Home / Cars (page 279)

Cars

ឡាន​ Rolls-Royce កែ​ច្នៃ​របស់​រដ្ឋ​មន្ត្រី​មាំ​ល្ហុង​ ជួល​បាន​ថ្លៃ​ថ្នាក់​នេះ​ផង​!

​​​​​​​​​​​រថយន្ត​ Rolls-Royce កែ​ច្នៃ​របស់​លោក​ បូរ៉ា​ ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋ​មន្ត្រី​មាំ​ល្ហុង​នោះ​ កំពុង​​ត្រូវ​បាន​អ្នក​ដឹក​នាំ​នៃ​​ផលិតកម្ម​ចម្រៀង​ល្បី​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​ជួល​យក​ទៅ​ថត​វីដេអូ​ចម្រៀង​ជា​បន្តបន្ទាប់។ ​​​​មាន​វីដេអូ​ចម្រៀង​មិន​តិច​ជាង​ ៤ បទ​នោះ​ទេ​ ដែល​មាន​វត្តមាន​រថយន្ត​ Rolls-Royce កែ​ច្នៃ​នេះ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ រថយន្ត​​របស់​មន្ត្រី​មាំ​ល្ហុង​នេះ​ អាច​បាន​តម្លៃ​ដល់​ ៥០ ដុល្លារ ពេល​ជួល​ថត​ម្ដងៗ បូក​នឹង​តម្លៃ​ខ្លួន​របស់​លោក​ ៥០ ដុល្លារ សរុប​ទៅ​បាន​ ១០០ ដុល្លារ​ដែរ។ ​​​​គួរ​ដឹង​ថា​រថយន្ត​ Rolls-Royce ខាង​លើ​នេះ​ កែ​ច្នៃ​ឡើង​ពី​ម៉ូតូ​ ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ១០ លាន​រៀល។ ការ​ប្រើ​ប្រាស់​រថយន្ត​ពណ៌​លឿង​នេះ​ដើម្បី​​លក់​មាំ​ អាច​ជួយ​ឲ្យ​​មុខ​របរ​លក់​​មាំ​​របស់​បុរស​រូប​នេះ​ កើន​ឡើង​​ថែម​មួយ​កម្រិត៕ បញ្ចេញមតិ comments

Read More »

មក​ដឹង​តម្លៃ​ឡាន​ RX 300 ដែល​មាន​រាង​ដូច​ RX 330

​ក្រោយ​ពី​ឃើញ​វត្តមាន​រថយន្ត​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 មាន​មនុស្ស​មិន​តិច​ទេ​ ដែល​ចង់​ដឹង​ពី​តម្លៃ​របស់​រថយន្ត​នេះ​ ដោយ​ចង់​ដឹង​ថា​តម្លៃ​ខុស​ពី​ RX 330 ឆ្នាំ​ ២០០៤ ដូច​ម្ដេច។   បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណនី​ Facebook ឈ្មោះ​ Sao Pechpunleu រថយន្ត​ RX 300 ប្រភេទ​នេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ ២៦ ០០០ ដុល្លារ។ ចំណែក​ឯ​រថយន្ត​ដែល​មាន​ស្លាក​​ RX 330 ស៊េរី​ឆ្នាំ​ ២០០៤ វិញ​ មាន​​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣០ ០០០ ទៅ ៣៥ ០០០ ដុល្លារ។ ចំណុះ​ម៉ាស៊ីន​តូច​ជាង​​ អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ RX 300 ​ឆ្នាំ​ ២០០៤ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ RX 330។ …

Read More »

ស្តែងណាស់! យក Range Rover រត់លើផ្លូវកោង ៩៩ កង់ បំបែកកំណត់ត្រា (វីដេអូ)

ផ្លូវ​មួយ​ខ្សែ​មាន​ឈ្មោះ​ថា Tianmen ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដោយសារតែ​ទេសភាព​ដ៏​ស្រស់​ស្អាត និង ផ្លូវ​កោង​ទាំង ៩៩ កង់ គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​វា។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​ព្យាយាម​បង្កើត​កំណត់ត្រា នៅ​លើ​ផ្លូវ​កោង​នោះ។ ក្រុមហ៊ុន​ចុង​ក្រោយ​បង្អស់​ដែល​ធ្វើ​ដូច្នេះ គឺ Jaguar Land Rover ដែល​បាន​នាំ​មក​នូវ​រថយន្ត Range Rover Sport SVR ថ្មី​បំផុត​របស់​ខ្លួន។ ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ SUV ហាក់​មិនមែន​ជា​ជម្រើស​ប្រក្រតី ប៉ុន្តែ SVR មិនមែន​ជា​រថយន្ត​ធម្មតា​ទេ ព្រោះ​វា​មាន​ម៉ាស៊ីន​ចំណុះ ៥,០ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ៥៧៥ សេះ។ មិនតែប៉ុណ្ណោះ វា​ប្រើប្រាស់​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង ប្រព័ន្ធ​ប៉ុង​ពីរ (All-Wheel Drive) ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី​ល្បឿន ០ ដល់ …

Read More »

កុំ​ភ្ញាក់ផ្អើល​បើ​ឃើញ RX 300 ដែល​មាន​រូបរាង​ដូច​ RX 330 បេះ​ដាក់​ (វីដេអូ)

​ថ្មីៗ​នេះ​រថយន្ត​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 បាន​បង្ហាញ​វត្តមាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​មួយ​ចំនួន ហើយ​មាន​ខ្លះ​យល់​ថា​ជា​រថយន្ត​កែ​រូបរាង​ទៀត​ផង។ តាម​ពិត​ទៅ​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 នេះ​មាន​ពិត​មែន។ RX ជំនាន់​ទី​ពីរ​គឺ​គិត​ចាប់​ពី​ឆ្នាំ​ ២០០៤ ដល់​ ២០០៩ ហើយ​ RX 300 ដែល​មាន​រូបរាង​ដូច​ RX 330 នេះ​ ជា​ជំនាន់​ទីពីរ។ RX 300 ជំនាន់​ទីពីរ​នេះ​បាន​ចេញ​លក់​នៅ​តំបន់​អឺរ៉ុប​ និង​ ទីផ្សារ​អាស៊ី​ នៅ​ឆ្នាំ​ ២០០៣ ដោយ​ផលិត​នៅ​ប្រទេស​ជប៉ុន។ RX 300 ជំនាន់​ទីពីរ​នេះ​ ឬ អាច​ហៅ​ថា​ស៊េរី​ឆ្នាំ​ ២០០៤ មាន​បំពាក់​ម៉ាស៊ីន​ V6 (ស៊ីឡាំង​ ៦) ចំណុះ​ ៣,០ លីត្រ …

Read More »

Mercedes-Benz ជាប់ជាម៉ាកយីហោ មានតម្លៃបំផុតលើពិភពលោក

យោង​តាម​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Brand Finance បាន​ឲ្យ​ដឹង​ថា Mercedes-Benz គឺ​ជា​ម៉ាក​យីហោ​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​លើ​ពិភពលោក។ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខាង​លើ បាន​រាយការណ៍​ថា ម៉ាក​យីហោ​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៤៣,៩ ពាន់​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង ២៤ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ការ​ចូល​រួម​ដ៏​សំខាន់ គឺ​ការ​កើន​ឡើង ៩,៩ ភាគរយ នៅ​ក្នុង​ការ​លក់​រថយន្ត រហូត​ដល់​ទៅ ២,៣ ពាន់​លាន​គ្រឿង។ ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន Toyota បាន​ធ្លាក់​មក​លេខ ២ នៅ​ត្រឹម​តម្លៃ ៤៣,៧ ពាន់​ដុល្លារ ខណៈ​ក្រុមហ៊ុន BMW បាន​កើន​ឡើង ៦ ភាគរយ ស្មើនឹង ៤១,៨ ពាន់​លាន​ដុល្លារ។ Brand Finance បាន​អះអាង​ថា អតិថិជន​បាន​ផ្លាស់ប្តូរ​ពី​ការ​ប្រើប្រាស់ Toyota មក​រក​ម៉ាក​ដែល​មាន​គុណភាព​ខ្ពស់​ដូច​ជា Mercedes-Benz ជា​ដើម។ សូម​បញ្ជាក់​ថា ក្រៅពី Mercedes, Toyota …

Read More »