Home / Cars (page 29)

Cars

អ្នក​​កាត់​ត​វីដេអូ​ម្នាក់​ ធ្វើ​​ស្ពតម៉ា​ឡូយ​ដើម្បី​លក់​ឡាន​កញ្ចាស់​របស់​ខ្លួន

Advertisement ​​​​​​អ្នក​ជំនាញ​ខាង​កាត់​ត​វីដេអូ​​សញ្ជាតិ​អ៊ីស្រាអែល​ឈ្មោះ​ Eugene Romanovsky ​ហេតុ​តែ​ចង់​លក់​រថយន្ត​កញ្ចាស់​​​ម៉ូដែល​ Suzuki Vitara SUV ឆ្នាំ​ ១៩៩៦​ របស់​ខ្លួន បាន​បង្កើត​វីដេអូ​​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​មួយ​ដែល​​កាត់​ត​រថយន្ត​បញ្ចូល​ក្នុង​ប្លង់​ភាពយន្ត​ និង កម្មវិធី​ល្បីៗ​ជា​ច្រើន។ ចង់​ដឹង​ថា​ស្នាដៃ​អ្នក​ជំនាញ​នេះ​ពិសេស​យ៉ាងណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ចុចអាន៖ មិនជឿអាចសាកបាន! វៃពាក្យមួយម៉ាត់នេះលើ Google នឹងរសាត់អក្សរបន្តិចម្តងៗ អនាគត​បែប​អស់​ឆ្កែ​ឆ្មា​មាន​វិញ្ញាណ​ហើយ ព្រោះ​ឆ្មាយន្ត​ក៏​មាន​ផលិត​ដែរ តម្លៃ​ ១ ២៩៩ ដុល្លារ ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

មកមើលដំណើរការទិញឡាន Bugatti Chiron ៣ឆ្នាំទើបផលិតរួច មានតែមួយក្នុងលោក (វីដេអូ)

Advertisement ដោយ​សារ​តែ​ចូល​ចិត្ត​ប្រមូល​ទិញ​នូវ​រថយន្ត​ពិសេសៗ​ដាច់​គេ​ដាក់​ក្នុង​ឃ្លាំង​របស់​ខ្លួន​នោះ លោក​ Manny Khoshbin ដែលជាសេដ្ឋីអចលនទ្រព្យមួយរូបនៅអាមេរិក បាន​ធ្វើ​ការ​កុម្ម៉ង់​ជា​ពិសេស​ចំពោះ​រថយន្ត Bugatti Chiron កាល​ពី​ឆ្នាំ ២០១៦។ លោក​ Manny Khoshbin រថយន្ត Bugatti Chiron ដែល​អ្នក​ប្រមូល​ទិញ​វត្ថុ​មាន​តម្លៃ​ខាង​លើ​បាន​កុម្ម៉ង់ គឺ​ជា​ការ​រួម​​គ្នា​បង្កើត​ពី​សំណាក់​ម៉ាក​សំលៀកបំពាក់ Hermès និង​ក្រុមហ៊ុន Bugatti ដែល​សុទ្ធ​តែ​ជា​ម៉ាក​ប្រណីត​របស់​បារាំង។ រថយន្ត​​ត្រូវ​ចំណាយ​ពេល ៣ ឆ្នាំ​​ក្នុង​ការ​ផលិត និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Hermès Edition Bugatti Chiron ដែល​មាន​តែ​មួយ​ក្នុង​លោក។ រថយន្ត Hermès Edition Bugatti Chiron វា​ចំណាយ​ពេល​យូរ​ក្នុង​ការ​ផលិត ដោយ​សារ​តែ​ Khoshbin មិន​ងាយ​នឹង​ទទួល​យក​អ្វី​ដែល​សាមញ្ញ​នោះ​ទេ។ គេ​បាន​សាក​ល្បង​រចនា​រថយន្ត​ដោយ​ប្រើ​ពណ៌​ប្រាក់, ខៀវ និង​ពណ៌​ត្នោត មុន​នឹង​សម្រេច​ថា​ប្រើ​ពណ៌​ Hermès Craie (ពណ៌​​ដី​ស)។ មើល​ពី​ក្រៅ​ទៅ រថយន្ត …

Read More »

ចេញ​បាន ២​ថ្ងៃ អ្នក​ត្រូវ​ចិត្ត​លើ Oppo Reno3 និង Reno3 Pro ឡើង​ដល់ ១,៥ លាន​នាក់

Advertisement ក្រុមហ៊ុន Oppo ​បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Reno3 និង Reno3 Pro កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ក្រោយ​រយៈ​ពេល ២ ​ថ្ងៃ​នៃ​ការ​បង្ហាញ​ខ្លួន​តួ​លេខ​អ្នក​ចុះ​ឈ្មោះ​បញ្ជា​ទិញ​បាន​កើន​ដល់​កម្រិត​ខ្ពស់​មួយ​គួរ​ឲ្យ​កត់​សម្គាល់។ ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​របស់ Oppo ដំបូង​បង្អស់ ទទួល​បាន​ការ​បញ្ជា​ទិញ​ទុក​ជា​មុន​ចំនួន ១,៥ លាន​នាក់​ហើយ ដោយ​ក្នុង​នោះ ៥៨០ ០០០ នាក់​ធ្វើ​ប្រតិបត្តិការ​បញ្ជា​ទិញ​លើ​គេហទំព័រ JD.com។ Reno3 ជា​ស្មាតហ្វូន​ប្រើប្រាស់​បន្ទះ​ឈីប MediaTek Dimensity 1000L SoC តម្លៃ​ចាប់​ពី ៤៨៥ ដុល្លារ​ឡើង​ទៅ ស្រប​ពេល​ប្រភេទ Reno3 Pro ​ប្រើ​ឈីប Snapdragon 765G SoC ​តម្លៃ​ចាប់​បី ៥៧០ ដុល្លារ។ ចំណុច​ខុស​ប្លែក​គ្នា​ធំៗ​រវាង​ស្មាតហ្វូន​ទាំង​ពីរ​គឺ​ទំហំ​អេក្រង់ បន្ទះ​ឈីប ផ្នែក​កាមេរ៉ា និង​ប្រព័ន្ធ​សំឡេង​ដែល​លើ Reno3 Pro …

Read More »

អនាគត​បែប​អស់​ឆ្កែ​ឆ្មា​មាន​វិញ្ញាណ​ហើយ ព្រោះ​ឆ្មាយន្ត​ក៏​មាន​ផលិត​ដែរ តម្លៃ​ ១ ២៩៩ ដុល្លារ

Advertisement កន្លង​ទៅ​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​បច្ចេកវិទ្យា​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ជុំវិញ​រឿងរ៉ាវ​ដែល​ក្រុមហ៊ុន Sony បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ឆ្កែ​យន្ត Aibo Robotic Dog។ លើ​គោលដៅ​តម្រូវ​ចិត្ត​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេចចេញ​នូវ​គម្រោង​ថ្មី​មួយ​ផ្សេង​ទៀត​ទាក់ទិន​នឹង​ឆ្មា​យន្ត​ម្តង។ ឆ្មា​នោះ​ឲ្យ​ឈ្មោះ​ថា MarsCat ដោយ​វា​បំពាក់​នូវ​ម៉ូទ័រ​ចំនួន ១៦ អាច​ដើរ​ចុះ​ឡើង​ជុំវិញ​បរិវេណ​ផ្ទះ និង​បង្ហាញ​ចេញ​នូវ​សកម្មភាព​គួរ​ឲ្យ​ស្រលាញ់​មួយ​ចំនួន ដូច​ជា​ការ​លេង​របស់​អ្វី​មួយ ការ​ដេក​ជា​ដើម។ ជាង​នេះ​វា​ក៏​មាន​បំពាក់​នូវ​ថាមពល​ថ្ម​ដូច​ឧបករណ៍​ប្រើប្រាស់​ដទៃ​ទៀត​អ៊ីចឹង​ដែរ ហើយ​ផ្នែក​ច្រមុះ​របស់​វា​គឺ​បំពាក់​នូវ​គ្រាប់​កាមេរ៉ា និង​ផ្នែក​ផ្សេង​ទៀត​មាន​បង្កប់​នូវ​រន្ធ Microphone រន្ធ​បញ្ចេញ​សំឡេង និង​សូម្បី​តែ​ប្រព័ន្ធ Touch Sensor ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បញ្ជា​មួយ​ចំនួន​ពី​សំណាក់​អ្នក​ប្រើប្រាស់។ សម្រាប់​ថាមពល​ថ្ម​របស់​វា​ឆ្លង​កាត់​ការ​សាក​ដោយ​រន្ធ USB ហើយ​ការ​សាក​មួយ​ពេញ​ម្តង អាច​អនុញ្ញាត​ឲ្យ​ឆ្មា​យន្ត​នោះ​ដំណើរការ​ចន្លោះ​ពី ២ ទៅ ៥ ម៉ោង ផ្អែក​តាម​សកម្មភាព​ដែល​អ្នក​ធ្វើ​ការ​បញ្ជា។ MarsCat ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Elephant Robotic របស់​ប្រទេស​ចិន សោយ​សព្វថ្ងៃ​កំពុង​ស្ថិត​ក្រោម​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​លើ​គេហទំព័រ Kickstarter។ តម្លៃ​លក់​ផ្លូវការ ក្រោយ​ផលិត​រួចរាល់​នឹង​ថ្លៃ ១ ២៩៩ ដុល្លារ​ក្នុង​មួយ​គ្រឿង៕ ប្រភព៖ Newatlas   …

Read More »

Lexus RX300 ប៉ុង១ និងប៉ុង២ មួយណាពេញនិយមជិះនៅខ្មែរ

រថយន្ត​មួយ​ទឹក​ ជា​ទូទៅមាន​ការ​ប្រើ​ប្រាស់​ច្រើន​​ទាំង​លក្ខណៈ​គ្រួសារ និង​ការ​ប្រកប​រប​រ​ផ្សេងៗ។ ដូចជា​​ប្រភេទ Lexus ,Highlander, Camry, Prius ជា​ដើម ។ ងាក​មក​រថយន្ត​ប្រភេទ Lexus RX​300 ដែលប្រភេទ​ប៉ុង ១ មាន​​ការ​ប្រើ​ប្រាស់​ច្រើន​ជាង​ប៉ុង ២ និង​ហេតុ​ផល​ប៉ុង១ ពេញ​និយម​ជាង​ប៉ុង ២ សម្រាប់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ លោក សៅ រិទ្ធី ជា​អ្នក​​ជំនាញ​​ទិញ​និង​មើល​រថយន្ត​មួយ​ទឹក​ប្រាប់ Sabay ថា​ មូល​ហេតុ​ដែល Lexus RX300 ប៉ុង ១ មាន​អ្នក​ជិះ​ច្រើន​ជាង​ប៉ុង ២ ព្រោះ​នៅ​តាម​ការាស​ភាគច្រើន​នាំ​យក​រថយន្ត​ប្រភេទ​ប៉ុង ១ មក​លក់​ច្រើន​​ជាង​ប៉ុង ២ និង​នៅ​មាន​ស្ថាន​ភាព​ស្អាត​ងាយ​ស្រួល​លក់​ចេញ។ លោក​បាន​លើកយក​ហេតុផល​ចំនួន ២ ដែល​ Rx300 ប៉ុង ១ លក់​ថ្លៃជាង​ប៉ុង ២ នៅ​ខ្មែរ។ នេះ​មក​ពី​ទី​ផ្សារ​រថយន្ត​មួយ​ទឹក​នៅ​សហរដ្ឋអាមេរិក មាន​ស្ថានភាព​ប្រើ​ប្រាស់​ដូច​ស្រុក​យើងច្រើន​ដូច​ជា​ប៉ុង …

Read More »