Home / Cars (page 28)

Cars

ភ្ញាក់ព្រឺត! BMW លេងមួយក្បាច់នេះ បាក់ចង្កេះខ្មោចអស់ (វីដេអូ)

Advertisement ​ក្រុមហ៊ុន​រថយន្ត​ BMW បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ ​​របស់​ខ្លួន ដែល​នៅ​ក្នុង​វីដេអូ​នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ត្រង់​ឈុត​ឆាក​ខ្មោច​លង​បន្លាច​តាម​ផ្លូវ។ ខ្មោច​ស្រី​បាន​ព្យាយាម​លង​បន្លាច​រថយន្ត​ដែល​បើកបរ​តាម​ដង​ផ្លូវ ដោយ​បាន​ទៅ​ឈរ​នៅ​ពី​មុខ​រថយន្ត​ ប៉ុន្តែ​ខ្មោច​ស្រី​បែរ​ជា​​ត្រូវ​រថយន្ត​បន្លាច​បាន​វិញ ដោយ​សារ​​រថយន្ត​នោះ​អាច​បើកបរ​ទៅ​មុខ​ដោយ​គ្មាន​មនុស្ស។ ចង់​ដឹង​កាន់​តែ​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖​​​ ចុចអាន៖ ពិតទេ មេ Tesla នឹងបង្ហោះឡានភីកអាប់ Cybertruck ទៅភពព្រះអង្គារ? ដូរកង់មូល ដាក់កង់ជ្រុង ចង់ដឹងជិះកើតអត់ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (វីដេអូ) ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

ដូរកង់មូល ដាក់កង់ជ្រុង ចង់ដឹងជិះកើតអត់ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (វីដេអូ)

ថ្មីៗនេះ Channel YouTube មួយ​មាន​ឈ្មោះ​ថា WhistlinDiesel បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ធ្វើ​ការ​តេស្ត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ។ WhistlinDiesel បានប្តូរកង់រថយន្តដែលមានរូបរាងមូលធម្មតាចេញ រួចច្នៃកង់រថយន្តជ្រុងមកដាក់ជំនួសវិញ ដើម្បីចង់ដឹងថា តើវាអាចធ្វើដំណើរកើតឬអត់។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងជាន់រថយន្តដល់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ចុចអាន៖ មកមើលដំណើរការទិញឡាន Bugatti Chiron ៣ឆ្នាំទើបផលិតរួច មានតែមួយក្នុងលោក (វីដេអូ) អត្ថបទ៖ សេង ឡុង ប្រភព៖ Sabay

Read More »

គម្របឃ្លុបក្រោយតម្លៃ៤ពាន់ដុល្លារ បំពាក់លើ Ford F-150 មើលទៅស្អាតប្លែក

ក្រុមហ៊ុនលក់គ្រឿងរថយន្តមួយមានឈ្មោះថា Michigan Vehicle Solutions ស្ថិតនៅក្នុងទីក្រុង Southgate រដ្ឋ Michigan សហរដ្ឋអាមេរិក បានបង្កើតគម្របឃ្លុបក្រោយ សម្រាប់បំពាក់លើរថយន្ត Ford F-150 ដែលមើលទៅពិតជាស័ក្កសម និងស្អាតប្លែកម្យ៉ាង។ គម្របឃ្លុបក្រោយមានឈ្មោះថា Aero X នោះ ត្រូវបានឌីហ្សាញតាមរថយន្ត Ford Mustang Fastback ដែលផ្តល់ឲ្យទាំងរូបរាង និងជួយដល់ Aerodynamic ធ្វើឲ្យសន្សំសំចៃប្រេងផងដែរ។ Aero X ត្រូវបានដាក់លក់ក្នុងតម្លៃ ៣ ៩៩៥ដុល្លារ ហើយអាចបំពាក់លើរថយន្ត Ford F-150 ចាប់ពីស៊េរីឆ្នាំ២០១៥ ឡើងទៅ។ Aero មានស្ទីលបែប Retro ដែលអាចបំពាក់លើ F-150 ដោយមិនចាំបាច់ត្រូវការកែកុនអ្វីឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចចាក់សោរការពារ និងបំពាក់ប្រព័ន្ធសំឡេងបន្ថែមបានទៀតផង៕ ប្រភព៖ motorauthority.   ប្រែ​សម្រួល៖ …

Read More »

ពិតទេ មេ Tesla នឹងបង្ហោះឡានភីកអាប់ Cybertruck ទៅភពព្រះអង្គារ?

CEO ក្រុមហ៊ុន Tesla លោក Elon Musk មានបំណងចង់ឌីហ្សាញរថយន្តភីកអាប់អគ្គិសនី Cybertruck របស់ខ្លួនឲ្យមានរូបរាងខុសប្លែកពីរថយន្តណាៗទាំងអស់ ព្រោះវាឆ្លុះបញ្ចាំងឲ្យឃើញនូវបុគ្គលិកលក្ខណៈរបស់លោក ដែលខុសប្លែកពីគេ។ ជាការពិតណាស់ លោក Elon គឺជាមនុស្សម្នាក់ដែលពោរពេញដោយគំនិតអស្ចារ្យ ដូចជាការបង្កើត SpaceX និងកាំភ្លើងបាញ់ភ្លើង Flamethrower ជាដើម។ មិនតែប៉ុណ្ណោះ CEO រូបនេះក៏ធ្លាប់បានបង្ហោះរថយន្ត Tesla Roadster ទៅអាវកាសដើម្បីឆ្ពោះទៅភពព្រះអង្គារទៀតផង។ ថ្មីៗនេះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់បានសួរលោក Elon ថា តើយាន Starship នឹងដឹកភីកអាប់ Cybertruck ទៅជាមួយ ក្នុងបេសសកម្មឆ្នាំ២០២២ ដើម្បីឆ្ពោះទៅភពព្រះអង្គារឬអត់។ លោក Elon ក៏បានឆ្លើយតបជាមួយនឹងរូប Emoji ពាក់វែនតាញញឹម ដែលបញ្ជាក់ថា វាអាចនឹងកើតឡើងមែន។ យ៉ាងណាមិញ បើស្តាប់ទៅវាហាក់បីដូចជាគំនិតដ៏ឆ្គួតលីលាមួយ ប៉ុន្តែមនុស្សគ្រប់គ្នាបានដឹងរួចមកហើយថា លោក …

Read More »

៦ ចំណុច​នេះ ឆែក​មើល​បាន បើ​មិនទាន់ទុកចិត្ត​ទិញ Prius ជិះ

Advertisement ឡាន​មួយ​ទឹកដូចជា Lexus, Highlander, Camry ឆ្លាម បាឡែន និង Corolla មាន​តម្រូវការ​ទីផ្សារ​​ច្រើន។ ងាក​មក​ប្រភេទ​ឡាន​រាង​តូច​ Prius កូនកាត់ ក៏មានអ្នក​កំពុង​ប្រើប្រាស់​មិន​តិច​ដែរ។ ចំណុច​មួយចំនួន​ដែលទាក់​ចិត្តអ្នកជិះ​មកពេញនិយមឡាន​ Prius មួយទឹក​៖ ១.គ្រឿង​បន្លាស់ បើ​និយាយ​ពី​គ្រឿង​បន្លាស់​សម្រាប់​ឡាន Prius ដូចជា​គ្រឿង​ក្រៅ គ្រឿង​ម៉ាស៊ីន ប្រព័ន្ធ​ភ្លើង ពុំ​មែន​ជា​បញ្ហា​នោះ​ទេ​សម្រាប់ Prius ចាប់​ពី​ស៊េរី ០៤ ដល់ ០៧។ ដោយ​សារ​បច្ចុប្បន្ន​មាន​ជាង​​ជា​ច្រើន​នៅ​តាម​ការាស​ ដែល​មាន​ជំនាញ​ធ្វើ​ប្រភេទ​ឡាន Prius នេះ។ កត្តា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រភេទ​ឡាន Prius មួយ​ទឹក​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន។​ ២.ប្រព័ន្ធ​ខាង​ក្នុង​ ធៀប​រថយន្ត​មួយ​ទឹក​ដទៃទៀត ​រថយន្តកូនកាត់នេះក៏​​មានភាព​ទំនើប​ទាន់សម័យ​ដែរ​។ ប្រព័ន្ធ​ខាង​ក្នុង​របស់​ឡាន Prius មាន​បំពាក់​ប្រព័ន្ធ​សោ​ស្វ័យប្រវត្តិ (Smart Key assist) ហើយ​ក៏​មាន​បំពាក់​ប្រព័ន្ធ ABS, VSC, …

Read More »