Home / Cars (page 307)

Cars

ឡាន Tesla ប្រើមុខងារបើកបរស្វ័យប្រវត្តិ បុកឡានប៉ូលិសកំពុងចតស្ងៀម

រថយន្ត​ប្រើ​អគ្គិសនី Tesla Model S មួយ​គ្រឿង ដែល​ប្រើ​មុខងារ​បើកបរ​ស្វ័យប្រវត្តិ Autopilot បាន​បើក​ទៅ​បុក​រថយន្ត​ប៉ូលិស​កំពុង​ចត​ស្ងៀម​មួយ​គ្រឿង នៅ​លើ​ផ្លូវ Laguna Canyon នា​ឆ្នេរ Laguna រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ។ ក្រោយ​ពេល​កើត​ហេតុ អ្នក​បើកបរ​រថយន្ត Tesla បាន​រងរបួស​ស្រាល ខណៈ​រថយន្ត​ប៉ូលិស​រង​ការ​ខូចខាត​យ៉ាង​ដំណំ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ពេល​កើតហេតុ គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា អ្នក​បើកបរ​រថយន្ត Tesla កំពុង​ធ្វើ​អ្វី ប៉ុន្តែ​អ្នក​នាំពាក្យ​សម្រាប់​ក្រុមហ៊ុន Tesla ម្នាក់​បាន​និយាយ​ថា រថយន្ត Tesla តែងតែ​ដឹង​ច្បាស់​ថា មុខងារ​បើកបរ​ស្វ័យប្រវត្តិ Autopilot មិនមែន​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទាំង​អស់​នោះ​ទេ ហើយ​មុន​ពេល​ដែល​អ្នក​បើកបរ​អាច​ប្រើប្រាស់​មុខងារ Autopilot បាន​លុះត្រា​តែ​ពួកគេ យល់ព្រម​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​សរសេរ​ថា “មុខងារ Autopilot ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើ​នៅ​លើ​ផ្លូវ​ហាយវេ ដែល​មាន​ការ​បែងចែក​ទ្រូង​ផ្លូវ​កណ្តាល និង មាន​គំនូស​គន្លង​ផ្លូវ​ច្បាស់”។ សូម​បញ្ជាក់​ឲ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​នេះ គ្រោះថ្នាក់​ចរាចរ​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​ក្រុមហ៊ុន …

Read More »

Nissan 370Z ស៊េរី២០១៩ ថែមពណ៌ថ្មី២ ឯតម្លៃចាប់ពី ២៩ ៩៩០ដុល្លារ

គិត​រហូត​មក​ដល់​ពេល​នេះ រថយន្ត Nissan 370Z បាន​ឈាន​ចូល​ផលិតកម្ម​ឆ្នាំ​ទី ៩ ហើយ ខណៈ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នេះ​ទើបតែ​បាន​ប្រកាស​ពី តម្លៃ​ផ្លូវការ​នៃ​រថយន្ត​ស្ព័រ ដែល​ទាក់ចិត្ត​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន Nissan បាន​បន្ថែម​ពណ៌​ថ្មី​ចំនួន ២ ចំពោះ​ម៉ូដែល 370Z គឺ ពណ៌​ខៀវ Deep Blue Pearl និង ពណ៌​ស (Pearl White)។ សូម​បញ្ជាក់​ថា រថយន្ត Nissan 370Z ស៊េរី​ឆ្នាំ ២០១៩ បាន​បំពាក់​ម៉ាស៊ីន​ដដែល គឺ ចំណុះ ៣,៧ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៣២ សេះ ប្រើ​ជាមួយ​ប្រអប់​លេខ​ដៃ ៦ វគ្គ ឬ លេខ​អូតូ ៧ វគ្គ។ …

Read More »

ទីបំផុត​ដឹង​តម្លៃ​ឡាន​​ដែល​ជិះ​ ១០០ គ.ម ស៊ីសាំង​ត្រឹម​ ១,៦ លីត្រ

រថយន្ត​ Geely Bo Rui GE ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ Hybrid ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Beijing International Auto Show កាល​ពី​ពេល​កន្លង​ទៅ។ វា​ជា​ប្រភេទ​ Hybrid នៃ​ម៉ូដែល​ Bo Rui ដែល​បាន​លក់​នៅ​ប្រទេស​ចិន​កន្លង​មក។ រថយន្ត​នេះ​មាន​ជា​ប្រភេទ​ PHEV (Plug-in hybrid) និង MHEV (mild hybrid) ហើយ​ពេល​នេះ​ក្រុមហ៊ុន​ Geely បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​​រថយន្ត​ទាំង​ពីរ​ប្រភេទ រួម​ទាំង​តម្លៃ​ដាក់​លក់​នៅ​ចិន​ផង​ដែរ។ ប្រព័ន្ធ​ម៉ាស៊ីន​ទាំង​ពីរ​ប្រភេទ​​​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ Turbocharged ចំណុះ​ ១,៥ លីត្រ​ ស៊ីឡាំង​ ៤ ដែល​ប្រើ​ប្រេង​ឥន្ធនៈ ដែល​បង្កើត​កម្លាំង​បាន​ ១៧៧ សេះ​ដូច​គ្នា និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៧ វគ្គ។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​នៅ​ត្រង់​ប្រព័ន្ធ​ Hybrid។ ចំពោះ​ប្រភេទ​ MHEV មាន​​បំពាក់​នូវ​​​ម៉ូទ័រ​អគ្គិសនី​ …

Read More »

ក្តៅៗ Yamaha Aerox 155cc ស៊េរី​ថ្មី​ទើបមកដល់​ខ្មែរ ដឹង​តម្លៃ​ធានា​ពេញ​ចិត្ត​

ម៉ូតូ​ Yamaha Aerox 155cc ​ស៊េរី​ថ្មី​​ ទើប​មក​ដល់​​​ទីផ្សារ​ប្រទេស​កម្ពុជា​អម្បាញ់មិញ​នេះ តាម​រយៈ​ការ​នាំ​ចូល​និង​ចែក​ចាយ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន គង់ នួន គ្រុប ​។ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណះ​ពិសេសៗ​របស់ ​ម៉ូតូ​ Yamaha Aerox 155cc ស៊េរី​ថ្មី។ ទំហំ​ម៉ាស៊ីន ៖ ១៥៥ សេសេ ប្រព័ន្ធ​សោ​បញ្ជា ៖ Smart Key Function (សោ​ឆ្លាត​វៃ) ប្រព័ន្ធ​ពន្លត់ និង​បញ្ឆេះ​ដោយ​ស្វ័យ​ប្រវត្តិ (Stop Start System) ប្រព័ន្ធ​ហ្រ្វាំង​ ABS រន្ធ​សាក​ថ្ម​ទូរស័ព្ទ Mobile Socket Charger កុងទ័រ​ទំហំ​ ៥,៨ អ៊ីញ​ប្រភេទ​ឌីជីថល​ដែលមានមុខងារច្រើន Multi-function speedometer (អាច​បង្ហាញ​កម្រិត​សាំង ល្បឿន និង​កម្រិត​ប្រើប្រាស់​សាំង​និង​គីឡូម៉ែត្រ) ភ្លើងស៊ីញ៉ូ​ មុខ/ក្រោយ ជា​ប្រភេទ​អំពូល LED …

Read More »

Lamborghini Urus ត្រូវ​ក្រុមហ៊ុន​ចិន​ចម្លង​រូបរាង លក់​តម្លៃ​ជាង​ ១ ម៉ឺន​ដុល្លារ​

ទីបំផុត Lamborghini Urus មិន​អាច​គេច​ផុត​ពី​​ការ​ចម្លង​រូបរាង​របស់​ក្រុមហ៊ុន​ចិន​ ដោយ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ Huansu Auto ​ត្រៀម​ផលិត​រថយន្ត​មាន​រូបរាង​​ស្រដៀង​នឹង​ Urus ដើម្បី​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត។ Huansu ជា​ម៉ាក​សញ្ញា​​ស្ថិត​ក្រោម​​ក្រុមហ៊ុន​មេ​ Beijing Auto Industries Corporation (BAIC)។ រថយន្ត​ចម្លង​តាម​រូបរាង​ Urus នេះ​មិន​ទាន់​មាន​ឈ្មោះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​​អំឡុង​ដើម​ខែ​មិថុនា។ តម្លៃ​របស់​រថយន្ត​នេះ​នឹង​មាន​ចន្លោះ​ពី​ ១៥ ៥០០ ដុល្លារ​ ទៅ ២៣ ៣០០ ដុល្លារ ខណៈ​រថយន្ត​ Lamborghini Urus លើ​ទីផ្សារ​បរទេស​មាន​តម្លៃ​ខ្ទង់​ ២០ ម៉ឺន​ដុល្លារ​នេះ។ រថយន្ត​ចម្លង​​នេះ​ដែរ​​នឹង​ជា​រថយន្ត​ប្រចាំ​ឆ្នាំ​មួយ​សម្រាប់​ម៉ាក​ Huansu ដែល​ដំណើរ​ការ​ដោយ​​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ​ ប្រភេទ​ Turbocharged កម្លាំង​ ១៥០ សេះ និង​មាន​ជម្រើស​កៅអី​ ៥ និង កៅអី​ ៧ …

Read More »