Home / Cars (page 306)

Cars

រដ្ឋ​ចាប់​ផ្ដើម​ប្រមូល​ពន្ធ​ផ្លូវ​ឆ្នាំ​ថ្មី​ ​​ពី​ថ្ងៃ​ ​១ មិថុនា នេះ​តទៅ

យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​ ​គឺ​ត្រូវ​ប្រមូល​ចាប់​ពី​ថ្ងៃ​ ​១ មិថុនា​ ​ដល់ ៣០ វិច្ឆិកា​ ​នៃ​ឆ្នាំ​នីមួយៗ​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកា​ថ្នាក់​ក្រោម​ជាតិ។ ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ ​និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ ​ត្រូវ​បង់​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ​និង​យាន​ជំនិះ​គ្រប់​ប្រភេទនៅ​តាម​៖ សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ធនាគារ​កាណាឌីយ៉ា ក.អ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធនាគារ​កម្ពុជា​សាធារណៈ ភីអិលស៊ី ធនាគារ​វឌ្ឍនៈ ធនាគារអេអិនហ្សិត រ៉ូយ៉ាល់​ ​ឬ​នៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ ទស្សនាវីដេអូ Review រថយន្ត Ford Transit 2018 បញ្ចេញមតិ comments

Read More »

ឡាន​ ១០ ម៉ូដែល​ តាម​ពិត​ប្រើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ឡាន​ផ្សេង​សោះ

ក្នុង​សហគ្រាស​យានយន្ត​វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ប្រសិន​បើ​ក្រុមហ៊ុន​រថយន្ត​មួយ​ ខ្ចី​ម៉ាស៊ីន​ពី​ក្រុមហ៊ុន​រថយន្ត​មួយ​ទៀត​មក​ប្រើ​នោះ​ ជា​ពិសេស​​ក្រុមហ៊ុន​រថយន្ត​ដែល​ស្ថិត​ក្រោម​ដំបូល​តែ​មួយ។ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា​សម្ព័ន្ធ​ Volkswagen Group ជា​ដើម​។ រថយន្ត​ Volkswagen Golf GTI ប្រើ​ម៉ាស៊ីន​​ Turbo ចំណុះ​ ២,០ លីត្រ​តែ​មួយ​​ ដូច​គ្នា​នឹង​​​ម៉ូដែល​រថយន្ត​​របស់​ម៉ាក​រថយន្ត​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​ជា​មួយ​គឺ​ Skoda Octavia RS និង​ SEAT Leon FR។ ប៉ុន្តែ​ពេល​ខ្លះ​​ក្រុមហ៊ុន​​រថយន្ត​ដែល​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​ផ្សេង​គ្នា ក៏​បាន​សម្រេច​សហការ​គ្នា​ដើម្បី​ដោះ​ដូរ​​បច្ចេកវិទ្យា, ម៉ាស៊ីន, គ្រោង​រថយន្ត និង គ្រឿង​បន្លាស់​ផង​ដែរ។ ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​នូវ​ម៉ូដែល​រថយន្ត​ ១០ ដែល​ប្រើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​រថយន្ត​ផ្សេង ៖ ​​​​​​​​​​​១. Mercedes-Benz A-Class រថយន្ត​ Mercedes-Benz A-Class ជំនាន់​ចុង​ក្រោយ​មាន​ផ្ដល់​ជូន​នូវ​ជម្រើស​ម៉ាស៊ីន​ជា​ច្រើន​ប្រភេទ​ ក្នុង​នោះ​រួម​មាន​ជម្រើស​ A180d ​ដែល​ប្រើ​ម៉ាស៊ីន​​ម៉ាស៊ូត​ចំណុះ​ ១,៥ លីត្រ ​របស់​ក្រុមហ៊ុន Renault។ ម៉ាស៊ីន​នេះ​អាច​​បង្កើត​កម្លាំង​បាន​ …

Read More »

Ford Everest 2019​ ​ត្រៀម​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ​!

ជា​ធម្មតា​មនុស្ស​ភាគ​ច្រើន​តែង​តែ​គិត​ថា​រថយន្ត​ប្រភេទ SUV ជា​រថយន្ត​ប្រភេទ​គ្រួសារ​សំរាប់​បើក​បរតែ​ក្នុង​ក្រុង និង​ផ្លូវ​ដែល​មាន​ស្ថានភាព​រាប​ស្មើ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​រថយន្ត Ford Everest នេះ​វិញ វា​មិន​ត្រឹម​តែជា​រថយន្ត SUV សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ជា​លក្ខណៈ​​គ្រួសារ​ប៉ុណ្ណោះ​ទេ វា​គឺជា​រថយន្ត ប្រភេទ​ SUV ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូ​ទាំង​​ពិភព​លោក​ថាជា​រថយន្ត​ដែល​អាច​បើក​បរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​ធម្មតា ឬ​ផ្លូវ​ដែល​មាន​ឧបសគ្គ​នោះ​ទេ។ កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែក​ចាយ​ផ្តាច់​មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ការមក​ដល់​នៃ​រថយន្ត Ford Everest 2019 រួម​ជា​មួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​នឹង​ត្រូវ​បំពាក់​បន្ថែម​នៅ​លើ​រថយន្ត​នេះ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​​ក៏​បាន​​ចាប់​ផ្តើម​​បើក​ទទួល​ការកក់ទុកជា​មុន​នូវ​រថយន្ត Ford Everest 2019 នេះ​ផង​ដែរ។ ក្នុង​នោះ​ដែរ បច្ចេក​វិទ្យា​សំខាន់ៗ​ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​រថយន្ត Ford Everest 2019 នោះ​រួម​មាន៖ ប្រព័ន្ធ​កូន​សោរ​សុវត្ថិភាព (MyKey) បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក ក្នុង​ការ​កំណត់​ល្បឿន​នៃ​ការ​បើក​បរ​ទៅ​លើ​រថយន្ត​របស់​លោក​អ្នក ដើម្បីធានា​បាន​នូវ​សុវត្ថិភាព​នៅ​ពេល​បើក​បរ។ កាម៉េរា​ខាង​ក្រោយ និង​សេនសឺ​ជំនួយ​នៅ​ពេល​ចូល​ចត (Rear …

Read More »

មក​ដឹង​ឈ្មោះ​ហៅ​ក្រៅ​ប្លែកៗ​​របស់​ឡាន​ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅ

ការ​ដាក់​ឈ្មោះ​ហៅ​​ក្រៅ​​ឲ្យ​នរណា​ម្នាក់​ជា​ទម្លាប់​មួយ​របស់​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ប្រជាជាតិ​ដទៃ។ ក្រៅ​ពី​មនុស្ស សូម្បី​តែ​វត្ថុ​ប្រើ​ប្រាស់​ដូច​ជា​រថយន្ត​ជា​ដើម​ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​ដែរ។ ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ហៅ​ក្រៅ​ប្លែកៗ​មួយ​ចំនួន​​សម្រាប់​រថយន្ត​ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅ​តៗ​គ្នា​ ​ទល់​បច្ចុប្បន្ន​នេះ ៖ #កាមេរី​គូថ​ស្វិត ៖ ឈ្មោះ​ហៅ​ក្រៅ​របស់​រថយន្ត​ Toyota Camry ​ខ្ទង់​ស៊េរី​ឆ្នាំ​ ១៩៩០ ​ #កាមេរី​គូថ​ហើម ៖ ឈ្មោះ​ហៅ​ក្រៅ​របស់​ Toyota Camry ស៊េរី​ឆ្នាំ​ ១៩៩២ ដល់ ១៩៩៦ #​​​អា​ឆ្លាម ៖ ឈ្មោះ​ហៅ​ក្រៅ​របស់​ Toyota Camry ស៊េរី​ឆ្នាំ​ ១៩៩៧ ដល់ ២០០១​ #បាឡែន ៖ ឈ្មោះ​ហៅ​ក្រៅ​របស់​ Toyota Camry ស៊េរី​ឆ្នាំ​ ២០០២ ដល់ ២០០៦ ​ #កាមេរី​ហាយប្រីដ ៖ ឈ្មោះ​ហៅ​ក្រៅ​របស់​ Toyota Camry ស៊េរី​ឆ្នាំ​ …

Read More »

Nissan បង្កើតបានរ៉ូបូត អាចគូរតារាងបាល់ទាំងមូល ដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន​រថយន្ត Nissan បាន​បង្ហាញ​នូវ​រ៉ូបូត​ម្យ៉ាង​ឈ្មោះ​ថា Pitch-R ដែល​មាន​សមត្ថភាព​អាច​គូរ​តារាង​បាល់​ទាំងមូល នៅ​គ្រប់​ទីកន្លែង​ឲ្យ​តែ​មាន​ទីធ្លា​គ្រប់គ្រាន់។ ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ខាង​លើ​នេះ បាន​បង្ហាញ​វា​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​ក្នុង​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន នា​ពេល​កន្លង​ទៅ។ Pitch-R ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ពី បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​របស់ Nissan មាន​ឈ្មោះ​ថា ProPILOT ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា ចំនួន ៤ គ្រាប់ , ប្រព័ន្ធ GPS និង បច្ចេកវិទ្យា​គេច​ពី​ការ​ប៉ះ​ទង្គិច​គ្នា ដែល​អនុញ្ញាត​ឲ្យ​វា​អាច​គូរ​បន្ទាត់​ពណ៌​ស​លើ​ស្មៅ , ផ្លូវ​កៅស៊ូ និង ក្រួស ទៀត​ផង។ រ៉ូបូត​ដ៏​វៃឆ្លាត​មួយ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ថាមពល​ថ្ម ដែល​អាច​សាក​បាន ហើយ​វា​អាច​ផ្លាស់ប្តូរ​ទីតាំង​ដោយ​ខ្លួនឯង ដើម្បី​វិភាគ​បរិវេណ​ជុំវិញ​ខ្លួន​របស់​វា ដើម្បី​ស្កេន​រក​ទីតាំង​ដែល​សមរម្យ ដើម្បី​គូរ​ទីលាន​បាល់​ទាត់។ វា​ក៏​អាច​ស្កេន​ដឹង​ពី​ឧបសគ្គ​ជុំវិញ​ខ្លួន និង អាច​គូរ​នៅ​លើ​ផ្ទៃ​មិន​រាប​ស្មើ​ផង​ដែរ។ បើ​យោង​តាម​ក្រុមហ៊ុន Nissan បាន​ឲ្យ​ដឹង​ថា វា​ប្រើ​ពេល​មិន​ដល់ ២០ …

Read More »