Home / Cars (page 280)

Cars

ឡានទាំង១០ម៉ូដែល បំពាក់ចង្កៀងមុខផុសឡើង ល្បីខ្លាំងបំផុតកាលជំនាន់មុន

រថយន្ត​ដែល​បាន​បំពាក់​ចង្កៀង​មុខ​ផុស​ឡើង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រថយន្ត​គួរ​ឲ្យ​ទាក់ទាញ និង​អស្ចារ្យ​បំផុត​មួយ នៅ​ក្នុង​អំឡុង​ទសវត្ស​ទី ៨០។ រថយន្ត​ដែល​បាន​បំពាក់​ចង្កៀង​មុខ​ផុស​ឡើង​ដំបូង​បង្អស់ គឺ រថយន្ត​អាមេរិក Cord 810 ស៊េរី​ឆ្នាំ ១៩៣៦ ខណៈ​រថយន្ត​ចុងក្រោយ​បង្អស់​ដែល​បាន​បំពាក់​ចង្កៀង​មុខ​ប្រភេទ​នេះ គឺ Corvette C5 និង Lotus Esprit ស៊េរី​ឆ្នាំ ២០០៤។ សូម​បញ្ជាក់​ថា ដោយសារតែ​បច្ចេកវិទ្យា​ថ្មី និង ច្បាប់​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរ​ជើង ទើប​ធ្វើ​ឲ្យ​គេ​ឈប់​ប្រើ​ចង្កៀង​ប្រភេទ​នេះ​ត​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ទាំង ១០ ម៉ូដែល ដែល​បាន​បំពាក់​ចង្កៀង​មុខ​ផុស​ឡើង៖ ១) Cord 810 ស៊េរី​ឆ្នាំ ១៩៣៦ ២) Lamborghini Countach ស៊េរី​ឆ្នាំ ១៩៧៤ ៣) Lancia Stratos ស៊េរី​ឆ្នាំ ១៩៧៣ ៤) Lotus Esprit ស៊េរី​ឆ្នាំ ១៩៧៦ …

Read More »

កំពុង​បើក​សុខៗ ជ្រុល​ដៃ​ដូរ​ដាក់​លេខ​រយែ​ថយ​ក្រោយ ដឹង​មាន​អ្វី​កើត​ឡើង?

​​​​​​​​ប្រហែល​ជា​មាន​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ថា​ ពេល​ដូរ​ដាក់​លេខ​ “R” (លេខ​សម្រាប់​រយែ​រថយន្ត​ថយ​ក្រោយ) ខណៈ​ពេល​រថយន្ត​កំពុង​បើកបរ​ទៅ​មុខ​លើ​ដង​ផ្លូវ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង? ដើម្បី​បាន​ចម្លើយ​ គេ​ត្រូវ​បែង​ចែក​រថយន្ត​ទៅ​តាម​ប្រភេទ​ប្រអប់​លេខ​សិន។ ១. រថយន្ត​​ប្រើ​ប្រអប់​លេខ​​អូតូ សម្រាប់​រថយន្ត​លេខ​អូតូ​ នៅ​ពេល​​ដូរ​ទៅ​កាន់​លេខ​ “R” ពេល​កំពុង​បើកបរ​គឺ​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ។ វា​ជា​រឿង​ពិត​ ព្រោះ​ថា​រថយន្ត​លេខ​អូតូ​​មាន​បង្កប់​នូវ​មុខងារ​​ឈ្មោះ​ថា​ “Reverse Inhibit” (មាន​ន័យ​ថា​ហាម​ឃាត់​ការ​រយែ) ដែល​មិន​អនុញ្ញាត​​ឲ្យ​ប្រព័ន្ធ​រថយន្ត​ធ្វើ​តាម​ការ​បញ្ជា​របស់​អ្នក​បើកបរ​នោះ​ទេ។ តាម​ពិត​ទៅ​ពេល​​ដូរ​ដាក់​លេខ “R” ពេល​កំពុង​បើក​ទៅ​មុខ រថយន្ត​នឹង​ឆ្លើយ​តប​​ផ្អែក​តាម​​ប្រព័ន្ធ​ដែល​បាន​​ដំឡើង​លើ​វា។ ជាក់​ស្ដែង​រថយន្ត​មួយ​ចំនួន​អាច​​ដំណើរ​ការ​កាមេរ៉ា​​រយែ​ក្រោយ និង​រថយន្ត​ខ្លះ​លោត​សារ​​សួរ​បញ្ជាក់​ដល់​អ្នក​បើកបរ។ ២. រថយន្ត​ប្រើ​ប្រអប់​លេខ​ដៃ ពេល​មាន​សកម្មភាព​ដូច​គ្នា លទ្ធផល​លើ​រថយន្ត​លេខ​ដៃ អាច​ខុស​គ្នា​ពី​រថយន្ត​លេខ​អូតូ។ ជា​ដំបូង​រថយន្ត​លេខ​ដៃ​មាន​គន្លឹះ​ចាក់​ជាប់ ដូច​នេះ​​បើ​មាន​នរណា​ម្នាក់​ព្យាយាម​ដូរ​ដាក់​លេខ “R” ពេល​កំពុង​បើកបរ​គឺ​​​មិន​អាច​ទៅ​រួច​នោះ​ទេ។ យ៉ាងណាក្ដី​ប្រសិន​បើ​អ្នក​នៅ​តែ​បង្ខំ​ចង់​ដាក់​លេខ “R”​ មាន​ន័យ​ថា​អ្នក​បាន​បង្ខំ​ឲ្យ​រថយន្ត​ធ្វើ​អ្វី​ដែល​វា​មិន​ចង់​ធ្វើ ដែល​ជា​លទ្ធផល​អាច​នាំ​​ឲ្យ​ខូច​ខាត​ដល់​​ប្រព័ន្ធ​ប្រអប់​លេខ និង គ្រឿង​បន្លាស់​ដទៃ​ទៀត​របស់​រថយន្ត​ផង​ដែរ៕ ប្រភព ៖ Car From Japan​​​​​​​​​ បញ្ចេញមតិ comments

Read More »

មក​ដឹង​តម្លៃ​ឡាន​ Toyota ជិះ​ ១០០ គ.ម ស៊ី​សាំង ៣,៤ លីត្រ លក់​នៅ​ខ្មែរ

Toyota Aygo គឺ​ជា​​រថយន្ត​សម្រាប់​បើកបរ​ក្នុង​ទីក្រុង​ដែល​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​​ច្រើន​​បំផុត។ បច្ចុប្បន្ន​នេះ​មាន​ហាង​លក់​រថយន្ត​មួយ​កន្លែង​បាន​នាំ​យក​រថយន្ត​ម៉ូដែល​នេះ ស៊េរី​ឆ្នាំ​ ២០១៥ មក​លក់​នៅ​ប្រទេស​កម្ពុជា។ រថយន្ត​ដែល​​ហាង​យក​មក​លក់​នេះ​គឺ​ជា​ប្រភេទ​ Full Option ដែល​មាន​ចំណុច​ពិសេសៗ​ដូច​ជា​ទូរទស្សន៍, កាមេរ៉ា, សោ​ចុច​បញ្ឆេះ​ម៉ាស៊ីន, មាន​ប្រព័ន្ធ​សុវត្ថិភាព​​ទប់​លំនឹង​រថយន្ត​ VSC, ប្រព័ន្ធ​ហ្វ្រាំង​ ABS, ប្រព័ន្ធ​ចុះ/ឡើង​ចំណោត​ HAC និង​មាន​ពោង​សុវត្ថិភាព​ចំនួន​ ៦ ទៀត​ផង។ រថយន្ត​ Aygo ស៊េរី​ឆ្នាំ​ ២០១៥ នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​​ស៊ីឡាំង ៣ ចំណុះ​ ៩៩៨ សេសេ អាច​បង្កើត​កម្លាំង​ ៦៩ សេះ ជា​រថយន្ត​​ម៉ាស៊ីន​ប្រេង​សាំង ដោយ​បើកបរ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​សាំង​ជា​មធ្យម​ ៣,៤ លីត្រ​ប៉ុណ្ណោះ។ រថយន្ត​ដែល​មាន​ត្រឹម​មួយ​គ្រឿង​នេះ​ មាន​ដាក់​លក់​ក្នុង​តម្លៃ​ខ្ទង់​ ២១ ៥០០ ដុល្លារ ជា​រថយន្ត​​មាន​ក្រដាស​ពន្ធ ដោយ​មិន​ទាន់​មាន​បំពាក់​ស្លាក​លេខ​នៅ​ឡើយ៕​​​​ ប្រភពរូបភាព ៖ Hengheng …

Read More »

Mercedes C-Class ស៊េរី២០១៨ បំពាក់ម៉ាស៊ីនថ្មី សន្សំសំចៃខ្ពស់ ១០០គ.មស៊ីតែ៤លីត្រ

ក្រុមហ៊ុន​រថយន្ត Mercedes បាន​បន្ត​បញ្ចេញ​ម៉ូដែល C-Class ស៊េរី​ឆ្នាំ ២០១៨ ដោយ​ធ្វើ​ការ​កែប្រែ​មួយ​ចំនួន រួមទាំង​ការ​បន្ថែម​ជម្រើស​ម៉ាស៊ីន​ថ្មី គឺ​ម៉ូដែល C180d ទៀត​ផង។ រថយន្ត​អាល្លឺម៉ង់​ដ៏​ទំនើប Mercedes C-Class C180d បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត​ថ្មី​ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១២០ សេះ និង​ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៩ វគ្គ ប្រភេទ 9G-Tronic។ C180d ដែល​ជា​ប្រភេទ​រថយន្ត Saloon នេះ អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៩,៤ វិនាទី និង​មាន​ល្បឿន​អតិបរមា ២០៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ត Mercedes C-Class ស៊េរី​ឆ្នាំ ២០១៨ ប្រភេទ …

Read More »

Vossen បង្កើតយ៉ាន់ថ្មី អាចបំពាក់លើ Bugatti Chiron ឯតម្លៃសឹងទិញបានឡានមួយគ្រឿង

ការ​បំពាក់​យ៉ាន់​ថ្មី​ឲ្យ​ស័ក្កិសម​នឹង​រថយន្ត មិនមែន​ជា​រឿង​ធំ​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​រថយន្ត​នោះ​ជា​ប្រភេទ​កំពូល​រថយន្ត​ស្ព័រ Hypercar តម្លៃ​ខ្ទង់​លាន​ដុល្លារ នោះ​វា​អាច​នឹង​ពិបាក​រក​យ៉ាន់​ដែល​ស័ក្កិសម​បន្តិច។ ជាក់ស្តែង Bugatti Chiron ដែល​ជា​ប្រភេទ​កំពូល​រថយន្ត​ស្ព័រ Hypercar បំពាក់​ម៉ាស៊ីន​ទំហំ ១៦ ស៊ីឡាំង (Q16) ប្រភេទ Quad-Turbo បង្កើត​កម្លាំង​បាន ១ ៥០០ សេះ និង​មាន​តម្លៃ​រហូត​ដល់​ខ្ទង់ ៣ លាន​ដុល្លារ ពិត​ជា​ពិបាក​ស្វែងរក​យ៉ាន់​ដែល​ស័ក្កិសម និង​អាច​ធន់​នឹង​ការ​បើកបរ​ល្បឿន​លឿន​បន្តិច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​យ៉ាន់​រថយន្ត Vossen បាន​បង្កើត​យ៉ាន់​ថ្មី​មួយ​ម៉ូដែល LC2-C1 ប្រភេទ Five-Spoke ពណ៌​ផ្សែង​ស្រាល​យ៉ាង​ពិសេស និង​ស្រស់​ស្អាត ដែល​ស័ក្កិសម​សម្រាប់​រថយន្ត​នេះ។ យ៉ាន់ Vossen ដែល​បំពាក់​ជាមួយ​សម្បក​កង់ Pirelli P Zero ខាងលើ មិនមែន​ផលិត​ពិសេស​សម្រាប់ រថយន្ត Bugatti Chiron ឡើយ ហើយ​វា​មាន​ចាប់​ពី​ទំហំ …

Read More »