Home / Cars (page 272)

Cars

អ្នកជិះ Prius កំពុងបើកសុខៗ ច្រឡំចុចប៊ូតុង Power ដឹងអត់មានអ្វីកើតឡើង?

បច្ចុប្បន្ន​នេះ​រថយន្ត​ស្ទើរ​គ្រប់​ស៊េរី​ទៅ​ហើយ ដែល​បាន​បំពាក់​ប៊ូតុង​បញ្ឆេះ-ពន្លត់​ម៉ាស៊ីន (Start/Stop ឬ Power) ជាក់ស្តែង​ដូច​ជា​រថយន្ត Toyota Prius ដែល​មនុស្ស​​ជាច្រើន​កំពុង​និយម​ជិះ​​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ប្រហែល​ជា​មាន​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​រថយន្ត​នេះ​មួយ​ចំនួន ធ្លាប់​ងឿង​ឆ្ងល់​ហើយ​ថា តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង ប្រសិន​បើ​​ចុច​ប៊ូតុង Power ខណៈ​ពេល​កំពុង​បើកបរ​នៅ​លើ​ដង​ផ្លូវ? ជា​ការ​ពិត​ណាស់ វា​ជា​មន្ទិល​សង្ស័យ​មួយ ដែល​ស្ទើរតែ​គ្មាន​អ្នក​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ ឬ​ហានិភ័យ​ដល់​រថយន្ត។ ប្រិយមិត្ត​នឹង​អស់​ការ​សង្ស័យ​បន្ទាប់​ពី​បាន​អាន​ការ​បក​ស្រាយ​ខាង​ក្រោម៖ ប្រសិន​បើ​អ្នក​ច្រឡំ​ដៃ ឬ ចុច​ប៊ូតុង Power ដោយ​អចេតនា ខណៈ​ពេល​រថយន្ត​កំពុង​បើកបរ នោះ​រថយន្ត​នឹង​លោត​ចូល “ACC mode” ហើយ​ប្តូរ​លេខ​ទៅ “N” ដោយ​ស្វ័យប្រវត្តិ​មួយ​រំពេច។ សូម​បញ្ជាក់​ថា “ACC ឬ ACCESSORY mode” គឺ​ជា​ទីតាំង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​អាច​ប្រើប្រាស់ វិទ្យុ , ផ្លិត​ទឹក និង មុខងារ​ផ្សេងៗ​ទៀត ខណៈ​ម៉ាស៊ីន​រថយន្ត​រលត់។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ក្នុង​ករណី​ចាំ​បាច់ ដែល​អ្នក​ត្រូវ​ការ​បិទ​ប្រព័ន្ធ …

Read More »

រថយន្ត​ដែល​បើក​ ១០០ គីឡូម៉ែត្រ​ ​ស៊ីសាំង​​ត្រឹម​ ៥ លីត្រ

រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​តិច​បំផុត​ នរណាៗ​ក៏​ពេញ​ចិត្ត​ដែរ​ ដោយ​សារ​វា​អាច​សន្សំសំចៃ​ថវិកា​បាន​មួយ​ចំណែក។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​រថយន្ត​ដែល​ប្រើ​ប្រេង​ឥន្ធនៈ​អស់​ខ្ទង់​ ៥ លីត្រ ឬ តិច​ជាង​នេះ​​ ចំពោះ​ការ​បើកបរ​ចម្ងាយ​ត្រូវ​ ១០០ គីឡូម៉ែត្រ៖ # Toyota Aygo ឆ្នាំ​ ២០១៨ ៖ ជា​មធ្យម​ប្រើ​ប្រេង​ឥន្ធនៈ​ ៣,៩ លីត្រ # Hyundai Ioniq Blue ឆ្នាំ​ ២០១៨ ៖ ជា​មធ្យម​ប្រើ​ប្រេង​ឥន្ធនៈ​ ៤,៩ លីត្រ​ # Toyota Prius ប្រភេទ​ Eco ឆ្នាំ​ ២០១៨ ៖ ជា​មធ្យម​ ៥ លីត្រ​ ​# Hyundai Ioniq ឆ្នាំ​ ២០១៨ ៖ ជា​មធ្យម​ ៥,១ លីត្រ …

Read More »

ឡាន​ Mazda CX-5 ផ្លាក​លេខ​ស្អាត​ ដាក់​លក់​យក​ចំណេញ​មួយ​ទ្វេ​ជា​ពីរ​

ម្ចាស់​រថយន្ត​ Mazda CX-5 ស៊េរី​ថ្មី​​នៅ​វៀតណាម​មួយ​រូប​ បាន​ប្រកាស​ដាក់​លក់​រថយន្ត​របស់​ខ្លួន​លើ​អនឡាញ​ ក្នុង​តម្លៃ​ដែល​លើស​តម្លៃ​ដើម​ពីរ​ដង​ ដោយ​សារ​មាន​ផ្លាក​លេខ​ស្អាត​បំផុត។ រថយន្ត​ CX-5 ដែល​ទើប​បាន​ផ្លាក​លេខ​ 51G- 555.55 ក្ដៅ​ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ ១០៥ ០០០ ដុល្លារ ស្រប​ពេល​ដែល​តម្លៃ​​ធម្មតា​មាន​ត្រឹម​ជាង​ ៤៤ ០០០ ដុល្លារ​ (តម្លៃ​លើ​ទីផ្សារ​វៀតណាម) ប៉ុណ្ណោះ។ រថយន្ត​ដែល​ដាក់​លក់​នេះ​ទើប​បើកបរ​បាន​ចម្ងាយ​ជិត​ ៦០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​រថយន្ត​ផ្លាក​លេខ​ពិសេស​ត្រូវ​បាន​គេ​ដាក់​លក់​យក​ចំណេញ​ទ្វេ​មួយ​ជា​ពីរ​នោះ​ ព្រោះ​កន្លង​មក​ធ្លាប់​មាន​អ្នក​ហ៊ាន​ចំណាយ​ទិញ​រថយន្ត​ផ្លាក​លេខ​ពិសេស​ៗ​ក្នុង​តម្លៃ​ខ្ពស់​បំផុត៕ ប្រភព ៖ Autozone VN បញ្ចេញមតិ comments

Read More »

Mazda បើករោងចក្រផលិតរថយន្តទំនើប និងធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេសវៀតណាម

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Mazda កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​បើក​ដំណើរការ​រោងចក្រ​ផលិតកម្ម​ដ៏​ធំ និង​ទំនើប​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​វៀតណាម។ រោងចក្រ​នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Mazda និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក Truong Hai Auto (Thaco) ដែល​នឹង​ផលិត​រថយន្ត Mazda សម្រាប់​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់។ យោង​តាម​ប្រធាន​ក្រុមហ៊ុន Thaco លោក Tran Ba Duong បាន​ឲ្យ​ដឹង​ថា រោងចក្រ​ខាង​លើ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច Chu Lai Open Economic Zone នៅ​ខេត្ត Quang Nam ហើយ​ជា​រោងចក្រ​ធំ និង​ទំនើប​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​ជប៉ុន​មាន​គុណភាព​ខ្ពស់ ចំនួន ១០០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​ចំណាយ​ប្រមាណ ១២ ទ្រីលាន​ដុង ឬ​ស្មើ​នឹង ៥២៦,៨ លាន​ដុល្លារ​អាមេរិក។ ប្រធាន​ក្រុមហ៊ុន Thaco លោក Tran …

Read More »

ខ្លាំងមែន! Honda CR-V ជាប់ជារថយន្តឆ្នើមប្រចាំឆ្នាំនៅថៃ

រថយន្ត Honda CR-V បាន​ឈ្នះ​ពានរង្វាន់​រថយន្ត​ឆ្នើម​របស់​ប្រទេស​ថៃ​ប្រចាំ​ឆ្នាំ ២០១៧ (2017 Thailand Car of the Year) ដោយ​នាំមុខ​រថយន្ត Toyota Yaris Ativ និង BMW 5 Series។ 2018 Honda CR-V រថយន្ត SUV របស់​ក្រុមហ៊ុន​ជប៉ុន Honda នេះ​ទទួល​បាន​ពិន្ទុ​សរុប ២២៨ ដែល​ផ្តល់​ដោយ​អ្នក​សាកល្បង​រថយន្ត​ជា​ច្រើន​នាក់ មក​ពី​សមាគម​អ្នកកាសែត​រថយន្ត​ថៃ។ ចំណែក​ឯ Toyota Yaris Ativ ទទួល​បាន ១៩២ ពិន្ទុ និង BMW 5 Series ទទួល​បាន ១៥៧ ពិន្ទុ។ សូម​បញ្ជាក់​ថា​រថយន្ត​ដែល​បាន​ចូលរួម​ប្រកួត គឺ​ជា​រថយន្ត​ដែល​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​ថៃ និង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ តុលា …

Read More »