Home / Cars (page 290)

Cars

ចង់ប្ដូរប័ណ្ណបើកបរថ្មី ត្រូវចាយប៉ុន្មាន ហើយត្រូវការឯកសារអ្វីខ្លះ?

អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​សភាព​ចាស់​ទក់ ឬ ប័ណ្ណ​បើកបរ​ដែល​ជិត​​ផុត​កំណត់​ អាច​ធ្វើ​ការ​ស្នើ​សុំ​ប័ណ្ណ​បើកបរ​ថ្មី​​នៅ​តាម​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បើកបរ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។ ​​ ក្នុង​ការ​ស្នើ​សុំ​ប័ណ្ណ​បើកបរ​ថ្មី​ តម្រូវ​ឲ្យ​មាន​ភ្ជាប់​នូវ​​ឯកសារ​សំខាន់ៗ​ដូច​ជា​ប័ណ្ណ​បើកបរ​ចាស់ រួម​ជា​មួយ​អត្តសញ្ញាណប័ណ្ណ​​ច្បាប់​​ដើម​។ បន្ថែម​ពី​នេះ​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ដែល​មាន​តម្លៃ​ ៤០ ០០០ រៀល។ រូបភាព Ah’Nith May ធ្វើ​ការ​រង់ចាំ​ប្រមាណ​ជា​ ២០ នាទី​ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ប័ណ្ណ​បើកបរ​ថ្មី​ភ្លាមៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​មួយ​រូប ដែល​បាន​ប្រើ​ប្រាស់​សេវា​នេះ។ ​គួរ​ដឹង​ថា​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បើកបរ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន មាន​ទីតាំង​ទី​មួយ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​មួយ និង​អ៊ីអន​ពីរ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្លឿន​ប្រតិបត្តិការ​ផ្ដល់​ប័ណ្ណ​បើកបរ​ដល់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​រហ័ស​ ​ទំនើប​ ​ចំណាយ​តិច​ ​និង​ប្រកប​ដោយ​គុណភាព​ ​រួម​ទាំង​ការ​ផ្ដល់​សេវា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក​មន្ត្រី​ទទួល​បន្ទុក៕   បញ្ចេញមតិ comments

Read More »

មក​មើល​​ម៉ូតូ​អាគុប​​កែ​រូប​រាង ប្លែក​ភ្នែក​ឡើង​កប់​

Honda Super Cub (ឬ​ហោ​ថា​ម៉ូតូ​អាគុប) ជា​ម៉ូតូ​ដែល​​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៧ ផលិត​បាន​សរុប​ ១០០ លាន​គ្រឿង បំបែក​កំណត់​ត្រា​ជា​ម៉ូតូ​ដំបូង​គេ​​អាច​ផលិត​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ រូបរាង​របស់​ម៉ូតូ​អាគុប​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ប៉ុន្មាន​ទេ ​ដោយ​នៅ​តែ​រក្សា​រូបរាង​ដើម​ដូច​ជា​ម៉ូតូ​បុរាណ​ដដែល។ ប៉ុន្តែ​តាម​រយៈ​ការ​កែ​ច្នៃ​ពិសេស គេ​អាច​កែ​ប្រែ​​មុខមាត់​របស់​ម៉ូតូ​ Super Cub ឲ្យ​​​ទាន់​សម័យ​ និង​ទាក់​ភ្នែក​លើស​ធម្មតា។ ជាក់​ស្ដែង​ដូច​ជា​ការ​​កែ​រូបរាង​ដូច​​ក្នុង​រូប​បង្ហាញ​ខាង​ក្រោម​នេះ ៖ ​​​​​​​​ បញ្ចេញមតិ comments

Read More »

John Cena ព្រម​​សម្រួល​គ្នា​ជា​មួយ​ Ford រឿង​​លក់​ឡាន​មុន​ពេល​កំណត់

តារា​កីឡាកាស​ដ៏​ល្បី​ឈ្មោះ​ John Cena បាន​សម្រេច​​សម្រួល​គ្នា​លើ​រឿង​ក្ដី​​ជា​មួយ​នឹង​ក្រុមហ៊ុន​ Ford ដែល​ពាក់​ព័ន្ធ​នឹង​ការ​យក​រថយន្ត​ Ford GT ទៅ​លក់។ រំលឹក​ថា​រឿង​ក្ដី​ក្ដាំ​រវាង​​ John Cena ​និង Ford បាន​កើត​មាន​ឡើង​ ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​យក​រថយន្ត​ Ford GT ទៅ​លក់​មុន​កាល​កំណត់​ ដែល​តម្រូវ​ឲ្យ​ជិះ​​បាន​ ២៤ ខែ​សិន ទើប​អាច​លក់​ចេញ​បាន។ ពេល​នេះ​គូ​ភាគី​ទាំង​ពីរ​សម្រេច​សម្រួល​គ្នា​​ក្នុង​ទំហំ​ទឹក​ប្រាក់​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ ហើយ​ Ford ​នឹង​យក​ទឹក​ប្រាក់​ដែល​ទទួល​បាន​ទៅ​បរិច្ចាគ​​ដល់​អំពើ​សប្បុរស​ធម៌​ផង​ដែរ។ គួរ​ដឹង​ថា​​រថយន្ត​ Ford GT ​ដែល​មាន​តម្លៃ​ជាង ៤៥០ ០០០ ដុល្លារ​ មាន​ផលិត​ត្រឹម​ ៥០០ គ្រឿង​ប៉ុណ្ណោះ ហើយ​រាល់​អ្នក​​ទិញ​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​បាន​រើស​ដោយ​ក្រុមហ៊ុន​ Ford ផ្ទាល់ និង​មាន​ការ​ចុះ​កុង​ត្រា​ថា​ត្រូវ​ប្រើ​ប្រាស់​ឲ្យ​បាន​ ២៤ ខែ​សិន​ ទើប​លក់​ចេញ​បាន។ ចំណែក​ John Cena បាន​​លក់​រថយន្ត​របស់​ខ្លួន​ទៅ​ឲ្យ​ហាង​លក់​មួយ​កន្លែង​ ​ក្រោយ​ទើប​ទិញ​បាន​មួយ​រយៈ​ ដោយ​សារ​ត្រូវ​​ការ​ថវិកា​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ …

Read More »

ចេញ​រូបរាង​​ឡាន​​ដំបូង​របស់​វៀតណាម ត្រៀម​បង្ហាញ​ខ្លួន​នៅ​ប៉ារីស​ (វីដេអូ)

វីដេអូ​ខ្លី​​បង្ហាញ​ពី​រូបរាង​រថយន្ត​​ដំបូង​របស់​ប្រទេស​វៀតណាម​ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ Vinfast កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​វៀតណាម។ រថយន្ត​ដែល​បង្ហាញ​ក្នុង​វីដេអូ​មាន​ចំនួន​ពីរ​ម៉ូដែល ដែល​មាន​ជា​ប្រភេទ​ SUV និង​ប្រភេទ Sedan។ រថយន្ត​ទាំង​ពីរ​មាន​បំពាក់​នូវ​ឡូហ្គោ​រាង​អក្សរ V ដែល​តំណាង​ឲ្យ​ឈ្មោះ​ក្រុមហ៊ុន​ Vifast។ Vinfast នឹង​នាំ​យក​រថយន្ត​ទាំង​ពីរ​នេះ​ទៅ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Paris Motor Show នៅ​ខែ​តុលា​ខាង​មុខ ហើយ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​ក្នុង​ខែ​ធ្នូ។ គួរ​ដឹង​ថា​រថយន្ត​ដំបូង​របស់​ប្រទេស​វៀតណាម​ត្រូវ​បាន​រចនា​រូបរាង​ដោយ​ក្រុមហ៊ុន​ឌីហ្សាញ​​អ៊ីតាលី​ល្បី​ឈ្មោះ ​Pininfarina។ បច្ចុប្បន្ន​នេះ​រ៉ូបូត​រាប់​ពាន់​គ្រឿង​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​​​រោងចក្រ​​របស់​ក្រុមហ៊ុន​ Vinfast ដែល​មាន​ផ្ទៃ​ដី​ទំហំ​ ១១០ ០០០ ម៉ែត្រ​ការ៉េ​​ ស្ថិត​នៅ​ទីក្រុង​ Haiphong ប្រទេស​វៀតណាម។ រោងចក្រ​នេះ​ត្រូវ​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​ ៤ ពាន់​លាន​ដុល្លារ។ ​​កន្លង​មក​​ក្រុមហ៊ុន​ Vinfast រំពឹង​ថា​នឹង​​​ចាប់​ផ្ដើម​​បញ្ចេញ​លក់​រថយន្ត​ដំបូង​របស់​ខ្លួន​ឲ្យ​បាន​មុន​ខែ​កញ្ញា​ ឆ្នាំ​ ២០១៩ និង​រំពឹង​ថា​ផលិត​ឲ្យ​បាន​ ១០ ទៅ ២០ ម៉ឺន​គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង៕ ​​ប្រភព ៖ Zing បញ្ចេញមតិ comments

Read More »

Suzuki Jimny ស៊េរី២០១៩ កូនឡានកំពូល Off-road បង្ហាញរូបរាងជាផ្លូវការហើយ!

ក្រុមហ៊ុន Suzuki បាន​បង្ហាញ​រូបភាព​ផ្លូវការ​ជា​លើក​ដំបូង នៃ​ម៉ូដែល Jimny ស៊េរី​ឆ្នាំ ២០១៩ ដែល​ជា​រថយន្ត SUV ទំហំ​តូច មាន​សមត្ថភាព​បើកបរ Off-road មិន​ធម្មតា ខណៈ​វា​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​តែម្តង។ ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ខាង​លើ មិន​បាន​បង្ហាញ​អ្វី​ច្រើន​លើស​ពី​រូបរាង​ជ្រុង​ដូច​ប្រអប់​របស់​វា​ឡើយ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា វា​នឹង​មាន ២ ជម្រើស គឺ ម៉ូដែល Jimny និង Jimny Sierra។ សូម​បញ្ជាក់​ថា រថយន្ត Suzuki Jimny នឹង​បំពាក់​ម៉ាស៊ីន​កម្លាំង ៦៦០ សេសេ ខណៈ Jimny Sierra ដែល​ត្រូវ​ដាក់​លក់​ក្រៅ​ប្រទេស​ជប៉ុន នឹង​បំពាក់​ម៉ាស៊ីន​ធំ​ជាង ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង។ …

Read More »