៣០០ ដុល្លារ។ ចំណែក​នៅ​ប្រទេស​ថៃ​វិញ​ ម៉ូតូ​បុរាណ​លាយ​ទំនើប​នេះ​មាន​តម្លៃ​ប្រមាណ​ ២ ៧០០ ដុល្លារ។ …

Read More »

ទំនើបកប់! Audi E-Tron ប្រើកាមេរ៉ាជំនួសកញ្ចក់ចំហៀង ហើយបង្ហាញរូបភាព នៅខាងក្នុងឡាន (វីដេអូ)

Audi E-Tron មិន​ត្រឹមតែ​ជា​រថយន្ត​អគ្គិសនី​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន Audi ឡើយ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​រថយន្ត​ដំបូង​បង្អស់ ដែល​ប្រើ​កាមេរ៉ា​ជំនួស​ឲ្យ​កញ្ចក់​ចំហៀង។ ក្រុមហ៊ុន Audi បាន​ហៅ​វា​ថា Audi Virtual Mirror ដោយ​បំពាក់​កាមេរ៉ា​តូចៗ​ចំនួន ២ គ្រាប់​នៅ​ត្រង់​កន្លែង​កញ្ចក់​ចំហៀង ហើយ​បង្ហាញ​រូបភាព​ស្តែងៗ​យ៉ាង​ច្បាស់ នៅ​លើ​អេក្រង់​តូច​ចំនួន ២ ក្បែរ​ដៃ​ទ្វា​រថយន្ត​ទាំង​សង​ខាង​តែម្តង។ ទោះ​បី​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ បទប្បញ្ញត្តិ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្រើ​កាមេរ៉ា​ជំនួស​ឲ្យ​កញ្ចក់​ចំហៀង​បែប​នេះ​នៅ​លើ​ផ្លូវ​ឡើយ។ សូម​បញ្ជាក់​ថា រថយន្ត​អគ្គិសនី Audi E-Tron នឹង​បំពាក់​ថ្ម​ទំហំ ៩៥ គីឡូវ៉ាត់​ម៉ោង ព្រម​ទាំង​ម៉ូទ័រ​អគ្គិសនី​មួយ​នៅ​ភ្លៅ​កង់​មុខ និង ម៉ូទ័រ​អគ្គិសនី​ពីរ​ទៀត​នៅ​ភ្លៅ​កង់​ក្រោយ។ ទាំង​អស់​នេះ​នឹង​បង្កើត​កម្លាំង​បាន​សរុប ៤២៩ សេះ ខណៈ​រថយន្ត​តួ​ខ្ពស់​ប្រភេទ SUV នេះ​នឹង​អាច​បើកបរ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ថ្ម​ពេញ​ម្តង៕ ចង់​ដឹង​ថា​រថយន្ត Audi E-Tron ទំនើប​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖ ប្រភព ៖ carscoops បញ្ចេញមតិ …

Read More »

Bugatti Divo ថ្មី ផលិតតែ៤០គ្រឿង ឯតម្លៃលក់វិញ ៥លានដុល្លារមិនទាន់គិតពន្ធ

បន្ទាប់​ពី​បាន​បង្ហាញ​ម៉ូដែល Chiron Sport កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ឥឡូវ​នេះ​ក្រុមហ៊ុន​រថយន្ត​ស្ព័រ​បារាំង Bugatti បាន​បង្ហាញ​ម៉ូដែល​ពិសេស និង​ផលិត​មាន​កំណត់​មួយ​ទៀត ដោយ​ឲ្យ​ឈ្មោះ​ថា Chiron Divo។ រថយន្ត Bugatti Chiron Divo ឈ្មោះ​របស់​រថយន្ត​នេះ​ត្រូវ​បាន​ដាក់​តាម​អ្នក​ប្រណាំង​រថយន្ត​បារាំង Albert Divo ដែល​បាន​ឈ្នះ​ការ​ប្រណាំង Targa Florio ចំនួន ២ ដង​សម្រាប់​ក្រុមហ៊ុន Bugatti នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩២០។ រថយន្ត Bugatti Chiron Divo នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ នៅ​ក្នុង​រដ្ឋ California នា​ថ្ងៃ​ទី ២៤ ខែ សីហា ខាង​មុខ។ សូម​បញ្ជាក់​ថា Chiron Divo មាន​ទម្ងន់​ស្រាល​ជាង Chiron Sport មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​បំពាក់​កាង ដែល​អាច​កាត់​ខ្យល់​មួយ​ចំនួន​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា រថយន្ត​ស្ព័រ​កំពូល​ល្បឿន …

Read More »

ឡាន​ Prius សាក​ភ្លើង​បាន​ លក់​នៅ​ខ្មែរ​តម្លៃ​ប៉ុណ្ណេះ ល្មម​ទិញ​អត់?

Toyota Prius Plug-in គឺ​ជា​ប្រភេទ​រថយន្ត​ដែល​​មាន​​ប្រើ​អាគុយ​​ធំ​ជាង​រថយន្ត Prius ​ធម្មតា​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​អាច​បើកបរ​ក្នុង EV Mode (បើក​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ) បាន​ចម្ងាយ​ឆ្ងាយ។ បច្ចុប្បន្ន​រថយន្ត​ប្រភេទ​នេះ​ក៏​មាន​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​​មាន​ជា​ស៊េរី​ឆ្នាំ ២០១២។ អាគុយ​របស់​រថយន្ត​ Prius ​ប្រភេទ​នេះ ​សម្រាប់​ស៊េរី​ឆ្នាំ ២០១២ គឺ​អាច​បើកបរ​បាន​ចម្ងាយ​​រហូត​ដល់ ២០ គីឡូម៉ែត្រ​​ដោយ​មិន​ចំណាយ​ប្រេង​ឥន្ធនៈ ដោយ​អាច​បើកបរ​នៅ​ល្បឿន​ដល់ ១០០ គ/ម/ម៉។ អាគុយ​នេះ​អាច​សាក​បញ្ចូល​ថ្ម​តាម​រយៈ​ឌុយ​ភ្លើង​នៅ​តាម​​ផ្ទះ ដោយ​ចំណាយ​ពេល​ ១ ម៉ោង​ដើម្បី​សាក​ឲ្យ​ពេញ ហើយ​​ក៏​អាច​បញ្ចូល​ថាមពល​តាម​ការ​ជាន់​ហ្វ្រាំង​នៃ​រថយន្ត​ដូច​ជា​​រថយន្ត​ Prius ធម្មតា​ដែរ។ ក្រៅ​ពី​មាន​ចំណុច​ពិសេស​ត្រង់​អាគុយ​ធំ និង​អាច​សាក​ថ្ម​​តាម​ឌុយ​ភ្លើង​បាន លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ Prius Plug-in នេះ​គឺ​ដូច​គ្នា​នឹង​រថយន្ត​ Prius ធម្មតា​ដែរ ដោយ​សម្រាប់​ស៊េរី​ឆ្នាំ​ ២០១២ មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ស៊ីឡាំង ៤ ចំណុះ ១,៨ លីត្រ កម្លាំង ៩៨ សេះ អម​ដោយ​ម៉ូទ័រ​អគ្គិសនី។ …

Read More »