Home / Cars (page 273)

Cars

ឡាន​ Hyundai ជិះ​​ ៥០ ម៉ឺន​គីឡូ​ដី​ហើយ នៅ​រត់​បាន​ធម្មតា​ទៀត​

​រថយន្ត​ Hyundai Santa Fe ស៊េរី​ឆ្នាំ​​២០០៩ មួយ​គ្រឿង​ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​​លើ​បណ្ដាញ​សង្គម​វៀតណាម​ ដោយ​បាន​បើកបរ​បាន​ចម្ងាយ​​រហូត​ដល់​ជាង​ ៥០ ម៉ឺន​គីឡូម៉ែត្រ​ឯណោះ។ បើ​តាម​ការ​លើក​ឡើង​របស់​ Auto Garage ដែល​ជា​ម្ចាស់​រូបភាព​បាន​​បញ្ជាក់​ថា​ត្បិត​ថា​បាន​បើក​រាប់​សែន​គីឡូម៉ែត្រ​ហើយ​ក្ដី ប៉ុន្តែ​ Santa Fe មួយ​នេះ នៅ​តែ​មាន​ដំណើរ​ការ​ល្អ​ អាច​បើកបរ​បាន​ដូច​ធម្មតា មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​ឡើយ។ រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​​ម៉ាស៊ីន​ Turbocharged ចំណុះ​ ២,០ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ១៨៤ សេះ និង​ប្រើ​ប្រាស់​ប្រអប់​លេខ​អូតូ​ ៦ វគ្គ។ Santa Fe ស៊េរី​ឆ្នាំ​ ២០០៩​ នេះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ECO Mode ដែល​អាច​សន្សំសំចៃ​ប្រេង​សាំង​​បាន​យ៉ាង​ល្អ។ ​​កាល​ទើប​ចេញ​លក់​ដំបូង​រថយន្ត​ Hyundai Santa Fe ស៊េរី​ឆ្នាំ ២០០៩ គឺ​មាន​តម្លៃ​ខ្ទង់​ ៥២ ០០០ ដុល្លារ​ឯណោះ៕ …

Read More »

ភ្ញាក់ផ្អើល​មិន​ស្ទើរ! ពេល​ដឹង​រឿង​ពី​​លោក​យាយ​បើក​កង់​បី​នៅ​ខ្មែរ​

កាល​ពី​ថ្មីៗ​នេះ​ ជីដូន​​​មួយ​រូប ដែល​បាន​បង្ហាញ​មុខ​ជា​មួយ​នឹង​ការ​បើកបរ​ម៉ូតូ​កង់​ ៣ យ៉ាង​ស្ទាត់​ជំនាញ​ បាន​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​ជីដូន​រូប​នេះ​ថែម​មាន​ដឹក​លោក​យាយ​ពីរ​នាក់​ផ្សេង​ទៀត​ផង​។ បើ​តាម​​ប្រសាសន៍​របស់​លោក​យាយ​ ដែល​ជា​អ្នក​បើក​កង់​បី​រូប​នេះ បាន​ឲ្យ​ដឹង​ថា​​លោក​យាយ​បាន​បើកបរ​កង់​បី​នេះ​ប្រមាណ​ ៤-៥ ឆ្នាំ​មក​ហើយ មិន​មែន​ទើប​តែ​ថ្មីៗ​នេះ​ទេ។ កង់​បី​នេះ​គឺ​ជា​អំណោយ​ដែល​កូន​របស់​លោក​យាយ​ទិញ​ជូន សម្រាប់​បើកបរ​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​វត្ត​នានា។ ​គួរ​ដឹង​ថា​កង់​បី​ដែល​លោក​យាយ​ខាង​លើ​ប្រើ​ប្រាស់​ ត្រូវ​បាន​គេ​​ហៅ​តៗ​គ្នា​ថា​ “កង់​បី​ឥណ្ឌា” ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​ប្រកប​របរ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន៕​​​​​​ បញ្ចេញមតិ comments

Read More »

ឡាន Suzuki Jimny ឆ្នាំ​ ២០១៩ ​លក់​តម្លៃ​ត្រឹម​ ១ ម៉ឺន​ដុល្លារ​ស្ដើង​ប៉ុណ្ណោះ

ថ្មីៗ​នេះ​រថយន្ត​ Suzuki Jimny ដែល​ខក​ខាន​ចេញ​ស៊េរី​ថ្មី​រយៈពេល​ប្រមាណ​ ២០ ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​មុខ​មាត់​ថ្មី​ជា​ស៊េរី​ឆ្នាំ​ ២០១៩ និង​ជា​រថយន្ត​ជំនាន់​ទី​បួន។ រថយន្ត​ Jimny ស៊េរី​ឆ្នាំ​ ២០១៩ នេះ​ មិន​ត្រឹម​តែ​ជា​រថយន្ត​សម្រាប់​បើកបរ​ក្នុង​ក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​មាន​សមត្ថភាព​បើកបរ​​លើ​ផ្លូវ​ពិបាក (Off-Road) ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Toshihiro ប្រធាន​ក្រុមហ៊ុន​ Suzuki ប្រចាំ​នៅ​ប្រទេស​ជប៉ុន។ សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​ រថយន្ត​នេះ​មាន​ជា​ប្រភេទ​ប្រើ​ម៉ាស៊ីន​ទំហំ​ ០,៦៦ លីត្រ ស៊ីឡាំង​ ៣ បង្កើត​កម្លាំង​បាន​ ៦៤ សេះ។ ចំណែក​ប្រភេទ​​មួយ​ទៀត​ឈ្មោះ​ Sierra មាន​ប្រើ​ម៉ាស៊ីន​ស៊ីឡាំង​ ៤ ចំណុះ ១,៥ លីត្រ​ និង​មាន​កម្លាំង​ ១០២ សេះ។ រថយន្ត​ទាំង​ពីរ​ប្រភេទ​ប្រើ​ប្រអប់​លេខ​អូតូ​ ៤ វគ្គ និង ៥ វគ្គ។ រថយន្ត​ Suzuki …

Read More »

ទប់​សំណើច​មិន​ជាប់ ពេល​ឃើញ​វិធី​សាស្ត្រ​ការពារ​កម្ដៅ​​ថ្ងៃ​នៅ​វៀតណាម​

តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម​កំពុង​ប្រឈម​មុខ​​នឹង​ការ​ឡើង​កម្ដៅ​ខ្លាំង​ ដោយ​ពេល​ថ្ងៃ​មាន​សីតុណ្ហភាព​ពី ៣៧ អង្សា​សេ​ ដល់​ ៤០ អង្សា​សេ​ឯណោះ។ ដើម្បី​ទប់​ទល់​នឹង​កម្លាំង​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​អ្នក​បើកបរ​យានយន្ត​នៅ​​​តំបន់​នេះ បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ទប់​ទល់​នឹង​កម្ដៅ​ប្លែកៗ ឃើញ​រួច​​ទប់​សំណើច​មិន​បាន។ ប្រើ​ប្រាស់​សំបក​កេះ​ ពាក់​មាស​ឲ្យ​ច្រើនៗ​ សូម្បី​រថយន្ត​ក៏​ត្រូវ​ការ​សំបក​កេះ​ដែរ យក​ភួយ​មក​គ្រប​ ​ប្រើ​កេះ​ស្នោ​ក៏​ម្យ៉ាង ​​​​​​ប្រភព ៖ VN Express បញ្ចេញមតិ comments

Read More »

នេះ​ហើយ​នាវា​មុជទឹក​ខ្នាត​តូច ផលិត​ដោយ​ Elon Musk (វីដេអូ)

លោក​ Elon Musk ម្ចាស់​ក្រុមហ៊ុន​ Tesla, SpaceX និង Boring Company បាន​បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ បូក​រួម​ទាំង​វីដេអូ​នៃ​នាវា​មុជទឹក​ខ្នាត​តូច ដែល​​នឹង​យក​ប្រើ​​ដើម្បី​នាំ​សមាជិក​ក្រុម​បាល់​ទាត់​ថៃ​ចេញ​ពី​ល្អាង​ថាម​ហ្លួង។ រូបភាព​បាន​បង្ហាញ​ពី​រូបរាង​ដ៏​តូច​នៃ​នាវា​មុជទឹក​នេះ ចំណែក​ឯ​វីដេអូ​វិញ​បង្ហាញ​អំពី​ការ​​ធ្វើ​តេស្ត​នាវា​នេះ​នៅ​ក្នុង​អាង​ទឹក​ក្នុង​មហាវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ Los Angeles។ លោក​ Elon Musk បាន​បញ្ជាក់​​ថា​នាវា​មុជទឹក​ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​ប្រទេស​ថៃ ដោយ​នឹង​ទៅ​ដល់​ក្នុង​ពេល​ ១៧ ម៉ោង។ គួរ​ដឹង​ថា​នាវា​មុជ​ទឹក​នេះ​គឺ​តូច​ចង្អៀត​មែន​ទែន​ ដោយ​អង្កត់​ផ្ចិត​របស់​វា​អាច​មាន​ទំហំ​ប្រហាក់ប្រហែល ៣៨ ស.ម ប៉ុណ្ណោះ ប៉ុន្តែ​ទំហំ​ប៉ុណ្ណេះ​អាច​នឹង​​ផ្ទុក​នូវ​ក្មេង​ជំទង់​បាន។ នាវា​មុជទឹក​នេះ​ដែរ​បាន​ផលិត​រួច​រាល់​ក្រោយ​ពី​ក្រុម​អ្នក​សង្គ្រោះ​ថៃ​បាន​​ចាប់​ផ្ដើម​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​គ្មាន​វត្តមាន​លោក​ Elon Musk ហេតុ​នេះ​នាវា​មួយ​នេះ​ហាក់​មិន​ចាំ​បាច់​ប៉ុន្មាន​ទេ។ ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​នៅ​តែ​​សម្រេច​ថា​បញ្ជូន​វា​ទៅ​កាន់​ប្រទេស​ថៃ ដោយ​បាន​និយាយ​ថា ៖ “ទោះ​បី​ជា​វា​គ្មាន​ប្រយោជន៍​ពេល​នេះ ប៉ុន្តែ​អាច​មាន​ប្រយោជន៍​នៅ​ថ្ងៃ​អនាគត”។ មក​ទល់​បច្ចុប្បន្ន​នេះ​ក្រុម​សង្គ្រោះ​ក្នុង​ប្រទេស​ថៃ​សង្គ្រោះ​បាន​ក្មេង​ប្រុស​ចំនួន​ ៤ នាក់​មក​ហើយ ក្នុង​ចំណោម​ក្មេង​ទាំង​ ១២៕ ​​​ pic.twitter.com/D1umiFDr1t — Elon Musk (@elonmusk) July …

Read More »