Home / Cars (page 30)

Cars

យក Prius បើក​ឡើង​ចំណោត​សាក​មើល​រួច​អត់ (មាន​វីដេអូ)

Advertisement Toyota Prius ជា​ប្រភេទ​ឡាន Hybrird សម្រាប់​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​រាង​ទាប ដែល​អ្នក​ស្រលាញ់​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ជ្រើស​យក​ទៅ​ប្រើ​ប្រាស់ សម្រាប់​អ្នក​រស់​នៅ​តំបន់ ជនបទ ​ព្រិល​ធ្លាក់ លិច​ទឹក ជា​ពិសេស​នៅ​តំបន់​ភ្នំ ដែល​ត្រូវ​បើក​បរ​កាត់​ផ្លូវ​លំបាក​ៗជា​ច្រើន ដូច​ជា​ឡើង​ចំណោត​ជា​ដើម។ យ៉ាង​ណា​មិញ​​​មាន​អ្នក​ដែល​និយម​ប្រើ​ប្រាស់​ឡាន Prius នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​វា​ដោយ​ធ្វើ​ការ​បើក​សាក​ល្បង​ឡើង​ចំណោត​ខ្ពស់ៗ។ ការ​បើក​សាក់ល្បង​នេះ​ពុំ​មាន​ដឹក​របស់​អ្វី​ច្រើន​ឡើយ​ដោយ​មាន​អ្នក​បើក​បរ​តែ​ម្នាក់​ប៉ុណ្ណេះ។ នេះ​ជា​វីដេអូ​ធ្វើ​ការ​បើ​សាកល្បង​រថយន្ត Prius ឡើង​ចំណោត​ខ្ពស់៖ វីដេអូ​ទី ១ វីដេអូ​ទី ២ ចុចអាន៖ វៀតណាម ចាប់ផ្តើមដឹករថយន្តក្រុងផលិតក្នុងស្រុក លក់ឲ្យប្រទេសជិតខាង មើលការបង្ហាញ Rolls-Royce Cullinan Mansory ឆ្នាំ២០២០ ធានាស្រក់ទឹកមាត់ ដកចិត្តមិនរួច (វីដេអូ) អត្ថបទ៖ ម៉េងងី ប្រភព៖ Sabay

Read More »

ទោះមានផលិតឡានក្នុងស្រុក តែវៀតណាមនាំចូលរថយន្តទ្វេដង

Advertisement ត្រឹមរយៈពេល ១១ខែនៃឆ្នាំ២០១៩ ចំនួនលក់សម្រាប់រថយន្តផលិតក្នុងស្រុក បានធ្លាក់ចុះ ១៣ភាគរយ សរុប ១៦៩ ៧៣៩គ្រឿង ខណៈរថយន្តនាំចូល កើនឡើង​ទ្វេដង សរុប ១១៩ ៣៨៩គ្រឿង។ នេះបើយោងតាមសមាគមន៍ Vietnam Automobile Manufacturers Association (VAMA)។ គួរឲ្យដឹងថា ចំនួននាំចូលរថយន្តបានធ្លាក់ចុះ ២០% កាលពីឆ្នាំ២០១៨ ដោយសារតែលក្ខខណ្ឌតឹងតែងខ្លាំងសម្រាប់អ្នកនាំចូលរថយន្ត ប៉ុន្តែបានកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩ នេះ សរុប ១៣៣ ៧០០គ្រឿង។ បើគិតជាលុយគឺជិត ៣ពាន់លានដុល្លារ ខណៈក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា តួលេខនេះអាចកើនឡើងដល់ ៣,៤ពាន់លានដុល្លារ ពោលគឺជិត២ដងនៃឆ្នាំមុន បើគិតរយៈពេល១ឆ្នាំពេញ។ សូមបញ្ជាក់ថា រថយន្តវៀតណាមបាននិងកំពុងតស៊ូដណ្តើមចំណែកទីផ្សារក្នុងស្រុក។ កាលពីឆ្នាំមុន ក្រុមហ៊ុនវៀតណាម THACO លក់រថយន្តបានត្រឹមតែ ២៨៨ ៧០០គ្រឿងប៉ុណ្ណោះ បើប្រៀបធៀបជាមួយរថយន្តនាំចូលពីថៃ …

Read More »

វៀតណាម ចាប់ផ្តើមដឹករថយន្តក្រុងផលិតក្នុងស្រុក លក់ឲ្យប្រទេសជិតខាង

Advertisement ក្រុមហ៊ុនផលិត និងដំឡើងរថយន្តវៀតណាម THACO បានដឹករថយន្តក្រុងចំនួន ១៥គ្រឿងដំបូង ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃសោរ៍ សប្តាហមុន។ លោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai Auto (THACO) បាននិយាយថា រថយន្តក្រុងដែលបាននាំចេញទាំងនោះ សុទ្ធតែត្រូវបានឌីហ្សាញឡើងវិញ បន្ទាប់ពីចំណាយពេលធ្វើតេស្តអស់ ៧ខែក្នុងប្រទេសហ្វីលីពីន ដើម្បីឲ្យស្របតាមស្តង់ដារ Euro 5។ រថយន្តក្រុងទាំងអស់ត្រូវបានដំឡើងនៅក្នុងតំបន់សេដ្ឋកិច្ច Chu Lai ក្នុងខេត្ត Quang Nam ប្រទេសវៀតណាម។ លោក Duong បានប្រាប់ឲ្យដឹងទៀតថា បញ្ហាប្រឈមធំបំផុតក្នុងការនាំចេញរថយន្តដែលផលិត និងដំឡើងក្នុងប្រទេសវៀតណាម គឺការធ្វើឲ្យស្របតាមដំណើរការ និងច្បាប់របស់បរទេស។ យ៉ាងណាមិញ ក្រុមហ៊ុន THACO បានរំពឹងថានឹងអាចនាំចេញរថយន្តក្រុងចំនួន ២០០គ្រឿង ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២០៕ ប្រភព៖ vnexpress   …

Read More »

មើលការបង្ហាញ Rolls-Royce Cullinan Mansory ឆ្នាំ២០២០ ធានាស្រក់ទឹកមាត់ ដកចិត្តមិនរួច (វីដេអូ)

Advertisement រថយន្ត Rolls-Royce Cullinan Mansory ស៊េរីឆ្នាំ២០២០ បានបង្ហាញក្នុងកម្មវិធី 2019 Geneva Motor Show កាលពីពេលប៉ុន្មានខែមុននេះ ដោយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ វាមានភាពខុសប្លែកពី Cullinan ធម្មតា ដោយសារតែបានបំពាក់គ្រឿងតុបតែងពីក្រុមហ៊ុន Mansory ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខាងលេងរថយន្តប្រណីតថ្លៃៗ។ គួរឲ្យដឹងថារថយន្ត SUV ដ៏ប្រណីត និងទំនើបខាងលើ កំពុងដាក់លក់នៅក្រុមហ៊ុន Hollmann International ក្នុងប្រទេសអាល្លឺម៉ង តម្លៃប្រមាណជា ៦៧ម៉ឺនដុល្លារឯណោះ ខណៈតម្លៃនេះថ្លៃជាងរថយន្ត Cullinan ធម្មតាជិត ២ដង។ ជាមួយនឹងតម្លៃប៉ុណ្ណេះ Cullinan Mansory បានតុបតែងខ្លួនតាំងពីខាងក្រៅ រហូតដល់កាប៊ីនខាងក្នុង ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អត្ថបទ៖ សេង ឡុង ប្រភព៖ Sabay

Read More »

មក​មើល​គេ​សាក Pruis ២០១៩ ប៉ុង​២ លើ​ទឹកកក​មើល​ខ្លាំង​យ៉ាង​ណា​ដែរ?

Advertisement Toyota Prius ជា​រថយន្ត​តួ​ទាប ដែល​អតិថិជន​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ជ្រើស​យក​វា នៅ​ពេល​ដែល​គេ​រស​នៅ​ក្នុង​តំបន់​ដែល​មាន​ព្រិល​ធ្លាក់​ច្រើន ព្រោះ​បើ​កម្រាស់​ព្រិល​កើន​ឡើង​នោះ រថយន្ត​តួ​ទាប Hatchback ដូច Toyota Prius នេះ​ ពិបាក​នឹង​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​បែប​នោះ​ណាស់។ យ៉ាងណាមិញ កាល​ពី​ឆ្នាំ​ទៅ Toyota បាន​បញ្ចេញ​រថយន្ត​ម៉ូដែល Prius ស៊េរី​ថ្មី​ដែល​មាន​មុខ​ងើប​ឡើង​ជាង​មុន​ ហើយ​ក៏​បាន​បន្ថែម​ប៉ុង​មួយ​ទៀត​សម្រាប់​ឲ្យ​ Prius ថ្មី​នេះ អាច​បើក​បរ​បាន​កង់​ទាំង ៤ បាន​ផង​ដែរ ដោយ​វា​នឹង​ប្រើ​ម៉ូទ័រ​អគ្គិសនី​អូស​កង់​ទាំង​មុខ​ទាំង​ក្រោយ តាម​ស្ថានភាព​ជាក់​ស្ដែង​ ដែល​វា​អាច​ដំណើរ​ការ​បាន​រហូត​ដល់​ល្បឿន​រថយន្ត​កើន​ដល់ ៦៩ គ.ម/ម៉ ឯណោះ។ លើស​ពី​នេះ​ទៅទៀត Prius AWD-e (All Wheels Drive – Electric) នេះ បាន​បន្ថែម​ប្រព័ន្ធ​ជួយ​រក្សា​លំនឹង​រថយន្ត​ ទប់​ទល់​នឹង​ភាព​រអិល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ បូក​រួម​ជាមួយ​អាគុយ នីកែល ប្រភេទ​ថ្មី​ ដែល​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ក្នុង​ស្ថានភាព​ត្រជាក់​ខ្លាំង មិន​ធ្វើ​ឲ្យ​មាន​ភាព​រអាក់​រអួល​ក្នុង​ការ​បញ្ជូន​ចរន្ត​ឡើយ។ បើ​និយាយ​ពី​អត្រា​ស៊ីសាំង​វិញ Prius …

Read More »