Home / Cars (page 3)

Cars

Subaru សហការជាមួយ Toyota បង្កើតរថយន្ត​ Strong Hybrid

នៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូនៅថ្ងៃនេះ ក្រុមហ៊ុន Subaru  បានគូសបញ្ជាក់ពីផែនការរយៈពេលវែងរបស់ខ្លួនសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានិងកាត់បន្ថយការបញ្ចេញកាបូន។ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍ បច្ចេកវិជ្ជាស្នូលដូចជាម៉ាស៊ីនចំហេះខាងក្នុងរបស់ម៉ាស៊ីន។ក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុន Subaru  កំពុងពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុនតូយ៉ូតាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីថែមទៀតផង ដែលអាចបណ្តាលឱ្យមានការបង្កើតរថយន្តអេឡិចត្រូនិចថ្មីមួយប្រភេទទៀតប៉ុន្តែមិនមែនពេលនេះទេ គឺរហូតដល់ឆ្នាំ 2025 ឯណោះ។ នៅក្នុងសេចក្តីប្រកាសនេះ ក្រុមហ៊ុន Subaru  បានបង្ហាញនូវការសិក្សារចនាដំបូង សម្រាប់រថយន្តប្រភេទអគ្គិសនីដែលត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុនតូយ៉ូតាផងដែរ។ ប្រធានក្រុមហ៊ុន Subaru លោក Tomomi Nakamura បាននិយាយថា “ទីផ្សារសហរដ្ឋអាមេរិកពិតជាលំបាកណាស់។ ខ្ញុំគិតថាទីផ្សាររថយន្តដែលប្រើអគ្គិសនីនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្កើតនៅសហរដ្ឋអាមេរិក។ មានតែឡានអេឡិចត្រូនិចរបស់ក្រុមហ៊ុន Tesla ប៉ុណ្ណោះដែលលក់ដាច់ខ្លាំង។ យើងត្រូវឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នថាតើនិន្នាការទីផ្សារនឹងផ្លាស់ប្តូរទៅមុខយ៉ាងដូចម្តេច។ ប៉ុន្តែខ្ញុំគិតថានិន្នាការឆ្ពោះទៅរកយានយន្តដែលមានថាមពលអគ្គីសនីនឹងលេចចេញមកដោយគ្មានការសង្ស័យ ដូច្នេះយើងត្រូវតែត្រៀមខ្លួនឲបានល្អសម្រាប់រថយន្តប្រភេទនេះ។”លោកក៏បានបន្ថែមទៀតផងដែរថា “ដើម្បីបំពេញបន្ថែមរថយន្តកូនកាត់ mild-hybrid និង plug-in hybrid ដែលត្រៀមរួចជាស្រេចក្នុងជួររថយន្តរបស់ខ្លួនក្រុមហ៊ុន Subaru គ្រោងនឹងអភិវឌ្ឍរថយន្តមួយប្រភេទទៀតដែលគេហៅថា “strong hybrid”  ដោយប្រើបច្ចេកវិទ្យាជាមួយតូយ៉ូតា ហើយមានបំណងបង្ហាញខ្លួននៅចុងទសវត្សនេះ។” លោក Nakamura បាននិយាយបន្ថែមទៀតថា 40 ភាគរយនៃការលក់ជាសកលរបស់ Subaru …

Read More »

Sergio Romero បុកគ្នាខ្ទេច Lamborghini ជាង 22 ម៉ឺនដុល្លារ ដូរមកជិះ Audi ធ្វើព្រងើយ

បន្ទាប់ពី David de Gea មក ​ក្លឹប​ Manchester United ក៏នៅមានអ្នកចាំទីរូបសង្ហារម្នាក់ទៀតផងដែរគឺ Sergio Romero។ កាលពីម្សិលមិញ​នេះ អ្នក​ចាំ​ទី​សញ្ជាតិ​អាហ្សង់ទីន​រូបនេះបានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ តែអ្វីដែលធ្វើឲមានការហួសចិត្តនោះគឺថា កីឡាកររូបនេះនៅតែមានវត្តមានមកកន្លែង​ហ្វឹកហាត់​​ដដែល បើទោះជារថយន្តខ្ទេចអស់ក៏ដោយ។ Sergio Romero បានជិះឡាន Audi មកកាន់កន្លែង​ហ្វឹកហាត់ក្នុងថ្ងៃនេះ ជំនួសឲLamborghini ដែលបានខ្ទេចវិញ។ គួបញ្ជាក់ថា កាលពី​ម្សិលមិញ​នេះ  Sergio Romero បានជួបនូវគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅពេលជិតដល់កន្លែងហ្វឹកហាត់ ដែលបណ្តាលឲរថយន្តរបស់លោកគឺម៉ាក Lamborghini ដែលមាន​តម្លៃ​ដល់​ទៅ​ជាង​ 22 ម៉ឹន​ដុល្លារខូចខាតយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក៏កីឡាកររូបនេះបានផ្លាស់ប្តូររថយន្ត Audi វិញ ហើយនៅតែមកហ្វឹកហាត់ ដើម្បីត្រៀមខ្លួនក្នុងការ​ប្រកួត​ Premier League ខាង​មុខ​ជា​មួយ​នឹង​ក្លឹប​ Burnley ៕ ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020 …

Read More »

Update តម្លៃ​អាសង់ Dream ២០២០ ព្រឹក​នេះ​លក់​តាម​ហាង​នៅ​សល់​ប៉ុន្មាន?

Advertisement ដើម​ឆ្នាំ ២០២០ កៀក​ចូល​ឆ្នាំ​ចិន​របស់​របរ​មួយ​ចំនួន​តែង​តែ​មាន​ការ​ឡើង​ថ្លៃ ចុះ​ចំណែក​ម៉ូតូ​អាសង់​ស៊េរី​ឆ្នាំ ២០២០ វិញ​នៅ​មាន​តម្លៃ​ប៉ុន្មាន​ដែរ។ តាម​ការ​សាក់​សួរ​នៅ​តាម​ហាង​នៅ​ម្ដុំ​គិរីរម្យ​មួយ​ចំនួន Honda Dream ឆ្នាំ ២០២០ នៅ​តែ​មាន​អ្នក​ទិញ​មិន​ចេះ​ដាច់​ជា​ហូរហែ និង​មិនមាន​តម្លៃ​ធ្លាក់​ឡើងបើធៀប​ទៅ​និងតម្លៃ​នៅ​ចុង​ខែ​ធ្នូ​គឺខ្ទង់ ២ ៣៥០ ដុល្លារ ។ អាសង់​ដែល​មាន​រូប​រាង​មិន​មាន​ការ​ប្រែ​ប្រួល​នេះ​នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ ព្រឹក​នេះវិញ Honda Dream ឆ្នាំ ២០២០ ដាក់​លក់​​​តាម​ហាង​មាន​តម្លៃ​ចន្លោះ​ពី ២ ៣៥០ ទៅ ២ ៤០០​ដុល្លារ (អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​ស៊េរី​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ)។ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕ ចុចអាន៖ មើលតម្លៃ …

Read More »

Lexus ចេញគំរូឡានថ្មី ត្រូវចិត្តអ្នកចូលចិត្តបើកផ្សងព្រេងម៉ាច់ហ្មង!

Advertisement Lexus បានបញ្ចេញគំរូរថយន្តថ្មី ដែលផ្អែកលើម៉ូដែល GX នៅក្នុងកម្មវិធី Montreal Auto Show ក្នុងប្រទេសកាណាដា។ គំរូរថយន្ត Lexus ថ្មីនេះមានឈ្មោះថា Lexus GX Overland Concept ដែលបង្កើតឡើងសម្រាប់អ្នកស្រលាញ់ចូលចិត្ត ការបើកផ្សងព្រេង និង Off-road លើស្ថានភាពផ្លូវលំបាក។ ផ្អែកលើម៉ូដែល GX 460 Executive Package ស៊េរីឆ្នាំ២០២០ គំរូរថយន្ត GX Overland Concept នេះបានបំពាក់យ៉ាន់ និងសម្បកកង់សម្រាប់ Off-road ដ៏រឹងមាំ និងធន់ ក៏ដូចជា ប្រព័ន្ធបូមកែច្នៃដែលមានសមត្ថភាពរឹតតែខ្លាំងទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានអាវក្រោះការពារកាងមុខ-ក្រោយ ចំហៀង ក៏ដូចជាបាតរថយន្តផងដែរ ងាយស្រួលចុះលុកផ្លូវលំបាក ដែលមិនបណ្តាលឲ្យកោសខូចថ្នាំរថយន្ត។ លើសពីនេះទៅទៀត វាក៏មានបំពាក់តង់ និងគ្រែនៅលើដំបូលរថយន្ត ព្រមទាំងសំយ៉ាប សម្រាប់អង្គុយពិចនិចយ៉ាងមានផាសុកភាព …